មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងនាយកដ្ឋានភាពយន្ត និងវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយរោងភាពយន្ដជាដៃគូចំនួន៤ រៀបចំមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា លើកទី៤ ពីថ្ងៃទី៧ ដល់១២ ខែធ្នូខាងមុខ។ មហោស្រពភាពយន្តនេះ នឹងដាក់បញ្ចាំងភាពយន្តជាតិ និងអន្ដរជាតិ ប្រកបដោយគុណភាព ចំនួន៦៩រឿង មកពី១៩ប្រទេស ដោយឥតគិតថ្លៃ ជូនសាធារណជនទស្សនា។
ភាពយន្តល្អៗមកពីបណ្ដាប្រទេសនៅក្នុងតំបន់ និងពិភពលោក ត្រូវបានប្រមែប្រមូលយកមកចូលរួម ដើម្បីចែករំលែកបទពិសោធន៍ផលិតភាពយន្តល្អៗ ដល់ផលិតករ និងសមិទ្ធិករកម្ពុជា ក្នុងគោលដៅពង្រឹង និងពង្រីកវិស័យភាពយន្តនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែតអំពីមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២ធ្នូនេះ លោកស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្ដែងសុទិដ្ឋិនិយមចំពោះមហោស្រពភាពយន្តនេះថា ជាការបើកឱកាសដល់ផលិតករវ័យក្មេង ក្នុងការបង្ហាញស្នាដៃរបស់ខ្លួនដល់សាធារណជន។ ហើយដើម្បីជម្រុញការផលិតភាពយន្តកម្ពុជា ឲ្យកាន់តែដើរលឿនទៅមុខទៀត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំឲ្យមានការប្រកួតខ្សែភាពយន្ត ទាំងខ្នាតវែង និងខ្នាតខ្លី នៅកម្ពុជា នាឆ្នាំក្រោយនេះ។
ភាពយន្តមានគុណភាព របស់កម្ពុជា និងភាពយន្តមកពីជុំវិញពិភពលោក ចំនួន៦៩រឿង នឹងត្រូវដាក់បញ្ចាំងដោយឥតគិតថ្លៃ ជូនសាធារណជន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ខែធ្នូខាងមុខនេះ។ ពិសេសជាងនេះទៀតនោះ មហោស្រពឆ្នាំនេះ ក៏នឹងមានវត្តមានភ្ញៀវកិត្តិយសចូលរួម ជាម្ចាស់ពានរង្វាន់អូស្កា លោក Regis Wargnier អ្នកដឹកនាំរឿងជនជាតិបារាំង, សមិទ្ធិករភាពយន្តឯកសារជើងចាស់ ជនជាតិអូស្ដ្រាលី James Gerrand, អ្នកដឹកនាំរឿងឥណ្ឌូណេស៊ី Dirmawan Hatta, ព្រមទាំងសមិទ្ធិករនិងផលិតករភាពយន្តខ្មែរ គឺ លោក ប៉ាន់ រិទ្ធី៕