នៅប្រទេសអ៊ុយក្រែន ថ្ងៃពុធនេះ នាយករដ្ឋមន្ត្រីអ៊ុយក្រែន មីកូឡា អាហ្សារ៉ូវ Mykola Azarov បានប្រកាសគំរាមក្រុមបាតុករ ថានឹងប្តឹងពួកគេតាមផ្លូវច្បាប់។ អាជ្ញាធរកំពុងតាមចាប់ក្រុមបាតុករដែលបានរំលោភច្បាប់ ហើយមហាអយ្យកាបានសុំអោយសកលវិទ្យាល័យអ៊ុយក្រែន ផ្តល់នូវឈ្មោះនិស្សិតដែលបានចូលរួមបាតុកម្ម។
គួររំលឹកថា អ៊ុយក្រែនកំពុងជួបវិបត្តិ ក្រោយពេលដែលរដ្ឋាភិបាលបានផ្អាកចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតដៃគូយុទ្ធសាស្ត្រ ជាមួយសហភាពអឺរ៉ុប កាលពីថ្ងៃ២១វិច្ឆិកា កន្លងទៅ ធ្វើអោយប្រជាជនងើបធ្វើបាតុកម្មជំទាស់។
នៅអ៊ុយក្រែន ថ្ងៃពុធម្សិលមិញនេះ នាយករដ្ឋមន្ត្រីអ៊ុយក្រែន មីកូឡា អាហ្សារ៉ូវ Mykola Azarov បានគំរាមក្រុមបាតុករ ថានឹងប្តឹងពួកគេតាមផ្លូវច្បាប់។ លោក អាហ្សារ៉ូវ បានប្រកាសទៅក្រុមបាតុករថា មេដឹកនាំរបស់ពួកគេបានជំរុញអោយពួកគេបង្កបទឧក្រិដ្ឋ តែមេដឹកនាំទាំងនេះនឹងគេចពីសំណាញ់ច្បាប់ តាមរយៈអភ័យឯកសិទ្ធិដែលពួកគេមាននៅក្នុងសភា។ ដូច្នេះ ក្រុមបាតុករនឹងគ្មានមធ្យោបាយអ្វីការពារខ្លួននោះឡើយ។
គួររំលឹកថា កាលពីថ្ងៃ២១វិច្ឆិកា កន្លងទៅ ក្រោមសម្ពាធរបស់រុស្ស៊ី រដ្ឋាភិបាលអ៊ុយក្រែនបានផ្អាកចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតដៃគូយុទ្ធសាស្ត្រ ជាមួយសហភាពអឺរ៉ុប។ ប្រជាជនបានងើបធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។ ឆ្លៀតពេលនោះដែរ ក្រុមប្រឆាំងក៏បានធ្វើសកម្មភាពទាមទារអោយប្រធានាធិបតី វិចទ័រ យ៉ានូកូវិច ចុះពីតំណែង។
មហាអយ្យការអ៊ុយក្រែន បានសុំអោយសកលវិទ្យាល័យអ៊ុយក្រែន ផ្តល់ព័ត៌មានពីនិស្សិត និងសាស្ត្រាចារ្យដែលបានអវត្តមាននៅក្នុងម៉ោងសិក្សា គិតចាប់ពីថ្ងៃ២៩វិច្ឆិកា រហូតដល់ថ្ងៃ២ធ្នូ ព្រោះពួកគេអាចនឹងបានចូលរួមបាតុកម្ម។ មហាអយ្យកាក៏បានសុំឈ្មោះអ្នកញុះញង់អោយនិស្សិតធ្វើសកម្មភាពបាតុកម្មផងដែរ។
កាលពីថ្ងៃចន្ទ មនុស្ស៩នាក់ ត្រូវបានជាប់ឃុំបណ្តោះអាសន្នរយៈពេល២ខែ។ យោងតាមក្រុមប្រឆាំង ក្នុងចំណោមពួកគេទាំង៩នាក់នេះ ក៏មានអ្នកសារព័ត៌មានផងដែរ។ ភរិយាជនសង្ស័យទាំងនេះ បានប្រាប់ទូរទស្សន៍ថា ស្វាមីពួកគេមិនបានចូលរួមបះបោរក្នុងបាតុកម្មនោះទេ ប៉ុន្តែត្រូវបានប៉ូលិសវាយដំយ៉ាងធ្ងន់ធ្ងរ។
ដោយឡែក យោងតាមរដ្ឋអាជ្ញាអ៊ុយក្រែនមួយរូប ក្នុងបាតុកម្មកន្លងមក មានសកម្មភាពរំលោភច្បាប់ជាច្រើនបានកើតឡើង បែបយ៉ាងបាតុករបានចូលទៅកាន់កាប់សាលាក្រុង និងទីស្នាក់ការរដ្ឋាភិបាល ហើយថែមទាំងបានអំពាវនាវអោយវាយលុកផ្នែករដ្ឋបាលប្រធានាធិបតីទៀតផង។ ប៉ុន្តែ សំរាប់រដ្ឋាអាជ្ញាអ៊ុយក្រែន សកម្មភាពទាំងនេះគឺ ដាច់ដោយឡែក ពីក្រុមបាតុករដែលធ្វើការតវ៉ាបែបសន្តិវិធី។
បណ្តាប្រទេសអង្គការអូតង់បានថ្កោលទោសការបង្ក្រាបបាតុកម្មធ្វើឡើងដោយក្រុមប៉ូលិសអ៊ុយក្រែន។ ប៉ុន្តែ រុស្ស៊ីបានរិះគន់ការថ្កោលទោសរបស់អង្គការអូតង់ ដោយបរិហារថា អង្គការអូតង់លូកដៃក្នុងកិច្ចការផ្ទៃក្នុងអ៊ុយក្រែន៕
Labels:
ព័ត៌មានអន្តរជាតិ