គេនៅមិនទាន់ដឹងទេថា តើនឹងមានបាតុករប៉ុន្មាននាក់ចូលរួម និងថា តើអ្វីទៅ ជាយុទ្ធសាស្រ្តថ្មីរបស់ពួកគេនៅក្នុងក្បួនបាតុកម្មថ្ងៃនេះនោះ។ អ្វីដែលគេដឹងនោះគឺថា គម្រោងបាតុកម្មថ្ងៃនេះត្រូវបានរៀបចំឡើង បន្ទាប់ពីតំណាងរាស្រ្តចំនួន ១៥៣នាក់របស់គណបក្សប្រឆំាង គឺគណបក្សប្រជាធិបតេយ្យបានប្រកាសលាលែងពីមុខតំណែងកាលពីថ្ងៃអាទិត្យ ទី៨ ធ្នូ។ ការប្រកាសលាលែងពីតំណែងតំណាងរាស្រ្តរបស់បក្សប្រឆំាងត្រូវបានធ្វើឡើង នៅក្រោយការប្រកាសរបស់លោកស្រីនាយករដ្ឋមន្រ្តីដែលបានស្នើឲ្យមានការរៀបចំបោះឆ្នោតសភាមុនកាលកំណត់។
ថ្លែងទៅកាន់ប្រជារាស្រ្តតាមកញ្ចក់ទូរទស្សន៍ លោកស្រីយីងឡាក់បានបញ្ជាក់ថា ប្រសិនបើក្រុមគណបក្សប្រឆំាងយល់ព្រមគោរពតាមដំណើរការលទ្ធិប្រជាធិបតេយ្យ នោះរដ្ឋាភិបាលយល់ព្រមនឹងរំលាយសភា ប្រសិនបើមតិភាគច្រើនយល់ព្រម និងថា ការបោះឆ្នោតអាចនឹងរៀបចំឡើងនៅ ៦០ថ្ងៃខាងមុខ។ ទន្ទឹមគ្នានេះ លោកស្រីយីងឡាក់ក៏បានស្នើឲ្យមានការរៀបចំបោះឆ្នោតប្រជាមតិមួយទៀត ដោយមិនបានបញ្ជាក់លំអិតពីប្រធានបទច្បាស់លាស់ទេ។
យ៉ាងណាក៏ដោយ ក្រុមបាតុករបានផ្តល់ចម្លើយតបវិញថា ពួកគេមិនពេញចិត្តនឹងសំណើរបស់លោកស្រីយីងឡាក់ទេ។ តែលោកអាប់ភីស៊ីត ប្រធានគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆំាងសំខាន់ជាងគេបានបង្ហើបឲ្យដឹងថា គណបក្សរបស់លោកអាចនឹងចូលរួមបោះឆ្នោតតាមសំណើរបស់លោកស្រីយីងឡាក់៕