នៅថ្ងៃចន្ទនេះ លោកស្រី Navi Pillay ណាវី ពីឡាយ ជាឧត្តមក្រុមប្រឹក្សាទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានប្រកាសជាលើកទីមួយថា គណៈកម្មការស៊ើបអង្កេតនៅស៊ីរី បានប្រមូលភស្តុតាងច្រើនសន្ធឹកសន្ធាប់ ស្តីពីបទឧក្រិដ្ឋសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅស៊ីរី។
ភស្តុតាងទាំងនេះបង្ហាញថា មន្ត្រីជាន់ខ្ពស់នានានៃរដ្ឋាភិបាលស៊ីរី រួមមានប្រធានាធិបតីបាស្ហារ អាល់អាសាដ ផងដែរនោះ សុទ្ធតែជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋទាំងអស់។នៅថ្ងៃចន្ទនេះ យោងតាមលោកស្រី ណាវី ពីឡាយ ឧត្តមក្រុមប្រឹក្សាទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ គណៈកម្មការស៊ើបអង្កេតនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅស៊ីរី បានរកឃើញនូវភស្តុតាងជាច្រើន ទាក់ទងបទឧក្រិដ្ឋសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ យោងតាមភស្តុតាងទាំងនោះ មន្ត្រីជាន់ខ្ពស់នានានៃរដ្ឋាភិបាលស៊ីរី រួមទាំងប្រធានាធិបតី បាស្ហារ អាល់ អាសាដ សុទ្ធតែជាអ្នកទទួលខុសត្រូវនូវបទឧក្រិដ្ឋទាំងនេះ។
គួរបញ្ជាក់ថា សេចក្តីសំរេចមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានសំរេចបង្កើតនូវគណៈកម្មការស៊ើបអង្កេតមួយ នៅថ្ងៃ២២សីហា ឆ្នាំ២០១១។ គណៈកម្មការនេះមានកាតព្វកិច្ចស៊ើបអង្កេតរាល់ការរំលោភសិទ្ធិមនុស្ស នៅស៊ីរី គិតចាប់ពីខែមិនា ឆ្នាំ២០១១មក និងស្វែងរកអត្តសញ្ញាណជនសង្ស័យនានាដើម្បីបញ្ជូនពួកគេទៅកាត់ទោស តាមច្បាប់។ ក្នុងរបាយការណ៍លើកចុងក្រោយរបស់គណៈកម្មការស៊ើបអង្កេត ចុះផ្សាយថ្ងៃ១១កញ្ញា កន្លងទៅ គណៈកម្មការបានចោទរដ្ឋាភិបាលលោកអាសាដ ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងបទឧក្រិដ្ឋសង្គ្រាម នៅស៊ីរី។ គណៈកម្មការស៊ើបអង្កេតក៏ចោទប្រកាន់ក្រុមឧទ្ទាមស៊ីរី ពីបទឧក្រិដ្ឋសង្គ្រាមផងដែរ។
កន្លងមក សមាជិកគណៈកម្មការស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ធ្លាប់បានចោទមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលលោកអាសាដជាច្រើនលើកច្រើនសាមកហើយ ពីបទឧក្រិដ្ឋទាំងនេះ ប៉ុន្តែគណៈកម្មការមិនដែលបានបញ្ចេញឈ្មោះមន្ត្រីទាំងនោះ និងមិនដែលនិយាយចំៗថា លោកអាសាដជាអ្នកទទួលខុសត្រូវដូចដែលបានលើកឡើង នៅថ្ងៃចន្ទនេះទេ។
យោងតាមអង្គការសិទ្ធិមនុស្សស៊ីរី ចាប់ពីពេលដែលស៊ីរីធ្លាក់ក្នុងវិបត្តិសង្គ្រាម ក្នុងខែមិនា ឆ្នាំ២០១៣ រហូតមកដល់ពេលនេះ មានមនុស្ស១សែន២ម៉ឺន៦ពាន់នាក់ហើយ ដែលបានបាត់បង់ជីវិត ក្នុងនោះជាងមួយភាគបី គឺជាជនស៊ីវិល៕