ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅថ្ងៃពុធទី១៨ធ្នូនេះ គឺលោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ លោក ជាម យៀប បានប្រាប់ឱ្យដឹងថា ការទាមទារឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចុះចេញពីតំណែងពីសំណាក់
គណបក្សសង្គ្រោះជាតិមិនអាចទៅរួចទេ។ ហើយថា ការទាមទារឱ្យបោះឆ្នោតឡើងវិញនោះក៏មិនអាចទៅរួចដែរ ព្រោះថាលទ្ធផលបោះឆ្នោតអាណត្តិទី៥ គឺមានត្រឹមត្រូវទៅតាមច្បាប់។ សមាជិកការិយាល័យនយោបាយគណបក្សប្រជាជនកម្ពុជារូបនេះ ក៏បានលើកឡើងថាសូមកុំឱ្យបាតុកម្មរឥតឈប់ឈររបស់បក្សប្រឆាំង ក្លាយទៅជាវិនាសកម្ម។ យ៉ាងណាក៏ដោយ សម្រាប់លោកជាម យៀប ដើម្បីទម្លុះបញ្ហានយោបាយនៅកម្ពុជាគឺមានតែការចរចារដែលធ្វើឡើងដោយមេដឹកនាំកំពូលតែប៉ុណ្ណោះ។
សូមចុចលីងស្តាប់ពិស្តារ RFI
Labels:
ព័ត៌មានជាតិ
Previous Article
