កឹម សុខា : ហ៊ុន សែន ពូកែ​ដឹកនាំ​ឲ្យ​គ្រួសារ​អ្នកកាន់អំណាច​មានទ្រព្យ​សម្បត្តិ​ហូរហៀរ ឯ​ប្រជា​រាស្រ្ត​វិញ បែរជា​លង់ខ្លួន​ក្នុង​ភាពក្រីក្រ​ជំ​ពាក់​​បំណុល​ជុំ​ទិស​



ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​មូលដ្ឋាន​ក្បែរ​ព្រំប្រទល់​ដែន​យួន ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សន្យាថា នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ឡើង​ដឹកនាំ​ប្រទេស គឺ​ត្រូវ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​នៅតាម​តំបន់​ព្រំដែន​ជា​អាទិភាព​មុនគេ ដូចជា​ការសាងសង់​ផ្លូវ
​កៅស៊ូ​ឲ្យ​បានល្អ​ស្អាត ជា​របាំង​ការពារ​អំពើ​ឈ្លានពាន​របស់​បរទេស​ក្បែរ​ខាង​។ ជាពិសេស​ជួយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ថ្លៃថ្នូរ​មានការ​ងារ​ធ្វើ​ត្រឹមត្រូវ  និង​មាន​ប្រាក់ចំណូល​អាច​ទ្រទ្រង់​ជីវភាព​រស់នៅ​សមរម្យ​។ ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​អាជ្ញាធរ​អ្នកកាន់អំណាច ក្នុង​រយៈពេល​៣០​ឆ្នាំនេះ ធ្វើ​ឲ្យ​រាស្ត្រ​ខ្មែរ​មាន​ជីវភាព​ក្រីក្រ​ដុនដាប​កាន់តែខ្លាំង​ឡើងៗ ហើយ​គេ មិនបាន​យកចិត្តទុកដាក់​ការពារ​ទឹកដី ទាំង​ខាងលិច​និង​ខាងកើត​ឲ្យ​បាន​គង់វង្ស​នោះទេ​។​

​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ អំឡុងពេល​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋនៅក្នុង​វត្ត បុស្ស ស្ថិតក្នុង​ឃុំ​រូង ស្រុក​មេមត់ ខេត្តកំពង់ចាម ជាប់​ព្រំប្រទល់​ដែន​យួន​បាន​មានប្រសាសន៍ថា ”​ក្រុម​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឡើង​ធ្វើ​ធំ មាន​អំណាច​ដោយសារ​យួន ដូច្នេះ​ពួកគេ​ត្រូវតែ​ដឹងគុណ​យួន ប៉ុន្តែ​ពួកគេ​មិន​យក​កេរអាករ​របស់​ពួកគេ​ទៅ​សងគុណ​យួន​ទេ បែរជា​មក​ប្រមូល​ធនធានធម្មជាតិ​រប​ស់​ខ្មែរ ទ្រព្យសម្បត្តិ​របស់​រាស្ត្រ​ខ្មែរ​ទៅ​ឲ្យ​យួន​ទៅវិញ ដូច្នេះ​យើង​អត់​យល់ព្រម​ជាដាច់ខាត​។ ពួកគេ​បានធ្វើ​ធំ​តែ​ខ្លួនឯង ដឹងគុណ​យួន​តែ​ក្រុម​គ្នា​គេ ហើយ​ដឹកនាំ​ប្រទេសជាតិ​ធ្វើ​ឲ្យ​មាន​បានតែ​ក្រុមគ្រួសារ​បក្ខពួក​ខ្លួនឯង រឿង​អី​មក​យក​ទ្រព្យសម្បត្តិ​ខ្មែរ​ទៅ​ឲ្យ​យួន​ជាការ​ដឹងគុណ គឺ​យើង​អត់​ព្រម​ទេ យើង​ត្រូវតែ​ដូរ​ចេញ ដូចដែល​បងប្អូន​បាននាំគ្នា​ទៅ​បោះឆ្នោត​ផ្លាស់ប្តូរ​រួចហើយ ក៏​ព្រោះតែ​បងប្អូន​ប្រជាពលរដ្ឋ ស្អប់ខ្ពើម​ការដឹកនាំ​បែបនេះ​”​។​
​លោក កឹម សុខា បានបញ្ជាក់​ទៀតថា ”​ពេល​បងប្អូន​ទៅ​បោះឆ្នោត​ផ្លាស់ប្តូរ​រួចហើយ គេ​បែរជា​ក្រាញ​អំណាច​អត់​ចុះ​ទៅទៀត មុខ​ក្រាស់​ណាស់​បងប្អូន ចាញ់ឆ្នោត​ហើយ​អត់​ចុះ​ចេញពី​តំណែង ទៀត ហើយ​ឥឡូវនេះ​ប្រជារាស្ត្រ​ខ្មែរ​នៅ​គ្រប់ទិសទី​បានទាមទារ​ធ្វើ​មហា​បាតុកម្ម​ដែល​កាលពីមុន​ទាមទារ​ឲ្យ​ដូរ​ចេញ ឥឡូវនេះ​ទាមទារ​ឲ្យ​មានការ​ដកចេញ​ជា​ស្ថាពរ គឺ​ប្រជារាស្ត្រ​អត់​ព្រម អត់​សុខចិត្ត​ឲ្យ​គណបក្ស​ប្រជាជន​ក្រាញ​អំណាច​នោះទេ​។ រឿង​សំខាន់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ធ្វើជា​បញ្ហា​អាទិភាព​គឺ​ការសង្គ្រោះ ទឹកដី ដើម្បី​ឲ្យ​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​រស់នៅ​ដោយ​សេចក្តី សុខក្សេមក្សាន្ត​លើទឹក​ដី​កំណើត​របស់ខ្លួន យើង​ត្រូវ​សង្គ្រោះ​ប្រ ទេស​ជាតិ​យើង​ឲ្យ​រួច​ផុតពី​ការសម្លាប់ ការ​ធ្វើទុក្ខបុកម្នេញ ការរំលោភ​សិទ្ធិមនុស្ស ការគំរាមកំហែង​ការ​សម្លុត​បំភិតបំភ័យ​ពី​អាជ្ញាធរ អ្នកមាន​លុយ​មាន​អំ ណា​ចមក​ឆក់​ប្លន់​ដីធ្លី​ប្រជា​រាស្ត្រ ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ ទៅ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ផ្សេងៗ​ឲ្យ​ពួកគាត់​មាន​សិទ្ធិសេរីភាព​ពេញលេញ និង​មានការ​រស់នៅ​ដោយ​សុខសាន្ត​សម្បូរ​សប្បាយ​”​។​
​លោក កឹម សុខា បាន​បន្តទៀតថា “​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​តាំងចិត្ត​រួចហើយ ក្នុងការ​ទាមទារ​ឲ្យ​ផ្លាស់ប្តូរ​មេភូមិ​ដែល​នៅ​ទូទាំងប្រទេស ដែល​ត្រូវបានចាត់តាំង​ដោយ​គណបក្ស​ប្រជាជន ហើយ​មេភូមិ​ទាំងនោះ​កាន់អំណាច​តាំងពី​ដាច់​របប​ខ្មែរក្រហម​មក​ម្លេ​៉ះ​។ គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​រួចហើយ ប៉ុន្តែ​គេ​លួច​ជ័យជំនះ​របស់​យើង​ទៅ​បាត់ ហើយ​សហគមន៍​អន្តរជាតិ​កំពុងតែ​ដាក់​សម្ពាធ​និង​ទាមទារ​ឲ្យ​រកខុសរកត្រូវ ហើយ​នៅពេល​ការពិត​ត្រូវបាន​បង្ហាញ គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​អ្នកឈ្នះឆ្នោត​ពិតប្រាកដ យើង​នឹង​ឡើងកាន់​អំណាច​យើង​នឹង​ហូត​តំណែង មេភូមិ​ខិលខូច​ដែល​ធ្វើបាប​រាស្ត្រ​ទុក​តែ​មេភូមិ​ល្អៗ​ដែល​ធ្វើ​ការបម្រើ​ជាតិ បម្រើ​រាស្ត្រ នោះ ទេ​។​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​មូលដ្ឋាន រង​នូវ​ការគំរាមកំហែង ការបំភិតបំភ័យ ការ​ធ្វើទុក្ខបុកម្នេញ​សឹង​គ្រប់​រូបភាព​ធ្វើ​ឲ្យ​ពួកគាត់​រង​នូវ​ភាពក្រីក្រ​កាន់តែ​ជ្រៅ​ឡើងៗ ពេល​មាន​រឿងរ៉ាវ​អយុត្តិធម៌ គ្មាន​នរណា​ជួយ​រក​ខុសត្រូវ​ឲ្យ​ទេ​”​។​
លោក កឹម សុខា បាន​បន្តទៀតថា ”​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ គួរ​ឲ្យ​អាណិតអាសូរ​ខ្លាំងណាស់ ដែល​គ្រួសារ​ខ្លះ​ពេល​ឈឺ​អត់លុយ​ទៅ​ពេទ្យ គេ​មិន​យកចិត្តទុកដាក់​ពិនិត្យ​ព្យាបាល​ជំងឺ​ឲ្យ​ទេ កូនចៅ​ខ្មែរ​ក្នុង​គ្រួសារ​ក្រីក្រ​ដែល​ចង់ទៅ​សិក្សា​នៅតាម​មហា​វិទ្យាល័យ សាកលវិទ្យាល័យ ចង់បាន​សញ្ញាបត្រ​បណ្ឌិត អនុបណ្ឌិត ដោយសារតែ​ឪពុក ម្តាយ អត់លុយ កូនៗ​ក៏​គ្មាន​ឱកាស​ទៅ​សិក្សា​រៀន​សូត្រ ហើយ​គ្រួសារ​ខ្លះទៀត​ត្រូវ​ឈប់រៀន​ទាំង​កណ្តាល​ទី​។  ប្រជាកសិករ​នាំគ្នា​ធ្វើស្រែ​ចំការ បាន​ផល​មក​លក់​ក្នុង​តម្លៃថោក ស្រេច​តែ​ឈ្មួញ​យួន​ឲ្យ​តម្លៃ គឺ​ឈ្មួញ​គេ​ឲ្យ​តម្លៃ​ប៉ុន្មាន​ក៏​ចេះតែ​ទ្រាំ​លក់​ទៅ​មិន​ខ្វល់​ពី​រឿង​ខាត​ចំណេញ​ទេ ដោយសារតែ​គ្មាន​ទីផ្សារ​សម្រាប់​លក់​កសិ​ផល​ឲ្យ​មានតម្លៃ​សមរម្យ ដែល​ករណីខ្លះ​ប្រជាពលរដ្ឋ​លក់​ផល​កសិកម្ម​ឲ្យ​យួន​ក្នុង​តម្លៃថោក ពេល​ទិញ​ជី​ពី​យួន​វិញ គេ​លក់​ក្នុងតម្លៃ​ថ្លៃ​កប់​ពពក ធ្វើ​ឲ្យ​គ្រួសារ​ខ្លះ​ជំពាក់​បំណុល​គេ​វ័ណ្ឌ​.​ក​ទៅហើយ​”​។​

​លោក កឹម សុខា ក៏បាន​លើកឡើង​អំពី​ស្ថានភាព​ពិត​ជាក់ស្តែងរ​បស់បង​ប្អូន​ប្រជារាស្ត្រ​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ ដែល​កំពុងតែ​លង់ខ្លួន​ក្នុង​ភាពក្រីក្រ​ហៅ​មិនឮ គឺ​ខុសគ្នា​ឆ្ងាយ​ដូច​មេឃ​និង​ដី​បើ យើង​ប្រៀបធៀប​ជាមួយ​ជីវភាព​របស់​ក្រុម​អ្នកមាន​លុយ​មានអំណាច​។ លោក កឹម សុខា បាន​បញ្ជាក់ថា ”​ឥឡូវនេះ​លោក ហ៊ុន សែន ពូកែ​ដឹកនាំ​ឲ្យ​គ្រួសារ​និង​បក្ខពួក​អ្នកកាន់អំណាច​មាន​លុយ​សម្បូរហូរហៀរ តែ​លោក ហ៊ុន សែន អត់​ចេះ​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​មាន​ជីវភាព​ធូរធារ​ថ្លៃថ្នូរ​រស់នៅ​សមរម្យ​នោះទេ ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​គ្រប់ទិសទី​ឆ្អែត​ចំពោះ ការដឹកនាំ​តាមបែប​បក្ខពួកនិយម​ពុករលួយ​បំផ្លាញ​ជាតិ ធ្វើបាប​ប្រ ជា​រាស្ត្រ​ក្រីក្រ​ទន់ខ្សោយ​ឲ្យ​លង់ ខ្លួន​ក្នុង​ភាពក្រីក្រ​កាន់តែខ្លាំង ឡើងៗ ទើប​គ្រប់ៗ​គ្នា​ទាមទារ​ឲ្យ មានការ​ផ្លាស់ប្តូរ​ចេញ​ដើម្បី​បញ្ចប់ អំណាច​លោក ហ៊ុន សែន​”​។​
​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​រាប់រយ​នាក់លោក កឹម សុខា បាន បញ្ជាក់ថា ថ្នាក់ដឹកនាំ​គណ បក្ស​សង្គ្រោះ​ជាតិ សូម​ប្តេជ្ញា​ជាថ្មី​ម្តង​ទៀតថា​នៅ​ពេលដែល​យើង​ឡើង​ដឹកនាំ​ប្រទេសជាតិ យើង​នឹង​ការពារ​ទឹកដី​ខ្មែរ ឲ្យ​បាន​ស្ថិតស្ថេរ​គង់ វង្ស ដោយ​យើង​រៀបចំ​កសាង​ផ្លូវ​កៅស៊ូ ឲ្យ​ព័ទ្ធ​ជុំ​វិញ​ខ្សែក្រវាត់​ព្រំ ដែន កុំ​ឲ្យ​យួន​វា​រំកិល​ព្រំដែន​ចូល​ប្លន់​ទឹកដី​យើង​ទៀត​។ យើង​មាន​គម្រោង​ធ្វើ​ផ្លូវ​តាម​ព្រំដែន សាងសង់​ផ្សារ សាង​សង់​​មន្ទីរពេទ្យ​អភិវឌ្ឍន៍​តាម​ព្រំដែន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​តាំង​ទីលំនៅ​កាន់តែ​ច្រើនឡើងៗ ដូច្នេះ​បងប្អូន​ពលរដ្ឋ​នៅតាម​ជាយដែន គឺជា​អ្នក​មានសំណាង​ធំជាងគេ នៅពេលដែល​បក្ស​សង្គ្រោះ​ជាតិ​ឡើង​ដឹកនាំ​ប្រទេស​នាពេល​ឆាប់ៗ​នេះ​។​
​នៅ​បណ្តា​ប្រទេស​ក្បែរ​ខាងគេ​យកចិត្តទុកដាក់​ខ្លាំងណាស់​អំពី​កម្រិតជីវភាព​រស់នៅរ​បស់​ពលរដ្ឋ​នៅតាម​ព្រំដែន​ហើយ គេ​ធ្វើការ​អភិវឌ្ឍន៍​តាម​គ្រ​ប់​រូបភាព​ដើម្បី​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​រស់​នៅតាម​ព្រំដែន​ឲ្យ​បាន​ច្រើន ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​វិញ​នៅតាម​បណ្តោយ​ព្រំដែន​ពុំមាន​ការអភិវឌ្ឍ​អ្វី​ទាំងអស់ ដូច ដែល​ប្រជាពលរដ្ឋ​ជាច្រើន​បាន​រអ៊ូរទាំ​អំពី​ការបាត់បង់​ដីស្រែ​ចំការ ដោយសារតែ​ការ​លុកលុយ​ឈ្លានពាន​របស់​ប្រទេស​ក្បែរ​ខាង​។ គោលបំណង​ធំ​បំផុត​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​គ្រោង​ធ្វើការ​អភិវឌ្ឍ​នៅតាម​តំបន់​ព្រំដែន គឺ​ផ្អែកលើ​វត្ថុបំណង​សំខាន់ៗ​ចំនួន​២ គឺ​ទី​១ ការពារ​បូរណភាព​ទឹកដី ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស និង​ទី​២ ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ព្រំដែន​ធូរធារ​ថ្លៃថ្នូរ​នាំគ្នា​ទៅ​តាំងទី​លំនៅ​តាម​បណ្តោយ​ព្រំដែន​ឲ្យ​បាន​ច្រើន​កុះករ ដែលជា​របង​ការពារ​ទឹកដី​របស់​យើង​ទាំងមូល​កុំឱ្យ​ប្រទេសជិតខាង​រំលោភ​លើ​បូរណភាព​ទឹកដី​ខ្មែរ​៕​
ប្រភព៖មនសិការខ្មែរ


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors