បង្ការជំងឺបេះដូងនៅមនុស្សធាត់



ការស្រាវជ្រាវ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក បាន​បញ្ជាក់ថា​មនុស្ស ធាត់ នឹង​អាច​កាត់បន្ថយ​ជាង​ពាក់កណ្តាល​ការ​ប្រឈម​កើត​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល ប្រសិន​គ្រប់គ្រង​បាន​កម្រិត​សម្ពាធ​ឈាម​, កូ​ឡេ​ស្តេ​រ៉ូ​ល និង​ជាតិ​ស្ករ​ក្នុង​ឈាម​នោះ​។​
​ក្នុងការ​ស្រាវជ្រាវ ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សាលា​សុខាភិបាល​សាធារណៈ​ហា​វ៉ាដ នៅ​បូ​ស្តុ​ន (​អាមេរិក​) បាន​វិភាគ​ការស្រាវជ្រាវ​ចំនួន ៣៧ មុន​នោះ លើ​មនុស្ស​ជាង ១,៨ លាន​នាក់ លើ​ទូទាំង​ពិភពលោក ។​
​លទ្ធផល​, កម្រិត​សម្ពាធ​ឈាម​, កូ​ឡេ​ស្តេ​រ៉ូ​ល និង​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ជា​មូលហេតុ​ធ្វើ​ឲ្យ​កើន ១/២ ហានិភ័យ​ឈឺបេះដូង និង ៣/៤ ហានិភ័យ​ដាច់​សរសៃឈាម​ខួរក្បាល ក្នុងចំណោម​អ្នក​លើស​ទម្ងន់ ឬ ធាត់ ។​
​ក្នុងនោះ ស្ថានភាព​សម្ពាធ​ឈាម​ខ្ពស់ បង្ក​គ្រោះថ្នាក់​គំរាមកំហែង​ធំ​បំផុត ធ្វើ​ឲ្យ​កើន ៣១% ការ​ប្រឈម​កើត​ជំងឺ​បេះដូង និង ៦៥% ការ​ប្រឈម​ដាច់​សរសៃឈាម​ខួរក្បាល នៅ​មនុស្ស​ធាត់ ។​
Goodarz Danaei ជំនួយការ​សាស្ត្រាចារ្យ​សុខភាព​ពិភពលោក នៅ​សាកលវិទ្យាល័យ​ហា​វ៉ាដ​, អ្នកដឹកនាំ​ការស្រាវជ្រាវ​ទូន្មាន​ថាៈ “​ការស្រាវជ្រាវ​បង្ហាញថា មូលហេតុ​បង្ក​ជា​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល នៅ​មនុស្ស​លើស​ទម្ងន់ ឬ ធាត់ ១​ផ្នែក​គឺ​ដោយសារ​លើសឈាម​, កូ​ឡេ​ស្តេ​រ៉ូ​ល និង​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ។ អាស្រ័យហេតុនេះ ការគ្រប់គ្រង​កត្តា​ទាំងនេះ​, ឧទាហរណ៍​តាមរយៈ​ការវិនិច្ឆ័យ និង​ព្យាបាល​លើសឈាម​ប្រសិទ្ធិភាព អាចជួយ​ទប់ស្កាត់​គ្រោះថ្នាក់​មួយចំនួន ចំពោះ​សុខភាព​៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors