ដោយ គួច គន្ធារ៉ា
នៅក្នុងវេទិកាសេដ្ឋកិច្ចដែលបានរៀបចំឡើងនាទីក្រុងតេឡាវី ប្រទេសអ៊ីស្រាអែល។ លោកប្រធានាធិបតីអ៊ីស្រាអែលស៊ីមន ប៉េរ៉េបានថ្លែងធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជុំវិញទំនាក់ទំនងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ឆ្លើយនឹងសំណួររបស់អ្នកកាសែតដែលថា តើអាចនឹងមានជំនួបថ្នាក់ប្រមុខរដ្ឋរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ដែរ ឬទេ?។ លោកស៊ីមន ប៉េរ៉េបានឆ្លើយច្បាស់ៗដោយចំហថា « រឿងអ៊ីមិនបាន ព្រោះខ្ញុំគ្មានសត្រូវទេ »។ យ៉ាងណាក៏ដោយ សម្តីរបស់លោកស៊ីមន ប៉េរ៉េមិនមានទម្ងន់អ្វីលើរដ្ឋាភិបាលទេ ព្រោះនៅអ៊ីស្រាអែល ប្រធានាធិបតីគ្មានអំណាចសម្រេចអ្វីទេ។
រហូតមកដល់ពេលនេះ នរណាក៏ដឹងដែរថា អ៊ីស្រាអែល និងអ៊ីរ៉ង់ គឺជាសត្រូវស៊ីសាច់ហុតឈាមគ្នា ដោយគ្មានថ្ងៃនឹងជានាគ្នាបានឡើយ។ អ៊ីស្រាអែលនៅតែបន្តយកសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់មកធ្វើជាលេសដើម្បីដើរប្រមូលគេឯងឲ្យវាយសំពងអ៊ីរ៉ង់។ តែអ៊ីរ៉ង់ក្តៅក្រហាយ ដោយបានព្រមានចង់កម្ទេចអ៊ីស្រាអែលឲ្យបាត់ពីផែនទីពិភពលោកតែម្តង។ និយាយបែបម្យ៉ាងទៀត រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ឬមួយក៏រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺមិនខុសអ្វីរវាងទឹក និងប្រេងដែលមិនអាចរលាយចូលគ្នាបានឡើយ។
តែតំាងពីអ៊ីរ៉ង់មានប្រធានាធិបតីថ្មីគឺលោកហាសាន រ៉ូហានីដែលគេស្គាល់ថា មិនសូវតឹងតែងដូចលោក Mahmoud Ahmadinejad មក សង្រ្គាមពាក្យសម្តីវាយប្រហារគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ហាក់ដូចជាមិនសូវផុសផុលប៉ុន្មានទេ។ ម្យ៉ាងទៀត ស្ថានភាពធូរស្រាលក៏មានដែរ រវាងអ៊ីរ៉ង់ និងក្រុមប្រទេសលោកខាងលិច ពិសេសជាមួយសហរដ្ឋអាមេរិកតែម្តង។ ទំាងនេះ គឺជាលទ្ធផលដែលបានមកពីការធ្វើសម្បទានឲ្យគ្នាទៅវិញ ទៅមករវាងអ៊ីរ៉ង់ និងក្រុមប្រទេសពាក់ព័ន្ធដែលកំពុងបារម្ភពីកម្មវិធីនុយក្លរអ៊ែរអ៊ីរ៉ង់។
កាលពីថ្ងៃទី២៤ វិច្ឆិកាកន្លងទៅ កិច្ចប្រជុំ ៥ភាគី បូក១ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសស្តីពីសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់បានរកឃើញកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយដែលគ្រប់គ្នាបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត។ នៅថ្ងៃចន្ទ ទី៩ ធ្នូ ក្រុមប្រទេស ៥ បូក ១ បានផ្តើមជួបចរចាគ្នាជាថ្មីដើម្បីរៀបចំផែនការលំអិតក្នុងការអនុវត្តន៍លើកិច្ចព្រមព្រៀងនោះ។ តែយ៉ាងណាក៏ដោយ អ៊ីស្រាអែលនៅតែមិនជឿលើឆន្ទៈពិតប្រាកដរបស់អ៊ីរ៉ង់ និងបន្តធ្វើផ្គរ ធ្វើភ្លៀង។
នៅថ្ងៃអាទិត្យ ទី៨ ធ្នូ ពោលមួយថ្ងៃមុនកិច្ចប្រជុំ ៥ភាគី បូក១ លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបេនយ៉ាមីន ណេតានយ៉ាហូបានថ្លែងថា លោក ក៏ដូចជាលោកប្រធានាធិបតីអាមេរិកអូបាម៉ាដែរ មិនជំទាស់នឹងដំណោះស្រាយរឿងនុយក្លេអ៊ែរអ៊ីរ៉ង់តាមផ្លូវការទូតនោះទេ តែលោកណេតានយ៉ាហូបានឲ្យជាដំបូលន្មានថា ដើម្បីអាចឲ្យដំណោះស្រាយតាមផ្លូវការទូតទទួលជោគជ័យបាន គេត្រូវតែភ្ជាប់ទៅជាមួយនូវទ័ណ្ឌកម្មខ្លំាង មានទំាងការព្រមានវាយប្រហារតាមផ្លូវយោធាទៀតផង។ លោកប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលបានយករឿងនុយក្លេអ៊ែរអ៊ីរ៉ង់មកធ្វើជាក្តីបារម្ភអាទិភាពរបស់លោក រហូតដល់ចាត់ទុកបញ្ហានេះថា ជាការគំរាមកំហែងដល់វត្តមានប្រទេសអ៊ីស្រាអែលទៀតផង។
តែបញ្ហានៅត្រង់ថា ក្រុមប្រទេស ៥ភាគីបូក១ ពិសេសអាមេរិកដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់អ៊ីស្រាអែល ហាក់ដូចជាមិនសូវមានសុទិដ្ឋិនិយមខ្លំាងជ្រុលដូចលោកណេតានយ៉ាហ៊ូប៉ុន្មានទេ។ ជាថ្មីម្តងទៀត និងក្រៅពីបានសម្តែងការគំាទ្រចំពោះកិច្ចព្រមព្រៀងបណ្តោះអាសន្នស្តីពីបញ្ហានុយក្លេអ៊ែរកាលពីថ្ងៃទី២៤ វិច្ឆិកា លោកប្រធានាធិបតីអាមេរិកអូបាម៉ាបានថ្លែងថា លោកក៏មិនជឿថាអ៊ីរ៉ង់នឹងបោះចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ១០០% ទេ តែគេក៏មិនអាចបដិសេធមិនឲ្យអ៊ីរ៉ង់មាននុយក្លេអ៊ែរស៊ីវិលដែរ។
លោកប្រធានាធិបតីអាមេរិកបានបន្តថា កិច្ចព្រមព្រៀងបណ្តោះអាសន្នដែលទើបបានអនុម័តនេះ គឺជាមធ្យោបាយតែមួយគត់ដើម្បីអនុញ្ញាតឲ្យគ្រប់គ្នាយកមកធ្វើជាមូលដ្ឋានក្នុងការបន្តការចរចារហូតសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយមួយនៅពេលខាងមុខ។ សម្រាប់លោកអូបាម៉ា ការចរចា គឺជាសំណាងតែមួយគត់ដែលនំាទៅរកភាពជោគជ័យ និងថា នៅក្នុងពិភពលោកបច្ចុប្បន្ន គ្មានអ្វីដែលល្អឥតខ្ចះនោះទេ។ រីឯលោកប្រមុខការទូតអាមេរិកចន ឃែរីវិញ ក្រៅពីការប្រកាសធានាសន្តិសុខដល់អ៊ីស្រាអែល លោកឃែរីបានបញ្ជាក់ថា ទោះបីជាកិច្ចចរចាពេលនេះទទួលបានលទ្ធផលយ៉ាងម៉េចក៏ដោយ ក៏នៅមានការងារជាច្រើនទៀតដែលអ៊ីរ៉ង់ត្រូវបំពេញ។
អ្វីជាការកត់សម្គាល់នោះគឺថា នៅពេលដែលលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបេនយ៉ាមីន ណេតានយ៉ាហ៊ូនៅបន្តរក្សាជំហរតឹងតែង មិនខ្ចីជ្រលក់មាត់រកអ៊ីរ៉ង់នោះ លោកប្រធានាធិបតីអ៊ីស្រាអែលស៊ីមន ប៉េរ៉េបែរជាបានបញ្ចេញកាយវិការបោះដៃទៅរកអ៊ីរ៉ង់ទៅវិញ។ ឆ្លើយនឹងសំណួររបស់អ្នកកាសែតដែលសួរថា តើអាចនឹងមានជំនួបជាមួយលោកប្រធានាធិបតីអ៊ីរ៉ង់ហាសាន រ៉ូហានីដែរ ឬទេ?។ លោកស៊ីមន ប៉េរ៉េបានឆ្លើយយ៉ាងច្បាស់ជាសាធារណៈថា រឿងអ៊ីមិនបាន ព្រោះខ្ញុំគ្មានសត្រូវទេ និងថា អ៊ីរ៉ង់មិនមែនជាសត្រូវរបស់អ៊ីស្រាអែល ហើយយើងចង់តែសន្តិភាព »។ តែទន្ទឹមគ្នានេះ លោកប្រមុខរដ្ឋអ៊ីស្រាអែលក៏មិនភ្លេចបញ្ជាក់ទេថា ពិភពលោកត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីកុំឲ្យអ៊ីរ៉ង់មានអាវុធបរិមាណូ ព្រោះវាជាគ្រោះថ្នាក់ដល់ពិភពលោកទំាងមូល។
យ៉ាងណាក៏ដោយ កាយវិការទន់ភ្លន់របស់លោកប្រមុខរដ្ឋអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ពេលនេះ មិនត្រូវបានទទួលស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនំាអ៊ីស្រាអែល និងប្រជាជនអ៊ីស្រាអែលទូទៅទេ។ ម្យ៉ាងទៀត ពាក្យសម្តីរបស់លោកស៊ីមន ប៉េរ៉េពេលនេះក៏គ្មានទម្ងន់អ្វីសម្រាប់រដ្ឋាភិបាលរបស់លោកបេនយ៉ាមីន ណេតាយ៉ាហ៊ូដែរ ព្រោះចូរកុំភ្លេចថានៅអ៊ីស្រាអែល តួនាទីរបស់ប្រធានាធិបតី ជាតួនាទីនិមិត្តរូប គ្មានអំណាចសម្រេចអ្វីទេ។ គឺរដ្ឋាភិបាលរបស់លោកបេនយ៉ាមីន ណេតានយ៉ាហ៊ូឯណោះទេ ជាអ្នកទទួលបន្ទុកកិច្ចការនយោបាយការបរទេស។ ត្រង់ចំណុចនេះ ជំហររបស់លោកស៊ីមន ប៉េរ៉េ និងលោកបេនយ៉ាមីន ណេតានយ៉ាហ៊ូស្តីពីរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ គឺខុសគ្នាស្រឡះ៕