លោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានឱ្យដឹងថា ក្បួនធម្មយាត្រានិងសិទ្ធិយាត្រា ដែលមានគោលបំណងលោកស្ទួយយុត្តិធម៌ និងការគោរពសិទ្ធិមនុស្សឱ្យកាន់តែប្រសើរនៅក្នុងប្រទេសកម្ពុជា គឺសម្រាប់មនុស្សគ្រប់គ្នា គ្រប់និន្នាការនយោបាយ និងគ្មានការរើសអើងឡើយ។
សកម្មជនសិទ្ធិមនុស្សរូបនេះបានដឹកនាំក្បួនហែចេញពីឃុំអមលាំង ក្នុងខេត្តកំពង់ស្ពឺ កាលពីម្សិលមិញ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ដើម្បីមកជួបជុំគ្នាជាមួយក្រុមផ្សេងៗទៀត មកពីខេត្តស្វាយរៀង កំពត ពោធិ៍សាត់ និងកំពង់ធំ នៅថ្ងៃទី១០ ធ្នូ។ លោក យ៉េង វីរៈ បានបញ្ជាក់ថា «បើមានអ្នកឈរកាន់លេខ៤ នៅអមនឹងអ្នកឈរកាន់លេខ៧ក៏មិនអីដែរ»។ លោកនិយាយសំដៅទៅអ្នកគាំទ្រគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ។
ការអះអាងរបស់មន្ត្រីសង្គមស៊ីវិលបានធ្វើឡើងនៅពេលដែលមានសេចក្តីព្រួយបារម្ភថា គណបក្សសង្គ្រោះជាតិនឹងឆ្លៀតយកធម្មយាត្រា និងសិទ្ធយាត្រានេះមកបម្រើគោលបំណងនយោបាយរបស់ខ្លួន។ គណបក្សនយោបាយ ដែលបានគ្រោងធ្វើមហាបាតុកម្មនៅចំថ្ងៃទី១០ ធ្នូដែរនេះ បានអំពាវនាវកាលពីថ្ងៃទី៣០ វិច្ឆិកា ឱ្យអ្នកគាំទ្ររបស់ខ្លួនចូលរួមដើរដង្ហែជាមួយអង្គការសង្គមស៊ីវិល ដែលប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៥។
ប៉ុន្តែលោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសរបស់អង្គការលីកាដូ បានគូសបញ្ជាក់ថា ក្បួនធម្មយាត្រាមកពីខេត្តនីមួយៗ មានគណៈកម្មការចាត់ចែងរៀងៗខ្លួន ដែលមានតួនាទីគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងពេលហែ។ លោកបានសង្កត់ធ្ងន់ថា គណៈកម្មការនេះនឹងធ្វើឱ្យប្រាកដថា អ្នកចូលរួមទាំងអស់យល់អំពីគោលបំណងនៃសកម្មភាពរបស់អង្គការ សមាគម សហគមន៍ សហព័ន្ធ និងសហជីព ដែលកំពុងធ្វើសកម្មភាពដើម្បីលើកស្ទួយសិទ្ធិមនុស្ស និងសន្តិភាព នៅកម្ពុជា៕
Labels:
ព័ត៌មានជាតិ