
គណបក្សសង្គ្រោះជាតិមានគំរោងធ្វើការប្រមូលផ្តុំអ្នកគាំទ្ររបស់ខ្លួនដើម្បីធ្វើបាតុកម្ម និង ដើរដង្ហែក្បួនកាត់តាមផ្លូវសំខាន់ៗក្នុងទីក្រុងភ្នំពេញដោយមានអ្នកចូលរួមប្រហែលជាង ២ ម៉ឺននាក់។ នេះបើតាមការឲ្យដឹងរបស់ លោក ហូរ វ៉ាន់ មន្ត្រីគណបក្សសង្រ្គោះជាតិ ទទួលបន្ទុកកិច្ចការរៀបចំធ្វើបាតុកម្ម។
លោក ហូរ វ៉ាន់ បន្តទៀតថាការធ្វើបាតុកម្មដដែលនេះដើម្បីទាមទាររកយុត្តិធម៌ជូនដល់ម្ចាស់ឆ្នោត និងជម្រុញឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងបញ្ឈប់រាល់ការប្រើប្រាស់អំពើហិង្សា លើប្រជាពលរដ្ឋ៕
