
លោកស្រី ឯម ផលាមុនី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា អំពើជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មមួយ ដែលមានមូលដ្ឋានលើតម្រូវការ និង ការផ្គត់ផ្គង់កម្លាំងពលកម្មក្នុងតម្លៃទាប ដែលគ្មានការឯកភាពពីជនរងគ្រោះ ហើយបានកើតឡើងក្នុងបីដំណាក់កាល ដូចជាការជ្រើសរើស ការដឹកជញ្ជូន និង ការកេងប្រវ័ញ្ចលើបុគ្គល ដែលអំពើនេះ វាបានជះឥទ្ធិពលលើគ្រប់វិស័យ និង អាចប៉ះពាល់ដល់អ្នកដែលមានវិជ្ជាជីវៈមួយចំនួនដូចជា កម្មកររោងចក្រកាត់ដេរ អ្នកធ្វើការតាមផ្ទះ អ្នកផ្សព្វផ្សាយផលិតផលស្រាបៀរ ពលករ និង អ្នកសុំទាន។
( សំឡេង លោកស្រី ឯម ផលាមុនី )
លោកស្រី បានមានប្រសាសន៍បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ជាខ្លាំងក្នុងការបង្ក្រាបលើបញ្ហានេះ ប៉ុន្តែប្រការដែលសំខាន់នោះ គឺការចូលរួមទាំងអស់គ្នា។
( សំឡេង លោកស្រី ឯម ផលាមុនី )
លោកស្រី ឈុំ សារ៉ាន់នី ប្រធានអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិប្រចាំខេត្តសៀមរាប បានសម្តែងនូវការគាំទ្រចំពោះការរៀបចំឲ្យមានជាទិវានេះឡើង ពីព្រោះវាអាចនឹងជួយបង្កើននូវការយល់ដឹងបន្ថែមទៀតដល់អាជ្ញាធរ គ្រប់អង្គភាព ស្ថាប័នរដ្ឋនិងឯកជន និងប្រជាពលរដ្ឋ ដើម្បីរួមគ្នាទប់ស្កាត់ ក្នុងខណៈពេលបញ្ហានេះ នៅតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។
( សំឡេង លោកស្រី ឈុំ សារ៉ាន់នី )
សូមបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំ២០១៣នេះ នៅក្នុងខេត្តសៀមរាប ករណីបទល្មើសផ្លូវភេទ និង ការជួញដូរមនុស្ស បានកើតឡើងចំនួន ៤៥ករណី និង អំពើហិង្សានៅក្នុងគ្រួសារ កើតឡើងចំនួន ៥៧ករណី៕
