តាម Asia One វេជ្ជបណ្ឌិតសើស្បែក Jinda Rojjanamethin នាយកស្តីទី វិទ្យាស្ថានសើស្បែក ក្រសួងសុខាភិបាលថៃ ព្រមានថាពពួកថ្នាំសារជាតិរាវឬគ្រឿងសំអាងមានប្រសិទ្ធភាពធ្វើឲ្យស្បែកសច្រើនផ្ទុកបរិមាណខ្ពស់នៃសារជាតិ AHA (alpha hydroxy acid) ។ ដើម្បីប្រើប្រាស់ផលិតផលទាំងនេះបានត្រឹមត្រូវ គ្រប់គ្នាគួរសួរយោបល់អ្នកជំនាញការសំដៅបញ្ចៀសគ្រោះថ្នាក់ចំពោះសុខភាព ។
វេជ្ជបណ្ឌិតរូបនេះឲ្យដឹងថា អ្នកប្រើប្រាស់ផលិតផលសណ្ឋានទឹកឬក្រែមផ្ទុកសារជាតិធ្វើឲ្យស្បែកសអាចឆ្លងកាត់អារម្មណ៍ក្តៅក្រហាយ រលាក របក រលាកស្បែក ឬរំញោចហួសកម្រិតក្រោមពន្លឺព្រះអាទិត្យ ។ ផលិតផលទាំងនេះអាចធ្វើឲ្យអ្នកប្រើប្រាស់កើតមហារីកស្បែកប្រសិនប្រើប្រាស់ក្នុងរយៈពេលវែង មិនតែប៉ុណ្ណោះបង្កការងងឹតភ្នែកប្រសិនលាបជិតភ្នែកពេក ។
នាយកវិទ្យាស្ថានសើរស្បែកក៏ទូន្មានអ្នកមានបំណងចង់បានស្បែកសគួរស្វែងរកវេជ្ជបណ្ឌិតល្បីឈ្មោះ ដើម្បីទទួលបានការណែនាំអំពីប្រភេទក្រែមមានច្បាប់អនុញ្ញាត ឬក្រែមមានផ្ទុក AHA ក្នុងបរិមាណទទួលយកបានមិនបង្កគ្រោះថ្នាក់ដល់ស្បែក ។
នៅប្រទេសថៃ ពួកអ្នកផលិត និងអ្នកលក់ផលិតផលរក្សាស្បែកឲ្យសមិនត្រូវបានបញ្ជាក់ទទួលស្គាល់ដោយនាយកដ្ឋានគ្រប់គ្រងឱសថ និងអាហារ (FDA អាចត្រូវពិន័យជាប់ពន្ធនាគារពី៦ខែ ឬពិន័យប្រាក់៩៤០ដុល្លារ ។Blogger Juli ក្រោយពេលប្រើក្រែមធ្វើឲ្យស្បែកសរបស់ហាងកែសម្ផស្ស
មុននោះ សហគមន៍អ៊ិនធឺណេតជាបន្តបន្ទាប់បានចុះផ្សាយនូវភាពអំពីផលវិបាករបស់ការបកស្បែកឲ្យស ។ Blogger ល្បីឈ្មោះនៅសិង្ហបុរី គឺ Juli បានខូចសម្រស់ ដោយសារក្រែមធ្វើឲ្យស្បែកស ៕
