មន្ត្រីគណបក្សង្គ្រោះជាតិទទួលស្គាល់ថា អាកាសធាតុរំខានដល់ការជួបជុំរបស់អ្នកគាំទ្រ ក៏ប៉ុន្តែមន្ត្រីបាតុកម្មនៅតែប្រព្រឹត្តទៅបាន បើទោះណាជាមានការរំខានពីទឹកភ្លៀងក៏ដោយ។ តាមកម្មវិធី គណបក្សសង្គ្រោះជាតិ នឹងមានការដង្ហែក្បួនម៉ូតូផ្នែកខ្លះនៃខ័ណ្ឌដូនពេញនិងខ័ណ្ឌឬស្សីកែវ បន្ទាប់ពីមានពិធីបួងសួងនៅរសៀលថ្ងៃទី ១៧ខែធ្នូនេះ។
មកដល់ថ្ងៃអង្គាទី១៧ ធ្នូនេះ គឺឈានចូលដល់ថ្ងៃទី ៣ហើយដែលគណបក្សសង្គ្រោះជាតិបានធ្វើបាតុកម្មទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។ ក៏ប៉ុន្តែសម្រាប់ថ្ងៃនេះត្រូវគេមើលឃើញថាប្រហែលជាមានការពិបាកបន្តិច ដោយសារអាកាសធាតុមិនអំណោយផល ភ្លៀងលាយខ្យល់បានធ្លាក់ចាប់តាំងពីពេលយប់និងពេលព្រឹក ។ ក៏ប៉ុន្តែគេនៅតែឮសម្លេង តន្ត្រីប្រគុំចេញពីទីលានប្រជាធិបតេយ្យ និងមានមនុស្សអង្គុយមើលមិនដាច់ ដោយសារបាតុករមួយចំនួនបានសម្រាកនៅក្នុងតង់កៅស៊ូ ចាប់តាំងពីថ្ងៃដំបូងមក។ ជារួម មនុស្សប្រមាណជា ២០០ ទៅ៣០០នាក់ ត្រូវគេមើលឃើញថា មានវត្តមាននៅពេលព្រឹក។
លោក ហូ វ៉ាន់ អ្នកតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលភ្នំពេញ គណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់វិទ្យុបារាំង RFI ថា អាកាសធាតុពិតជាមានការរំខានដល់ការជួបជុំគ្នារបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅលើទីលានប្រជាធិបតេយ្យ ក៏ប៉ុន្តែ លោកអះអាងថា ការតវ៉ារបស់ពួកគេបន្តធ្វើទាំងភ្លៀង។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ បានបញ្ជាក់ថា កម្មវិធីដែលបានគ្រោងនៅថ្ងៃនេះមិនមានការលុបចោលនោះទេ គឺមានពិធីបន់ស្រន់មួយនៅរសៀលម៉ោង ៤ ដោយសារថ្ងៃនេះជាថ្ងៃសីល្ប ហើយពិធីបន់ស្រន់ដឹកនាំដោយលោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ។ បន្ទាប់មកនៅម៉ោង ៤ កន្លះឬម៉ោង ៥ ល្ងាច មានការដង្ហែក្បួនដោយម៉ូតូដដែល ចាប់ពីទីលានប្រជាធិបតេយ្យឆ្ពោះទៅផ្លូវ ៥៩៨ ឬផ្លូវជា សុផារ៉ា ដោយឆ្លងកាត់ ផ្សាររាត្រី ក្រោមស្ពានជ្រោយចង្វារ។ បន្ទាប់មកហែក្បួនទៅកាន់តំបន់កាំកូស៊ីធី ហើយកាត់តាមអង់តែនទូរទស្សន៍ជាតិទួលគោក រួចត្រលប់មកទីលានប្រជាធិបតេយ្យវិញ ដោយឆ្លងកាត់មុខស្ថានទូតបារាំង ។
ទាក់ទងទៅនឹងការបន្តធ្វើបាតុកម្មជារៀងរាល់ថ្ងៃនេះ មេដឹកនាំបាតុករបានអះអាងថាគ្រាន់តែជាការជូនដំណឹងទៅអាជ្ញាធរក្រុងប៉ុណ្ណោះ ខណៈដែលអាជ្ញាធរបានហៅសកម្មភាពរបស់គណបក្សប្រឆាំងនៅពេលនេះ ថាមិនបានគោរពតាមកិច្ចព្រមព្រៀង និងច្បាប់ស្តីពីការធ្វើបាតុកម្ម។
ទោះយ៉ាងនេះក្តី គេនៅមិនទាន់ឃើញមានការប៉ះទង្គិច ឬអំពើហិង្សាណាមួយ ដែលបានកើតឡើងរវាងអាជ្ញាធរ និងបាតុករនៅឡើយរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ នៅពេលដែល អាជ្ញាធរព្យាយាមអត់ធ្មត់កំរិតខ្ពស់។ មន្ត្រីអ្នកនាំពាក្យសាលាក្រុង ក៏ដូចជាអគ្គស្នងការនគរបាលជាតិ មិនមានអត្ថាធិប្បាយទេ ទាក់ទងទៅនឹងបាតុកម្មថ្ងៃទី៣របស់គណបក្សប្រឆាំងនៅព្រឹកថ្ងៃអង្គារនេះ៕

Labels:
ព័ត៌មានជាតិ

Previous Article