លោក សាំង ចន្ថា មេការ​ក្រុមហ៊ុន ស៊ី អ ឌី លួច​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន និង​មិន​បង់ពន្ធ​ជូន​រដ្ឋ​ឱ្យបាន​ត្រឹមត្រូវ​



 021_8428659cc3459ce6cba8aecccec2a073
បច្ចុប្បន្ននេះ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​ស្រុក​អូរ​យ៉ា​ដាវ និង​ស្រុក​វ៉ឺ​ន​សៃ ខេត្តរតនគិរី ជាប់​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ប្រព្រឹត្ត​ដោយ​ក្រុមហ៊ុន​ចំនួន​៣ ជា​សាខា​របស់​ក្រុមហ៊ុន​យួន​ដ៏​ធំ​មួយ ឈ្មោះ ហុង​អា​ញ់​យ៉ា​ឡាយ ដែល​ទទួលបាន​ដី​
សម្បទាន​ជាង​៥​ម៉ឺន​ហិកតា​។ នៅក្នុង​តំបន់​នោះគេ​សង្កេតឃើញ​ឧកញ៉ា​មហាសេដ្ឋី​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើជា​ខ្នងបង្អែក​និង​ឃុបឃិត​ឲ្យ​មានការ​បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​ដែលមាន​ឈ្មោះ សាំង ចន្ថា ជា​មេការ​របស់​ក្រុមហ៊ុន ស៊ី អ ឌី ជា​អ្នក​ក្រអឺតក្រទម​និង​អុង​អាត់​ខ្លាំងជាងគេ ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា​គួរតែ​ពិនិត្យមើល​ភាពអនាធិបតេយ្យ​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​និង​ការដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​របស់លោក សាំង ចន្ថា ឡើងវិញ​ផង​។​

​សេចក្តីរាយការណ៍​ព័ត៌មាន​ពី​ខេត្តរតនគិរី​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ចំនួន​៣ ដែលជា​សាខា​របស់​ក្រុមហ៊ុន ហុង​អា​ញ់​យ៉ា​ឡាយ ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ធ្វើ​អាជីវកម្ម​ដោយ​មិនបាន​បង់ពន្ធ​ជូន​រដ្ឋ និង​នាំ​ឈើ​ប្រណីត​ចេញទៅ​លក់​នៅ​ស្រុក​យួន​ផ្ទុយ​ពី​កិច្ច​ព្រ​មព្រៀង​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​រួមមាន​ក្រុមហ៊ុន ហុង​អា​ញ់​អូរ​យ៉ា​ដាវ ក្រុមហ៊ុន ស៊ី អ ឌី ដែលមាន​លោក សាំង ចន្ថា ជា​មេការ​និង​ក្រុមហ៊ុន ហេង ប្រា​ឌ័​រ របស់​ឧកញ៉ា រ័ត្ន សុខន ជាទី​ប្រឹក្សា​របស់លោក ហេង សំរិន​។ នៅក្នុង​តំបន់​ជម្រក​សត្វព្រៃ​លំផាត់ មាន​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​វិនាស​ហិនហោច ហើយ​លោក សាំង ចន្ថា និង​ឧកញ៉ា រ័ត្ន សុខន មានការ​ពាក់ព័ន្ធ​ជាមួយ​ការប្រមូលទិញ​ឈើ​ពី​ពលរដ្ឋ​ដែល​ចូលទៅ​កាប់បំផ្លាញ​តាម​ដែនជម្រកសត្វព្រៃ យ៉ាង​អនាធិបតេយ្យ​មិន​ខ្វល់​ពី​ច្បាប់​អ្វី​ឡើយ​។​លោក សាំង ចន្ថា គឺជា​មនុស្ស​ដែល​អុង​អាត់​ខ្លាំង​បំផុត ធ្លាប់ធ្វើ​ការគំរាមកំហែង​ទៅលើ​ពលរដ្ឋ​ក្រីក្រ​ទន់ខ្សោយ​និង​ធ្លា​ប់រង​នូវ​ការ​ប្តឹងផ្តល់​តាមផ្លូវ​តុលាការ ដែល​ទីបំផុត​មានតែ​ប្រជារាស្ត្រ​ក្រីក្រ​ទន់ខ្សោយ​ប៉ុណ្ណោះ​ជា​អ្នករងគ្រោះ​។​

​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់លោក សាំង ចន្ថា និង​មេ​ឈ្មួញ​ជា​ឧកញ៉ា នៅក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ មាន​ទ្រង់ទ្រាយ​ធំ​ខ្លាំងណាស់ គឺ​ក្នុង​មួយថ្ងៃៗ​មានការ​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ព្រៃ​ការពារ​មិនតិចជាង​២​រថយន្ត​ច្នៃ​នោះទេ ហើយ​បូករួម​ជាមួយ​ឈើ​ដែល​ប្រមូល​ទិញ​ដោយ​ខុសច្បាប់​ពី​ប្រជាពលរដ្ឋ ឃើញថា​សកម្មភាព​នៃ​ការបំផ្លាញ​ឈើ​ប្រណីត​នៅ​តំបន់​នោះ គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​។ លោក សាំង ចន្ថា បាន​ចាត់ចែង​ប្រមូល​ទិញ​ឈើ​ប្រណីត​ដឹក​យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​មិន​ខ្វល់​ពីបទ​បញ្ជា​របស់​រាជ​រដ្ឋាភិបាល​នោះទេ ហើយ​សកម្មភាព​នាំចេញ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ដោយ​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​ដឹកជញ្ជូន​ឈើ​អារ​ប្រភេទ​លេខ​២​ជា​រឿង​ខុសច្បាប់ ព្រោះ​ក្រុមហ៊ុន ស៊ី អ ឌី មិនមាន​សិទ្ធិ​នាំ​ឈើ​ប្រណីត​នៅ​លក់​នៅក្រៅ​ប្រទេស​ទេ អាចធ្វើ​ការកែច្នៃ​ឈើ​ប្រភេទ​លេខ​២ ដែល​កាប់បំផ្លាញ​ក្នុង​ដែន​ព្រៃ​សម្បទាន​យកទៅលក់​ក្នុងស្រុក​តែប៉ុណ្ណោះ​។​

មានការ​បញ្ជាក់​ផងដែរ​ថា លោក សាំង ចន្ថា បាន​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដី​សម្បទាន​របស់ខ្លួន ហើយ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​លើសពី​ចំនួន​កំណត់ ដែល​មានចែង​ក្នុង​អាជ្ញាប័ណ្ណ​ដូចជា​សម្រាប់​រថយន្ត​មួយគ្រឿង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចេញ​លិខិតអនុញ្ញាត​ឲ្យ​ដឹកជញ្ជូន​ឈើ​ប្រណីត​១៧​ម៉ែត្រត្រីគុណ​ប៉ុណ្ណោះ ប៉ុន្តែ​លោក សាំង ចន្ថា បាន​លួច​ដឹកជញ្ជូន​និង​បង្កប់​ឈើ​ប្រណីត​ដល់​ទៅ ៣០​ដល់​៤០​ម៉ែត្រត្រីគុណ​។ ជាគោលការណ៍​ឈើ​ដែល​ត្រូវបាន​កាប់បំផ្លាញ​នៅក្នុង​ដីព្រៃ​សម្បទាន​យកមក​កែច្នៃ​សម្រាប់​លក់​ចែកចាយ​ក្នុងស្រុក​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ ប៉ុន្តែ​លោក សាំង ចន្ថា បាន​ឃុបឃិត​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ឈើ​ដោយ​មិនបាន​បង់ពន្ធ​ត្រឹមត្រូវ​នោះទេ នាំ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​ច្រើនសន្ធឹក​សន្ធាប់​។​

សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ផ្ទុក​លើសពី​អាជ្ញាប័ណ្ណ​ដែល​បានកំណត់​បាន​នាំ​ឲ្យ​មានការ​បំផ្លាញ​ផ្លូវ​ស្ពាន​ជាច្រើន​នៅក្នុង​ខេត្តរតនគិរី ជាពិសេស​នៅ ក្នុងស្រុក​អូរ​យ៉ា​ដាវ​នេះ​តែម្តង ផ្តើមចេញពី​អំពើពុករលួយ​របស់​ម​ន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដែល​ឃុបឃិត​ជាមួយ​លោក​សាំង ចន្ថា និង​ឧកញ៉ា​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​លុយ​ច្រើន​ហូរហៀរ និង​ជ្រក​ក្រោម​ស្លាក​សម្បទាន​ធ្វើ​សកម្មភាព​បំផ្លាញ ព្រៃឈើ​យ៉ាង​វិនាស​ហិនហោច​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​លំផាត់​។ គេ​ចង់ឃើញ​ផ្នែក​ពាក់ព័ន្ធ​ពិនិត្យមើល​ភាពអនាធិបតេយ្យ​ដែល​កំពុង​បង្កឡើង​ដោយ​ក្រុមហ៊ុន ស៊ី អ ឌី ដែលមាន​លោក សាំង ចន្ថា  ជា​មេការ​និង​ក្រុមហ៊ុន ហេង ប្រា​ឌ័​រ របស់លោក​ឧកញ៉ា​រ័ត្ន សុខន ឡើងវិញ​ជាបន្ទាន់ ដែល​យ៉ាងហោចណាស់​ត្រូវ​រៀបចំ​ឲ្យ​មានការ​គោរព​ច្បាប់ទម្លាប់​ដូច​មានចែង​ក្នុង​កិច្ចព្រមព្រៀង​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន​ស៊ី អ ឌី និង​ក្រុមហ៊ុន ហេង ប្រា​ឌ័​រ របស់លោក​ឧកញ៉ា រ័ត្ន សុខន មិនទាន់បាន​បំពេញ​កាតព្វកិច្ច​ដូច​មានចែង​ក្នុង​កិច្ចព្រមព្រៀង​នោះទេ ឃើញតែ​កាប់បំផ្លាញ​ព្រៃឈើ​ធ្វើ​អាជីវកម្ម​និង​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​យកទៅលក់​នៅ​ស្រុក​យួន សុទ្ធសឹង​ជា​ប្រភេទ​ឈើ​ប្រណីត​មានតម្លៃ​ខ្ពស់ ហើយ​ការកាប់បំផ្លាញ​ព្រៃឈើ​លក់​ចែកចាយ​ក្នុងស្រុក ក៏​មិនបាន​បង់ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​នោះទេ​។ លោក ហ៊ុន សែន ធ្លាប់បាន​ព្រមាន​ជារឿយៗ​ថា​ត្រូវ​ដកហូត​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​សម្បទាន​ដែល​បំពាន​ច្បាប់​ឬ​កាប់បំផ្លាញ​ព្រៃឈើ យ៉ាង​អនាធិបតេយ្យ ដូច្នេះ​ករណី​ក្រុមហ៊ុន ស៊ី អ ឌី របស់លោក សាំង ចន្ថា និង​ក្រុមហ៊ុន ហេង ប្រា​ឌ័​រ​របស់លោក​ឧកញ៉ា រ័ត្ន សុខន គួរតែ​ជា​កម្មវត្ថុ​ដ៏​សំខាន់​មួយ​ដែល​រាជរដ្ឋាភិបាល​ត្រូវ​ពិចារណា​ឡើងវិញ ឬ​ត្រូវ​ដកហូត​ដី​សម្បទាន​នៅ​តំបន់​នោះ​ព្រោះ​អី​បាន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ធនធាន​ព្រៃឈើ និង​ជនជាតិដើម​ភាគតិច ដែល​កំពុង​រងគ្រោះ​ដោយសារតែ​ការធ្វើ​អាជីវកម្ម​ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​របស់លោក សាំង ចន្ថា និង​ឧកញ៉ា រ័ត្ន សុខន​។ បុគ្គល​មានអំណាច​ទាំងពីរ​នាក់​នេះ គឺជា​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី ឱ្យ​រលត់រលាយ​ស្ទើរតែ​ទាំងស្រុង​ទៅហើយ​៕​       ប្រភព៖មនសិការខ្មែរ


ដឹកឈើ សាន ចយ


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors