កោដ្ឋព្រះបរមសារីរិកធាតុ និងវត្ថុមានតំលៃ ត្រូវបានចោរលួច ចេញពីព្រះសក្យមុនីចេតិយ កាលពីច័ន្ទ។ នគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានទទួលស្គាល់ថា មានអំពើចោរកម្ម យ៉ាងដូច្នេះមែន។ ហើយបច្ចុប្បន្ន ប៉ូលីស កំពុងបើកការស៊ើបអង្កេតមួយ យ៉ាងក្តៅគគុក។
មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងថាពិតជាមាន អំពើ ចោរកម្មដែលបានប្រព្រឹទ្ធឡើងដោយជនមិនស្គាល់មុខនៅលើកំពូលភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គប្រាកដមែន។
លោកឧត្តមសេនីយឯក គៀត ចាន់ថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃបានថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃព្រហស្បតិ៍នេះថាប៉ូលីស កំពុងស៊ើបអង្កេតករណីនេះជាបន្ត បន្ទាប់ពីមានការកត់ត្រា និងប្រមែប្រមូលវត្ថុតាងពីកន្លែងកើតហេតុនៅពេលដែលសមត្ថកិច្ចបានទទួលដំណឹងនេះភ្លាមៗ កាលពីថ្ងៃច័ន្ទ។
ទោះជាយ៉ាងនេះក្តីការវាយតម្លៃណាមួយនៅមិនទាន់បានធ្វើនៅឡើយទេ ខណៈដែលការស៊ើបអង្កេតកំពុងតែបន្ត និងមានភាពប្រញ៉ាប់ប្រញ៉ាល់, នេះបើតាមលោក គៀត ច័ន្ទថារិទ្ធ។ ក៏ប៉ុន្តែជាជំហ៊ានដំបូងកោដ្ឋដ៏មានដំលៃសម្រាប់ដាក់ព្រះបរមសារីរិកធាតុ របស់ព្រះពុទ្ធសមនគោត្តម បានបាត់ហើយ។
សូមបញ្ជាក់ថា ដំណឹងនៃការសង្ស័យថាមានចោរចូលលួច កោដ្ឋព្រះបរមសារីរិកធាតុនិងវត្ថុមានតម្លៃមួយចំនួននៅក្នុងសក្យមុនីចេតិយភ្នំឧត្តុង្គស្ថិតនៅក្នុងខេត្តកណ្តាលនោះ បានកើតឡើងកាលពីព្រលប់ទៀបភ្លឺថ្ងៃទី១០ខែធ្នូមកម្ល៉េះ។
បើទោះជាគេមិនទាន់ដឹងថា មានវត្ថុមានតម្លៃអ្វីខ្លះក្រៅពីកោដ្ឋិតម្កល់ព្រះសារីរិកធាតុ ត្រូវបានចោលួចទៅបាត់នោះនៅពេលនេះក៏ដោយ ក៏ប៉ុន្តែមន្ត្រីមួយចំនួនដែលស្និទ្ធនឹងការងារនេះ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅព្រឹកនេះដែរថា វត្ថុដ៏មានតម្លៃដែលពួកចោរទមិឡចូលលួចនោះ គឺជាកោដ្ឋដែលធ្វើពីមាសសុទ្ធទំងន់១០គីឡូក្រាម និងមានដាំត្បូងពេជ្រមានតម្លៃជាច្រើន សរុបទាំងអស់ប្រហាក់ប្រហែលមួយលានដុល្លារ។
ហើយកន្លងមកក៏ដូចជាបច្ចុប្បន្នដែរ តំបន់ភ្នំឧត្តុង្គត្រូវបានគ្រប់គ្រងដោយ មន្ទីវប្បធម៌ខេត្តកណ្តាល ដែលមានឆ្មាំយាមជាង ២០នាក់ សុទ្ឋសឹងជាបុគ្គលិកអណ្តែត ដែលមើលទៅមិនមានលទ្ធភាពក្នុងការការពារវត្ថុដ៏មានតម្លៃសម្រាប់ព្រះពុទ្ធសាសនានិងប្រជាពលរដ្ឋខ្មែរនោះទេ។
ទាក់ទងទៅនឹងការបាត់បង់វត្ថុដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាននេះ ប្រជាពលរដ្ឋបានធ្វើការរិះគន់ថាជាការធ្វេសប្រហែសរបស់អាជ្ញាធរ ដែលមិនមានវិធានការការពារជាមុន នៅពេលដែលដឹងថាវត្ថុជាទីគោរពទាំងនោះមានតម្លៃក្នុងផ្លូវធម៌ដ៏មហាសាល និងផ្លូវលោកជាទ្រព្យសម្បត្តិក៏ដោយ៕