សហជីពកម្មករនៅថ្ងៃពុធនេះ បានជួបជុំគ្នាម្តងទៀតដើម្បីជ្រើសរើសយករូបមន្តសម្រាប់ការដំឡើងប្រាក់ខែដល់កម្មករកម្មកររោងចក្រ។ជាលទ្ធផលនៃកិច្ចប្រជុំ សហជីពទាំងអស់បានជ្រើសរើសយកការដំឡើងប្រាក់ពី១៥៧ ដល់ ១៧។ ការជួបជុំគ្នានេះគឺធ្វើឡើងនៅមុនពេលដែលភាគីទាំងបី គឺ រដ្ឋាភិបាល ភាគីរោងចក្រ និងសហជីពត្រូវជួបជុំគ្នាសម្រេចពីការដំឡើងប្រាក់ខែដល់កម្មករនេះ។
ក្នុងកិច្ចប្រជុំពេញមួយព្រឹក តំណាងសហជីពកម្មករកាត់ដេនៅទូទាំងប្រទេសកម្ពុជា បានសម្រចជ្រើសរើសយករូបមន្តដំឡើងប្រាក់ខែ១០០% សម្រាប់ជាសេនារីយូក្នុងថ្ងៃចរចារ ត្រីភាគី រវាងរដ្ឋាភិបាល និងភាគីនិយោជករោងចក្រ និងសហពីជកម្មករ។ ជាកិច្ចប្រជុំចុងក្រោយសម្រាប់សម្រេចជោគវាសនាអំពីប្រាក់ខែរបស់កម្មក។អ្នកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា បានមានប្រសាសន៍ថា សហជីពទាំងអស់បានសម្រេចយកការដំឡើងប្រាក់ខែអប្បរមាពី១៥៧-១៧៧ដុល្លារ ដែលជាជម្រើសទី។ ជាចំនួនប្រាក់ខែដែលប្រធានសហជីពរូបនេះ អះអាងថា នឹងអាចធានាដល់ជីវភាពរស់នៅសមរម្យរបស់កម្មករកម្មការនីក្នុងវិស័យវាយណភណ្ឌ។ ហើយថា ការសម្រចនេះ គឺផ្អែកទាំងស្រុងលើការស្រាវជ្រាវរបស់ក្រសួងការងារដែលបានសិក្សាកន្លងមក។
អង្គប្រជុំដែលបានចូលរួមពីស្ថាប័នសហជីពប្រមាណជាង២០នេះ ក៏បានសម្រចដែរថា ចំនួនប្រាក់ខែអប្បរមាដែលស្ថិតចន្លោះពី១៥៧ ដល់ ១៧៧ដុល្លារនេះ គឺមិនរាប់បញ្ចូលប្រាក់អត្ថប្រយោជន៍ ប្រាក់សោហ៊ុយធ្វើដំណើរអ្វីនោះទេ។ គឺជាប្រាក់ឈ្នួលសម្រាប់កម្លាំងពលកម្មរយៈពេល៨ម៉ោងសុទ្ធសាធតែម្តង។
សូមរំលឹកថា ក្នុងកិច្ចប្រជុំត្រីភាគីកន្លងមក រូបមន្តដំឡើងប្រាក់ខែកម្មករកាត់ដេរមានចំនួនបីចំនុចក្នុងនោះរួមមាន៖ ទី១ ផែនការដំឡើងប្រាក់ខែ រយៈពេល៥ឆ្នាំម្តង ពីឆ្នាំ២០១៤-២០១៨ ដោយអាចនឹងត្រូវដំឡើងគិតជាភាគរយប្រចាំឆ្នាំនីមួយ។ ទី២ ការដំឡើងប្រាក់ខែគិតទៅតាមអតិផរណា ឬការជះឥទ្ធិពលពីខាងក្រៅ និងទី៣ ការដំឡើងប្រាក់ខែទៅដល់កម្រិតសមស្របមួយ ហើយរាល់បំណាច់ឆ្នាំភាគីទាំងបី និងពិនិត្យពីលទ្ធភាពនៃការដំឡើង។
អ្នកស្រី ម៉ម ញឹម មានសុទ្ធិដ្ឋិនិយមថា ជាមួយនឹងសំណើរដំឡើងប្រាក់ខែអប្បរមា ១០០%នេះ ភាគីរោងចក្រ និងរដ្ឋាភិបាលនឹងអាចទទួលយកបាន ក្នុងកិច្ចប្រជុំនៅថ្ងៃទី២៤ខាងមុខ។ ព្រោះថាការទាមទារនេះ គឺស្របទៅតាមកំណើនអតិផរណា កំណើននៃសេដ្ឋកិច្ចកម្ពុជាដែលកំពុងកើនឡើង រួមទាំងប្រាក់ចំណេញដ៏សន្ធឹកសន្ធាប់ដែលនិយោជកបានចំណេញពីវិស័យកាត់ដេរនេះ។
យ៉ាងណាក៏ដោយ ភាគីសមាគមន៍រោងចក្រកាត់ដេរ ធ្លាប់បានលើកឡើងថា ការទាមទារដំឡើងណាមួយនោះ គឺត្រូវធ្វើទៅតាមគោលការណ៍ច្បាស់លាស់ ដើម្បីចៀសវាងការបង្កផលប៉ះពាល់ដល់ចង្វាក់ផលិតកម្ម៕
