បន្ថយហានិភ័យឈឺបេះដូង​ គ្រាន់តែ គេង ៦ ទៅ ៨ ម៉ោងក្នុង១យប់



តាម​ការស្រាវជ្រាវ​ថ្មី​បំផុត របស់​បណ្ឌិត Saurabh Aggarwal នៅ​សាល​ពេទ្យ​ឈី​កា​ហ្គោ (​អាមេរិក​), មនុស្សពេញវ័យ គេង​ពី ៦ ទៅ ៨ ម៉ោង ក្នុង​១​យប់ ជាប្រចាំ អាចជួយ​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង និង​ស្ត្រូ​ក ។ ចំណែក​អ្នកចេះ​តិចជាង ៦ ម៉ោង ក្នុង​១​យប់ នោះ​កើន​ទ្វេដង​ហានិភ័យ​នេះ ។​
​ទន្ទឹម​នោះ ការស្រាវជ្រាវ​នៅ​បង្ហាញថា អ្នក​គេង​មិន​គ្រប់​ជាប្រចាំ កើន ២/៣ ហានិភ័យ​ខ្សោយបេះដូង ដោយសារ​ការកកស្ទះ​ឈាម ។​
​ប៉ុន្តែ អ្នក​គេ​ច្រើនជាង ៨ ម៉ោង ក្នុង​១​យប់ ធ្វើ​ឲ្យ​កើន​ទ្វេដង​ហានិភ័យ​កើត​ជំងឺ​ឈឺ​ចុក​ទ្រូង និង​កើន ១៩% ហានិភ័យ​កើត​ជំងឺ​សរសៃឈាម ។​
​បណ្ឌិត Aggarwal ទូន្មាន​ថា អំឡុងពេល​គេង​ពី ៦ ទៅ ៨ ម៉ោង ក្នុង ១​យប់ គឺ​សមស្រប​បំផុត ចំពោះ​មនុស្សពេញវ័យ ។ រីឯ​អ្នក​ច្រើន​មាន​ទម្លាប់​គេង​មិន​ចង់​ក្រោក ទាំងថ្ងៃទាំងយប់ ប្រឈមមុខ​ជាមួយ​ហានិភ័យ​ខ្ពស់បំផុត អំពី​សរសៃឈាម​បេះដូង ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors