លោកថ្លែងប្រាប់វិទ្យុអូស្ត្រាលីជាខេមរភាសាបែបនេះ ក្នុងអំឡុងពេលលោកបាននឹងកំពុងធ្វើដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ដើម្បីធ្វើការរៃអង្គាសប្រាក់ទៅជួយប្រជាពលរដ្ឋក្រីក្រនៅក្នុងប្រទេសកម្ពុជា។
ប្រធានសមាគមអ្នកប្រជាធិបតេយ្យរូបនេះបន្តថា ក្នុងនាមជាអ្នកប្រជាធិបតេយ្យដូចគ្នាលោកមានការខកចិត្តជាខ្លាំងនៅពេលមានការប្រកាន់បក្សពួកក្នុងចំណោមពលរដ្ឋខ្មែរនៅឯនាយសមុទ្រ។
លោក ម៉ម សុណង់ដូដែលជាទូទៅគេក៏ស្គាល់លោកថា ជាម្ចាស់វិទ្យុសំបុកឃ្មុំកន្លងមកធ្លាប់ជាប់ពន្ធធនាគារច្រើនលើកមកហើយ ដោយសារតែលោកហ៊ានចេញមុខរិះគន់ចំៗទៅលើរដ្ឋាភិបាលកម្ពុជា៕