អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ
ដែលហ្វីលីពីនត្រូវប្រឈមមុខនឹងពួកទ័ពព្រៃអ៊ីស្លាមផ្តាច់ទឹកដី
និយមនៅប៉ែកខាងត្បូងនៃប្រទេស ដូចជានៅកោះMindanao, Sulu
BasilanនិងJolo ជាដើម។
ពួកអ្នកកាន់សាសនាអ៊ីស្លាមនៅទីនោះបានផ្តើមគុំកួនទីក្រុង ម៉ានីល ចាប់ពីទសវត្សរ៍ទី៥០មក ពោលគឺតាំងពីរដ្ឋាភិបាលបានផ្តើមបញ្ជូនអ្នកកាន់គ្រិស្តសាសនា ទៅតាំងលំនៅដ្ឋាននៅលើកោះMindanao។ ពីព្រោះតាំងពីពេលនោះមក ជម្លោះសាសនាបានកើតឡើង ជាពិសេសនៅក្នុងទសវត្សរ៍ទី៧០ នៅពេលដែលអ្នកកាន់សាសនាអ៊ីស្លាម និងអ្នកកាន់គ្រិស្តសាសនាបានផ្តើមកាប់សម្លាប់គ្នាយ៉ាងសាហាវព្រៃ ផ្សៃជាទីបំផុត។
គឺនៅក្នុងបរិបទដ៏តានតឹងបែបនេះហើយ ដែលចលនាអ៊ីស្លាមផ្តាច់ទឹកដីនិយមចំនួនពីរបានកកើតឡើង។ មួយឈ្មោះរណសិរ្សម៉ូរ៉ូរំដោះជាតិ និងមួយទៀតឈ្មោះរណសិរ្សម៉ូរ៉ូរំដោះអ៊ីស្លាម។ រណសិរ្សទាំងពីរទាមទារចង់បានរដ្ឋឯករាជមួយសម្រាប់អ្នកកាន់សាសនា អ៊ីស្លាម ហើយរដ្ឋអ៊ីស្លាមឯករាជមួយនោះត្រូវតែគ្របយកកោះMindanao Sulu Basilan និង Jolo។
ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន ចលនាប្រដាប់អាវុធទាំងពីរនេះធ្វើសង្គ្រាមទ័ពព្រៃ ប្រព្រឹត្តឃាតកម្ម និងបង្កភេរវកម្ម។
រីឯរដ្ឋាភិបាលហ្វីលីពីនវិញ ជួនកាលអនុវត្តនយោបាយវាយបង្ក្រាប និងជួនកាលទៀតនយោបាយលួងលោមពួកអ្នកផ្តាច់ទឹកដីនិយម រហូតដល់ទទួលបានជោគជ័យមួយធំនៅឆ្នាំ១៩៧៦។
កាលណោះ កិច្ចព្រមព្រៀងមួយរវាងទីក្រុងម៉ានីលនិងរណសិរ្សទាំងពីរនៃចលនា ទាមទារឯករាជ្យ បានបង្កើតឲ្យមានតំបន់ស្វយ័តមួយនៅប៉ែកខាងលិចនៃកោះMindanao ជាទីដែលអ្នកកាន់គ្រិស្តសាសនាមានចំនួនច្រើនជាងអ្នកកាន់សាសនា អ៊ីស្លាម។ អ៊ីចឹងហើយបានជាពីរឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៧៨ រណសិរ្សម៉ូរ៉ូរំដោះជាតិនិងរណសិរ្សម៉ូរ៉ូរំដោះអ៊ីស្លាមដែលយល់ដឹង ថាបានចាញ់បោករដ្ឋាភិបាល សម្រេចចិត្តចាប់អាវុធធ្វើការតស៊ូជាថ្មីឡើងវិញ។
សង្គ្រាមទ័ពព្រៃដែលផ្តើមឡើងវិញ បានទាំងបណ្តាលឲ្យចំនួនជនភៀសសឹកកើនរហូតដល់ទៅ៥០០ ០០០នាក់ទៀតផង នៅក្នុងទសវត្សរ៍ទី៨០។
នៅដើមទសវត្សរ៍ទី៩០ រដ្ឋាភិបាលទីក្រុងម៉ានីលសុខចិត្តចរចាជាថ្មីឡើងវិញជាមួយពួកទ័ព ព្រៃ។ នៅទីបំផុត ការចរចាដែលបានប្រព្រឹត្តទៅអស់ជាច្រើនឆ្នាំ នាំមកនូវជោគជ័យដ៏ធំធេងសម្រាប់រដ្ឋអំណាច។ កាលណោះ គឺនៅឆ្នាំ១៩៩៧ រណសិរ្សម៉ូរ៉ូរំដោះជាតិបានយល់ព្រមដាក់អាវុធ និងបានទទួលពីរដ្ឋាភិបាលហ្វីលីពីនស្វ័យភាពសម្រាប់កោះMindanao។ ផ្ទុយទៅវិញ រណសិរ្សម៉ូរ៉ូរំដោះអ៊ីស្លាមបានសម្រេចចិត្តបន្តសង្គ្រាមទ័ពព្រៃ ក្នុងគោលដៅបង្កើតរដ្ឋអ៊ីស្លាមឯករាជមួយឲ្យទាល់តែបាន។
យ៉ាងណាក៏ដោយ ពីចុងទសវត្សរ៍ទី៩០ រហូតដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកទ័ពព្រៃដែលបានធ្វើឲ្យរដ្ឋាភិបាលហ្វីលីពីនល្វីងមុខខ្លាំងជាង គេ គឺពួកAbu Sayyaf។ គឺសុទ្ធសឹងជាពួកអ៊ីស្លាមជ្រុលនិយមផុតលេខដែលបានផ្តាច់ខ្លួនចេញ ពីរណសិរ្សម៉ូរ៉ូរំដោះអ៊ីស្លាម។ ពួកAbu Sayyaf ផ្តើមមានឈ្មោះល្បីល្បាញពេញពិភពលោកនៅឆ្នាំ២០០០ ដោយហេតុតែកាលណោះពួកជ្រុលនិយមទាំងនេះបានចាប់ជនជាតិស្បែកសជា ច្រើននាក់ធ្វើជាចំណាប់ខ្មាំង។
ប៉ុន្តែ នៅឆ្នាំ២០០៦ នៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មអន្តរជាតិ កងទ័ពអាមេរិកាំងនិងកងទ័ពហ្វីលីពីនបានពួតដៃគ្នាវាយសំពងយ៉ាងដំណំ ទៅលើពួកAbu Sayyaf ដែលសហរដ្ឋអាមេរិកសង្ស័យថា មានទំនាក់ទំនងជាមួយបណ្តាញភេរវកម្មអន្តរជាតិអាល់កៃដា។
សព្វថ្ងៃនេះ ពួកAbu Sayyaf មិនសូវមានឥទ្ធិពលខ្លាំងដូចមុនទេ តែនៅបន្តចាប់ជនជាតិបរទេសធ្វើជាចំណាប់ខ្មាំង ដើម្បីទុកសម្រាប់លោះយកលុយ។ តាំងពីឆ្នាំ២០១១មក ពួកទ័ពព្រៃនេះបានចាប់ខ្លួនជនជាតិអាស៊ីជាពិសេស។
ដូច្នេះ សព្វថ្ងៃនេះ មាននៅសល់តែទ័ពព្រៃប្រមាណ១ ២០០០នាក់របស់រណសិរ្សម៉ូរ៉ូរំដោះអ៊ីស្លាមប៉ុណ្ណោះ ដែលបន្តប្រឆាំងខ្លាំងនឹងរដ្ឋាភិបាលហ្វីលីពីន។ ពួកទាំងនេះឈប់ទាមទារចង់បានរដ្ឋអ៊ីស្លាមមួយឯករាជទៀតហើយ តែចង់បានត្រឹមស្វ័យភាពសម្រាប់តំបន់ប៉ែកខាងត្បូងទាំងមូល រួមមានMindanao Sulu Basilan និង Jolo។
នៅខែសីហាឆ្នាំ២០១១ ប្រធានាធិបតីBonigno Aquino ដែលសន្យាថានឹងបិទបញ្ចប់ជាស្ថាពរទំព័រទ័ពព្រៃនៃប្រទេស បានជួបចរចាជាមួយមេដឹកនាំនៃរណសិរ្សម៉ូរ៉ូរំដោះអ៊ីស្លាម។ ប៉ុន្តែ ទន្ទឹមនេះស្រាប់តែពីរខែក្រោយមកគឺនៅខែតុលាឆ្នាំ២០១១ យន្តហោះចម្បាំងហ្វីលីពីនបានវាយប្រហារទៅលើពួកទ័ពព្រៃម៉ូរ៉ូជាលើក ទីមួយបង្អស់តាំងពីឆ្នាំ២០០៨មក។ ប្រតិបត្តិការយោធានោះ បានបណ្តាលឲ្យមានស្លាប់រាប់សិបនាក់នៅខាងពួកទ័ពព្រៃនិងបាន បណ្តាលឲ្យមានជនភៀសសឹកចំនួនជាង១០ ០០០នាក់។
ក្នុងគ្រានេះ លោកប្រធានាធិបតីBonigno Aquino បាននិងកំពុងបន្តចរចាជាមួយរណសិរ្សម៉ូរ៉ូរំដោះអ៊ីស្លាមតទៅទៀត។ គោលដៅ គឺបញ្ចុះបញ្ចូលឱ្យពួកទ័ពព្រៃអ៊ីស្លាមជ្រុលនិយមមួយនេះដាក់ អាវុធ។ នៅក្នុងន័យនេះ ទីក្រុងម៉ានីលយល់ព្រមជាគោលការណ៍ឱ្យតំបន់ប៉ែកខាងត្បូងទាំងមូល ទទួលបានស្វ័យភាពយ៉ាងយូរនៅឆ្នាំ២០១៦ ដូចការទាមទាររបស់ពួករណសិរ្សម៉ូរ៉ូរំដោះអ៊ីស្លាម។
មិនតែប៉ុណ្ណោះ ទីក្រុងម៉ានីលថែមទាំងបានសន្យាថា នៅក្នុងអនាគតតំបន់ស្វយ័តនោះ អ្នកដឹកនាំរបស់រណសិរ្សម៉ូរ៉ូរំដោះអ៊ីស្លាមនឹងមានសិទ្ធិដកព្រម ទាំងគ្រប់គ្រងពន្ធដារ។ លើសពីនេះទៅទៀត ប្រធានាធិបតីBonigno Aquino បានទាំងសន្យាថានឹងផ្តល់ទៅឱ្យអ្នកដឹកនាំនៃអនាគតតំបន់ស្វយ័ត រហូតដល់ទៅ៧៥%នៃប្រាក់ចំណូលដែលបានមកពីអាជីវកម្មឧស្ម័នធម្មជាតិ និងប្រេងកាតនៅក្នុងដែនដីប៉ែកខាងត្បូងនៃប្រទេសទៀតផង។
ក៏ប៉ុន្តែ មិនច្បាស់ឡើយថា រណសិរ្សម៉ូរ៉ូរំដោះអ៊ីស្លាមនឹងយល់ព្រមដាក់អាវុធតាមការអំពាវនាវ របស់ទីក្រុងម៉ានីល។ ដោយឡែក រាល់កិច្ចចរចារវាងរដ្ឋាភិបាលហ្វីលីពីននិងរណសិរ្ស ម៉ូរ៉ូរំដោះអ៊ីស្លាមនិងធ្វើឱ្យចលនាមួយទៀតមិនសប្បាយចិត្ត។ ចលនាផ្សេងមួយនោះគឺ រណសិរ្សម៉ូរ៉ូរំដោះជាតិដែលបានយល់ព្រមដាក់អាវុធតាំងពីឆ្នាំ១៩៩៧ និងដែលសព្វថ្ងៃជាអ្នកគ្រប់គ្រងតំបន់ស្វយ័តMindanao៕
Labels:
ព័ត៌មានអន្តរជាតិ