អង្គការ​សេដាក​គ្រោង​ផលិត​អង្ករ​សរីរាង្គ​ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​



អង្ករ​​សំរូប​​កំពុង​​មាន​​ប្រជាប្រិយភាព​​ខ្លាំង​​នៅ​​លើ​​ទីផ្សារ​​កម្ពុជា
ដោយ រិទ្ធិ ម៉ូនីកា
អង្គការ​សេ​ដាក និង​ក្រុមហ៊ុន​មេគង្គ​អូ​រី​ហ្សា​ត្រេ​ឌី​ង​នឹងធ្វើ​ការចុះហត្ថលេខា​លើ​កិច្ចសហការ​គ្នា​មួយ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ស្តីអំពី​ការផលិត​និង​នាំចេញ​អង្ករ​សរីរាង្គ​ដែលមាន​គុណភាព​ខ្ពស់​ទៅកាន់​ទីផ្សារ​អន្តរជាតិ។ គម្រោង​នេះ​ត្រូវបាន​អង្គការ​សេ​ដាក​អះអាងថា​ដើម្បី​ចូលរួម​លើកស្ទួយ​
កំរិតជីវភាព​ប្រជាកសិករ​ខ្មែរ។ គេ​រំពឹងថា មានគ្រួសារ​កសិករ​ជាង​មួយ​ម៉ឺន​គ្រួសារ​នឹង​ទទួលផល​ប្រយោជន៍​ពី​គម្រោង​នេះ។អង្ករ​សរី​រាង​កម្ពុជា​នឹងត្រូវ​នាំចេញ​ទៅលើ​ក់នៅ​លើ​ទីផ្សារ​អន្តរជាតិ​ក្នុងពេលឆាប់ៗនេះ។ អង្គការ​សេ​ដា​ក៏បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​មេគង្គ​អូ​រី​ហ្សា​ត្រេ​ឌី​ង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ស្តីអំពី​ការផលិត​និង​នាំចេញ​អង្ករ​សរីរាង្គ​ដែលមាន​គុណភាព​ខ្ពស់​ទៅកាន់​ទីផ្សារ​អន្តរជាតិ។ ពិធី​ចុះហត្ថលេខា នេះ​ធ្វើឡើង​នៅ​ទីស្នាក់ការ​ធនាគារ​អភិវឌ្ឍន៍ជនបទ​នៅ​ទីក្រុង​ភ្នំពេញ។
 
ប្រធាន​អង្គការ​សេ​ដាក លោក​បណ្ឌិត យ៉ង សាំង​កុមារ​មានប្រសាសន៍ថា គម្រោង​នេះ​នឹង​ជួយ​បង្កើន​ផលិតភាព និង​ស្ថេរភាព​ក្នុង​ការផលិត​ស្រូវ​សរីរាង្គ​ដែលមាន​គុណភាព​ខ្ពស់​របស់​កសិករ​ខ្មែរ។ លោក​បន្តថា តាមរយៈ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​មេគង្គ​អូ​រី​ហ្សា សហគមន៍​កសិក​រដែ​ល​គាំទ្រ​ដោយ​អង្គការ​សេ​ដាក​នឹងមាន​លទ្ធភាព​កាន់តែ​ធំ​ថែមទៀត​ក្នុង​ការផលិត ប្រមូល​ស្តុក​ទុក និង​កែច្នៃ​អង្ករ​ផ្គត់ផ្គង់​ទីផ្សារ។ លោក​រំពឹងថា គ្រួសារ​កសិករ​ជាង ១ម៉ឺន​គ្រួសារ​នឹង​ទទួលផល​ប្រយោជន៍​ពី​ការសហការ​នេះ នៅក្នុង​អំឡុង​ឆ្នាំ ២០១៤ និង ២០១។
 
យោងតាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​សេ​ដាក តាមរយៈ​កិច្ចសហការ​នេះ សហគមន៍​កសិករ​អា​ច​ទទួលបាន​ទុន​មួយចំនួន​យកទៅ​សាងសង់​ឃ្លាំង​ខ្នាតតូច​ផ្ទុក​ដាក់​ស្រូវ ដំឡើង​ម៉ា​ស៊ិន​កិនស្រូវ​ខ្នាតតូច​និង​មធ្យម​នៅតាម​សហគមន៍​របស់​ពួកគេ​ផងដែរ។ ឧបករណ៍​ទាំងនោះ​អាច​អនុញ្ញាត​ឲ្យ​កសិករ​កិន​អង្ករសំរូប​លក់​ឲ្យ​ក្រុមហ៊ុន​វិញ​ដើម្បី​កែច្នៃ​និង​វេច​ខ្ចប់​សំរាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ។ ក្រៅពីនោះ កសិករ​នឹង​សល់​អង្កាម​និង​កន្ទក់​ទុក​ប្រើប្រាស់​តាម​តម្រូវការ ជាពិសេស​អាចធ្វើ​ជី​ដាក់​ស្រែ និង​ចំណី​សត្វ​ទៀតផង។
 
គួរ​បញ្ជាក់ថា អង្ករ​ក្រអូប​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ១ពីរ​ឆ្នាំ​ជាប់​គ្នា​ខាង​រស់ជាតិ​ឆ្ងាញ់​ក្នុងការ​ប្រកួត​ជា​អន្តរជាតិ​កាលពី​ឆ្នាំ ២០១២ និង ២០១៣ នេះ។ យោងតាម​អង្គការ​សេ​ដាក ស្រូវ​ក្រអូប​កម្ពុជា​ក៏​ជាប់​លំដាប់​លេខ២ក្នុង​ពិភពលោក​ខាង​ការផលិត និង​ជាប់​ចំណាត់ថ្នាក់​លេខ៥ ខាង​ការនាំចេញ នេះ​បើតាម​ទិន្នន័យ​ឆ្នាំ ២០១៣ របស់​សហរដ្ឋអាមេរិក USDA៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors