កម្ពុជា​បន្ត​បញ្ជូន​ទ័ព​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ​ទៅ​លីបង់



UN troops are sent to Libya from Cambodia
កង​យោធា​​កម្ពុជា​ និង​មន្រ្តី​អង្គការ​សហប្រជាជាតិ​ (អ.ស.ប) ប្រចាំ​នៅ​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ធ្វើ​ពិធី​ជូន​ដំណើរ​កងទ័ព​ជាតិ​របស់​កម្ពុជា​​ចំនួន​១៨៤នាក់ ​ដែល​ត្រូវ​បញ្ជូន​ទៅ​ប្រទេសលីបង់ ក្រោម​ការ​គ្រប់គ្រង​របស់ អ.ស.ប ដើម្បី​រក្សា​សន្តិភាព។
ថ្លែង​នៅ​ក្នុង​ពិធី​ជូន​ដំណើរ​នៅ​ឯ​អាកាសយានដ្ឋាន​យោធា លោក​ ប៉ុល សារឿន ជា​អគ្គ​មេ​បញ្ជាការ​​នៃ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា បាន​គូស​បញ្ជាក់​គោលការណ៍​សំខាន់​ៗក្នុង​ក្រិត្យ​ក្រម​នៃប្រតិបត្តិ​ការ​ថែ​រក្សា​សន្តិភាពរបស់​​អង្គការ​សហប្រជាជាតិ​។​
អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា លោកស្រី Claire Vander Vaeren បានថ្លែង​អំណរ​គុណ​ដល់​ប្រទេស​​កម្ពុជា ចំពោះ​ការ​​​ផ្តល់ការ​គាំទ្រ​ដល់​បេសកកម្ម​អង្គការ​សហប្រជា​ជាតិ​​ក្នុង​ក្របខណ្ឌ​ថែ​រក្សា​សន្តិភាព​។

ប្រទេស​កម្ពុជា បាន​ចាប់ផ្តើម​បញ្ជូន​កងទ័ព​របស់ខ្លួន​ក្រោម​ក្របខណ្ឌ​អង្គការ​សហប្រជាជាតិ​នា ឆ្នាំ​២០០៦​ដើម្បី​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព មាន​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង ឆាត ប្រទេស​អាហ្វ្រិច​កណ្តាល និង​​ប្រទេស​លី​បង់​៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors