
យួនបានសារភាពពីរឿងរ៉ាវគ្រប់យ៉ាងថាពួកគេបានបង់លុយយ៉ាងហោចណាស់ក្នុងមួយទូកចំនួន៣ពាន់ដុល្លារឲ្យទៅសមត្ថកិច្ចលើផ្ទៃសមុទ្រខេត្តកំពត ដើម្បីចូលមកធ្វើការនេសាទយ៉ាងអនាធិបតេយ្យហើយតាមរយៈភាពអសកម្មបែបនេះគួរតែថ្នាក់លើពិនិត្យមើលអំពើពុករលួយពេញបន្ទុករបស់លោក ទូច ពលៈ និងលោក សរ សារិន ឡើងវិញផង។
សេចក្តីរាយការណ៍ពីខេត្តកំពតបានឲ្យដឹងថា កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ប្រជានេសាទសហគមន៍ត្រើយកោះ នៅក្រុងកំពត បាននាំគ្នាឡោមព័ទ្ធចាប់ទូកអូសគូធុនធំចំនួន២គ្រឿង រួមទាំងអ្នកនេសាទជនជាតិយួនចំនួន១១នាក់ ដែលចូលមកធ្វើការនេសាទក្នុងដែនសមុទ្រខ្មែរយ៉ាងអនាធិបតេយ្យបំផុត។ ប្រជានេសាទបានរៀបរាប់ថា ខណៈពេលដែលពួកគាត់កំពុងធ្វើការនេសាទ នៅខាងក្រៅភ្នំដូង ស្ថិតក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ស្រាប់តែប្រទះឃើញទូកអូសគូធុនធំចំនួន២គ្រឿងរបស់យួនចូលមកនេសាទក្នុងដែនសមុទ្រខ្មែរក៏ប្រកូកប្រកាសហៅគ្នីគ្នាទៅឡោមព័ទ្ធចាប់ទូកយួនទាំងនោះដោយប្រើពេលវេលាជាច្រើនម៉ោងទម្រាំតែកៀងអូសទូកយួនទាំង២គ្រឿងនោះចូលមកកំពង់ទូកសហគមន៍ក្នុងភូមិដូនតោក។ប្រជាសហគមន៍បានលើកឡើងទៀតថា ក្នុងវេលាដែលតាមឃាត់ចាប់ទូកអូសគូរបស់ជនជាតិយួនបាន២គ្រឿងនេះ ក៏មានទូកនេសាទជនជាតិយួនចូលមកធ្វើសកម្មភាពក្នុងដែនសមុទ្រខ្មែរប្រមាណ៤គ្រឿងទៀតនៅដាច់ឆ្ងាយពីគ្នាដែលប្រជានេសាទមិនអាចប្រមូលគ្នាតាមចាប់បានទេ។
មានការបញ្ជាក់ផងដែរថា ទូកអូសគូរបស់យួនទាំង២គ្រឿងនោះត្រូវបានប្រជានេសាទអញ្ជើញ មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ ព័ន្ធឲ្យទៅទទួលយក ហើយពួកគាត់កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ថាតើសមត្ថកិច្ចនឹងចាត់វិធានការយ៉ាងដូចម្តេច ទន្ទឹមពេលដែលគេដឹងថា ការចាប់បានទូកនេសាទយួនមុនៗបែរជាត្រូវសមត្ថកិច្ចដោះលែងទៅវិញយ៉ាងស្ងៀមស្ងាត់ជាថ្នូរនៃការបង់លុយពីឈ្មួញនេសាទជនជាតិយួនទាំង នោះ។ ប្រជានេសាទហាក់ដូចជាស្ទាក់ស្ទើរមិនចង់ប្រគល់ទូកយួនទាំង២គ្រឿងនោះឲ្យទៅសមត្ថកិច្ចទេ ព្រោះវាមិនដែលមានប្រយោជន៍អ្វីឡើយ ហើយវាជារឿងគួរឲ្យខ្មាសអៀនបំផុតនៅពេលដែលសមត្ថកិច្ចដែលមានទូកមាន អូប័រ និងម៉ារីន បែរជាសម្ងំសុខមិនចេញល្បាតទៅបង្ការបង្ក្រាបទប់ស្កាត់ទូកយួនដែលចូលមកនេសាទក្នុងដែនសមុទ្រខ្មែរយ៉ាងអនាធិបតេយ្យទើបប្រជាពលរដ្ឋចេញទៅបង្ក្រាបទូកយួនជំនួស សមត្ថកិច្ចទៅវិញ។
នៅពេលចាប់ឃាត់ចាប់បានទូកយួនអូសគូទាំង២គ្រឿងនេះ ប្រជានេសាទបានសួរដេញដោលរកខុសរកត្រូវស្រាប់តែជនជាតិយួនបានខ្សឹបប្រាប់ថា ពួកគេបានបង់លុយឲ្យសមត្ថកិច្ចប្រចាំការនៅដែនសមុទ្រខេត្តកំពតសម្រាប់ ទូក១គ្រឿង ៣ពាន់ដុល្លារអាមេរិកទើបគ្មាននរណាហ៊ានប៉ះពាល់ ទូករបស់ពួកគេ ហើយតែងតែចូលមកនេសាទក្នុងផ្ទៃសមុទ្រខ្មែររៀងរាល់យប់។ លោក តេង សួន ជាប្រធាននគរបាលនាយកដ្ឋានព្រំដែនទឹកក្រសួងមហាផ្ទៃជាមេកើយផ្ទាល់របស់លោក ទូច ពលៈ គួរតែពិនិត្យមើលភាពអនាធិបតេយ្យនៃការឃុបឃិតឲ្យទូកយួនចូលមកនេសាទលើផ្ទៃសមុទ្រខ្មែរយ៉ាងអនាធិបតេយ្យឡើងវិញផង ព្រោះមិនរំពឹងថាលោក ទូច ពលៈ ហ៊ានប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីការពារដែនសមុទ្រខ្មែរឲ្យស្របតាមតួនាទីភារកិច្ចដែលថ្នាក់លើផ្តល់ឲ្យនោះទេ ដោយសារលោក ទូច ពលៈ គឺជា មនុស្សស្រេកឃ្លានតែអំពើពុក រលួយឃុបឃិតឲ្យទូកយួនចូល មកនេសាទលើផ្ទៃសមុទ្រខ្មែរដើម្បីប្រមូលលុយច្រកហោប៉ៅ ផ្ទាល់ខ្លួនយ៉ាងរំភើយ។
ប្រជានេសាទបានរអ៊ូរទាំផងដែរថា លើផ្ទៃសមុទ្រខ្មែរខេត្តកំពត ដែលស្ថិតក្រោមការគ្រប់គ្រងផ្តាច់មុខរបស់លោក ទូច ពលៈ កើតមានរឿងអាស្រូវពុករលួយច្រើនសម្បើមណាស់ហើយ រឿងដែលគួរឲ្យព្រួយបារម្ភជាងគេគឺបញ្ហាទូកយួនធំៗដែលចូលមកនេសាទលើផ្ទៃសមុទ្រខ្មែរដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ដូចជាឆក់ជាដើម ធ្វើឲ្យវិនាសហិនហោចធនធានមច្ឆជាតិរបស់ខ្មែរ។ ការដែលទូកយួនទាំងនោះអាចចូលមកនេសាទក្នុងដែនសមុទ្រខ្មែរបានដោយសេរីគឺពួកគេគ្រាន់តែបង់លុយឲ្យកូន ចៅរបស់លោក ទូច ពលៈ ដែលមានម៉ារីន អូប័រ និងទូកធំៗចេញល្បាតលើផ្ទៃសមុទ្រមិនដែលអើពើបង្ក្រាបទេ គ្រាន់តែទៅកោស រូសឲ្យឈ្មួញនេសាទជនជាតិយួនបង់លុយឲ្យពួកគេតែប៉ុណ្ណោះ។
លោក សរ សារិន ជានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតក៏ទទួលបានផលប្រយោជន៍យ៉ាងច្រើនក្រាស់ក្រែលពីការបិទភ្នែកបិទត្រចៀកទុកឲ្យទូកនេសាទយួនធំៗចូលមកនេសាទលើផ្ទៃសមុទ្រខ្មែរផងដែរ ហើយលោក សរ សារិន បានប្រមូលផលប្រយោជន៍ពីបទល្មើសនេសាទដ៏ អនាធិបតេយ្យទៅអភិវឌ្ឍន៍មុខតំណែង ឬទប់មុខតំណែងកុំឲ្យរង្គោះរង្គើរទៀតផង។ដូចដែលមន្ត្រីមួយចំនួនបានលើកឡើងថាលោក សរ សារិន បានកាន់តំណែងជានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បន្តពីលោក ទឹម សាវុធ ឡើងដុះស្លែទៅហើយ មិនដែលឃើញផ្លាស់ប្តូរទៅណា ទេ ដែលករណីនេះគេដឹងថា លោក សរ សារិន ពូកែប្រមូលផលប្រយោជន៍យកទៅបែងចែកថ្នាក់លើទើបកំហុសឆ្គងរបស់គាត់គ្មាននរណាដេញដោល ហើយលោក សរ សារិន ចេះតែសុខ ស្រួលជាមួយលោក ទូច ពលៈ ក្នុងការឃុបឃិតឲ្យទូកនេសាទជនជាតិយួនចូលមកធ្វើសកម្ម ភាពល្មើសច្បាប់ក្នុងដែនសមុទ្រខ្មែរយ៉ាងអនាធិបតេយ្យបំផុត មិនដែលខ្វល់ខ្វាយពីការបង្ក្រាបនោះទេ ហើយសកម្មភាពរបស់ លោក សរ សារិន និងលោក ទូច ពលៈ បង្ហាញយ៉ាងច្បាស់ថា ពួកគេមិនក្រែងញញើតពីច្បាប់ទម្លាប់អ្វីឡើយ គឺកំពុងធ្វើអ្វីៗតាមអំពើចិត្តដើម្បីប្រមូលលុយតាមរបៀបពុករលួយគួរស្អប់ខ្ពើម៕
ប្រភព៖មនសិការខ្មែរ
