លោក សុក សំអឿន៖ដើម្បី​ប្រឆាំង​អំពើពុករលួយ​ត្រូវ​បំភ្លេច​រឿង​អតីតកាល​ចោល ​ហើយ​ចាប់ផ្តើម​ស្អាតស្អំ​ទាំងអស់គ្នា​ពី​ពេលនេះ​តទៅ



ដោយ ប៉ែន បូណា
ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​យើង​នៅថ្ងៃនេះ​គឺ​លោក សុក សំអឿន ប្រធាន​សម្របសម្រួល​ស​ម្ព័​ន្ធ​អង្គការ​ដើម្បី​សុចរិត​ភាព និង​គណនេយ្យភាព​សង្គម។ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ លោក​សុក សំអឿន បាន​មើលឃើញថា ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ គេ​ត្រូវ​បំភ្លេច​រឿង​អតីតកាល​
ចោល​ ហើយ​នាំគ្នា​ចាប់ផ្តើម​ស្អាតស្អំ​ពី​ពេលនេះ​តទៅ។បន្ថែម​ពីលើ​នេះ លោក​បាន​បញ្ជាក់ទៀតថា រដ្ឋាភិបាល​ត្រូវមាន​ឆន្ទៈ​ពិតប្រាកដ និង​មាន​បច្ចេកទេស​គ្រប់គ្រាន់​ទើប​អាច​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​មាន​ប្រសិទ្ធភាព។ សូមចុចលីងស្តាប់ពិស្តារ RFI


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors