ប្រជាពលរដ្ឋ មកពីសហគមន៍មានជម្លោះដីធ្លី ក្រុមសកម្មជនអង្គការសង្គមស៊ីវិល រួមទាំងព្រះសង្ឃជាច្រើន បានជួបជុំ ប្រារព្ធពិធីក្រុងពាលីអន្ទងព្រលឹងបុព្វបុរសស្នេហាជាតិ តាមទំនៀមទម្លាប់ប្រពៃណី នៅទីលានប្រជាធិបតេយ្យ ដែលជាកន្លែងគណបក្សសង្គ្រោះជាតិ បោះតង់ធ្វើបាតុកម្ម។
បន្ទាប់ពីពិធីជួបជុំសូត្រធម៌ នៅព្រឹកព្រលឹមថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៣ ក្រុមពលរដ្ឋ និងព្រះសង្ឃ បានដើរហែក្បួន ចេញពីទីលានប្រជាធិបតេយ្យ ឆ្ពោះទៅកាន់សាលសន្និសីទចតុមុខ ដែលថ្នាក់ដឹកនាំព្រះសង្ឃ កំពុងជួបប្រជុំនៅទីនោះ។ ក្រៅពីបែរបន់សុំសេចក្តីសុខ ក្រុមអ្នករៀបចំពិធី ក៏អំពាវនាវឲ្យរដ្ឋាភិបាល និងថ្នាក់នាំព្រះសង្ឃ ស្វែងរកព្រះបរមសារីរិកធាតុ ដែលចោរលួច ពីភ្នំឧដុង្គផងដែរ។
ក្រៅពីជួបជុំ បែរបន់ និងសូត្រធម៌ តាមប្រពៃណីហើយ ប្រជាពលរដ្ឋ និងសកម្មជនសិទ្ធិមនុស្ស ក៏បានរៀបចំរូបទីងមោងមួយ ស្លៀកពាក់ខោអាវធំ ចងក្រវ៉ាត់ក។ នៅមុខរូបទីងមោង ដែលគេចងភ្ជាប់នឹងសសររោងប្រារព្ធពិធី នៅទីលានប្រជាធិបតេយ្យ មានចានដែកពីរ ដែលគេដុតធ្យូង និងបាចអំបិលផងដែរ។
ព្រះសង្ឃ និងតំណាងអ្នករៀបចំពិធីជួបជុំ បានឲ្យដឹងថា ការជួបជុំនៅទីលានប្រជាធិបតេយ្យ ដែលជាជំរុំតវ៉ារបស់គណបក្សសង្គ្រោះជាតិ នៅព្រឹកមិញ ក្រៅពីបួងសួងសុំសុខសន្តិភាព ក្រុមពលរដ្ឋ និងព្រះសង្ឃ ក៏អំពាវនាវឲ្យអាជ្ញាធររដ្ឋាភិបាល និងថ្នាក់ដឹកនាំព្រះសង្ឃ ស្វែងរកសារីរិកធាតុ ដែលត្រូវចោរលួច ពីព្រះសក្យមុនីចេតិយ នៅភ្នំឧដុង្គ កាលពីយប់ថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ មកវិញផងដែរ។

ក្រោយពីជួបជុំ ក្រុមពលរដ្ឋ និងព្រះសង្ឃ បានដើរហែក្បួន ដោយមានកាន់ទង់ជាតិ និងទង់សាសនា ដើរចេញពីទីលានប្រជាធិបតេយ្យ តាមផ្លូវមាត់ទន្លេ ទាំងមេឃភ្លៀងរលឹមសស្រិច សំដៅទៅកាន់សាលសន្និសីទចតុមុខ មុខព្រះបរមរាជវាំង ដើម្បីតវ៉ានៅទីនោះ។ នៅសាលសន្និសីទចតុមុខ មានកិច្ចប្រជុំរវាងថ្នាក់ដឹកនាំព្រះសង្ឃ នាព្រឹកថ្ងៃអង្គារនេះ។
ក្រុមពលរដ្ឋ និងព្រះសង្ឃ បានលើកបដាតវ៉ា ទាំងភ្លៀងផង នៅមុខសាលសន្និសីទចតុមុខ រហូតដល់លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ចេញមកបំភ្លឺ ដោយថា ករណីបាត់ព្រះបរមសារីរិកធាតុ នៅភ្នំឧដុង្គ គឺអាជ្ញាធរសមត្ថកិច្ចកំពុងតែចាត់ការ ក្នុងនោះ មានជនជាប់ចោទ ៥ នាក់ ត្រូវបានចាប់ឃុំខ្លួន។ ប៉ុន្តែអ្នកតវ៉ា មិនទាន់ស្ងប់ចិត្ត នៅឡើយ។ នេះបើតាមការបញ្ជាក់របស់លោក វន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ជាការកត់សម្គាល់ ទាំងតំណាងព្រះសង្ឃ និងទាំងតំណាងប្រជាពលរដ្ឋ បានអះអាងថា ពិធីជួបជុំតាមប្រពៃណី និងទាំងការដើរហែក្បួនបាតុកម្ម នៅព្រឹកនេះ មិនទាក់ទងនឹងគណបក្សសង្គ្រោះជាតិ ដែលកំពុងធ្វើបាតុកម្មរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃអាទិត្យនោះទេ៕