បញ្ហាជម្លោះដីធ្លីកំពុងក្លាយជាបញ្ហាដ៏រសើបមួយនៅក្នុងនយោបាយប្រទេសកម្ពុជាបច្ចុប្បន្ន។ អង្គការសង្គមស៊ីវិលកំពុងមានការព្រួយបារម្ភអំពីការកក្រើកឡើងវិញនូវជម្លោះដីធ្លីនៅកម្ពុជា ជាពិសេស នៅក្រោយការបោះឆ្នោតរដ្ឋសភាឆ្នាំ២០១៣ ដែលចំណោទនេះអាចនឹងធ្វើអោយប្រទេសកម្ពុជាធ្លាក់ទៅក្នុងភាពវឹកវរ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញផ្សាយនូវរបាយការណ៍មួយអំពីទិដ្ឋភាពនិងស្ថានភាពដីធ្លីនៅកម្ពុជា នៅក្នុងវេទិការបស់ខ្លួនមួយ កាលពីសប្តាហ៍មុន ដើម្បីផ្តល់អនុសាសន៍ជាក់លាក់ដើម្បីបញ្ចប់ជម្លោះដីធ្លី។ សូមចុចលីងស្តាប់ពិស្តារ
