ពន្លឺនៃការបង្កើតច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន បានលេចចេញជារូបរាងហើយនៅពេល នេះ។ ទាំងរដ្ឋាភិបាលកម្ពុជា ទាំងសង្គមស៊ីវិល និងដៃគូអភិឌ្ឍន៍អន្តរជាតិ បានយល់ស្របគ្នាថា ច្បាប់និងនិតិវិធីអនុវត្តសិទ្ធិទទួលបានព័ត៌មាន គឺជាឧបករណ៍ជំនួយចាំបាច់សម្រាប់ការអភិវឌ្ឍន៍របស់កម្ពុជា។
សិក្ខាសាលាថ្នាក់ជាតិមួយបានបើកធ្វើនៅថ្ងៃពុធទី៤ធ្នូនេះ នៅឯសណ្ឋាគារអាំងទែកុងទីណង់តាល់ ដើម្បីពិភាក្សាអំពីការបង្កើតច្បាប់ដ៏មានសារៈសំខាន់នេះ។ ភាគីពាក់ព័ន្ធជាច្រើនបានចូលរួមពិភាក្សាដើម្បីជំរុញឲ្យច្បាប់នេះឆាប់លេចចេញជារូបរាង។ លោក ណែប ស៊ីនថៃ នាយកវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ ដែលដឹកនាំក្រុមការងារសិទ្ធិទទួលបានព័ត៌មាន សង្ឃឹមថារដ្ឋាភិបាលនឹងដុតដៃដុតជើងធ្វើឱ្យ«ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន»ចេញជាផ្លែផ្កាក្នុងអាណត្តិទី៥នេះ។
លោក Jean-François Cautain ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានថ្លែងក្នុងពិធីនោះថា ការទទួលបានព័ត៌មានជាសិទ្ធិមូលដ្ឋានមួយរបស់មនុស្សដែលត្រូវតែលើកស្ទួយ មិនមែនតែក្នុងស្ថាប័នរដ្ឋ ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវធ្វើក្នុងស្ថាប័នមិនមែនរដ្ឋាភិបាលដែរ ដើម្បីធានាតម្លាភាព និងពង្រឹងអភិបាលកិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យ។
សូមបញ្ជាក់ថា ការផ្តួចផ្តើមបង្កើតច្បាប់ទាក់ទងនឹងសិទ្ធិទទួលព័ត៌មានបានកើតឡើងតាំងពីឆ្នាំ២០០៤ មកម្ល៉េះ។ ជាបន្តបន្ទាប់ អង្គការមិនមែនរដ្ឋាភិបាល និងគណបក្សប្រឆាំងបានជជែកពិភាក្សាអំពីរឿងនេះជាច្រើនលើក ប៉ុន្តែកិច្ចពិភាក្សាទាំងនោះមិនទទួលបានផលច្រើនទេក្នុងរយៈពេល១០ឆ្នាំកន្លងទៅ។
ក្រសួងព័ត៌មានគ្រោងបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីធ្វើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ក្នុងនោះក៏មានតំណាងអង្គការសង្គមស៊ីវិលជាសមាជិកដែរ។ គម្រោងបង្កើតក្រុមការងារនេះបានកើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឱ្យបង្កើតច្បាប់នេះឲ្យបាននៅក្នុងអាណត្តិទី៥។
លោក អ៊ុក គឹមសេង ទីប្រឹក្សាក្រសួងព័ត៌មាន បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ក្រសួងព័ត៌មាន ដោយសហការជាមួយក្រសួងមហាផ្ទៃ បានត្រៀមខ្លួនជាស្រេចក្នុងការលើកស្ទួយសេរីភាពទទួលព័ត៌មាន។ កិច្ចខិតខំប្រឹងប្រែងនេះបានស្តែងឡើងតាមរយៈការបង្កើតឱ្យមានអ្នកនាំពាក្យខេត្ត ក្រុង រាជធានី ដើម្បីផ្តល់ព័ត៌មានឱ្យអ្នកកាសែត និងផ្សព្វផ្សាយព័ត៌មានផ្សេងៗដល់ប្រជាជនឱ្យបានទូលំទូលាយឡើង៕

RFI