អាមេរិក​ប្រារព្ធ​ខួប​៥០​ឆ្នាំ នៃ​ការ​​ធ្វើ​ឃាត​ប្រធានាធិបតី John Kennedy




ដោយ អៀង សុខម៉ិញ

លក្ខខណ្ឌ​នៃ​មរណភាព​នេះ​ បាន​រិត​តែ​ធ្វើ​ឱ្យ​ការ​បាត់បង់​ប្រធានាធិបតី​ក្នុង​វ័យ ៤៦​ឆ្នាំ ក្លាយ​ជា​​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​​ពិភពលោក ដែល​មាន​​ចំណាប់​អារម្មណ៍​ និង​ការ​បក​ស្រាយៗ​យ៉ាង​ផុសផុល​បំផុត មិន​ចេះ​រីង​
ស្ងួត​រហូត​មកទល់​ពេល​បច្ចុប្បន្ន ស្ទើរ​ក្លាយ​ជា​ទេវកថា​មួយ​។ ម្យ៉ាង​វិញ​ទៀត មក​ពី​ លោក John F. Kennedy មាន​ខ្សែ​ជីវិត និង​ស្នាដៃ​គ្មាន​ប្រៀប ៖ ក្នុងនាម​ជា​ប្រធានាធិបតី លោក​បាន​ផ្តើម​គំនិត​ឱ្យ​មាន​កម្មវិធី​បញ្ជូន​មនុស្ស​ទៅ​ឋាន​ព្រះ​ចន្ទ និង​ទំនង​ជា​បាន​ជួយ​ស្រោច​ស្រង់​ពិភពលោក​ពី​សង្គ្រាម​​នុយក្លេអ៊ែរ​ជាមួយ​នឹង​ប្រទេស​គុយបា នៅ​ឆ្នាំ​១៩៦២។ លោក បាន​ប្តូរ​ផ្លាស់​របៀប​ធ្វើ​នយោបាយ ! ​ ​ជា​ប្រធានាធិបតី​​ទីមួយ​ ដែល​យល់ និង​ចេះ​ឆ្លៀត​យក​ចំណេញ​​ពី​អំណាច​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រូបភាព។ មិន​ខ្លាច​នឹង​បង្ហាញ​ជីវិត​គ្រួសារ​ ប្រលែង​លេង​ជាមួយ​កូនៗ​នៅ​ក្នុង​ការិយាល័យ​សេតវិមាន ដោយ​ចំហ​ឡើយ។ ជា​ឧទាហរណ៍​ដែ​ល​លោក​អូបាម៉ា បាន​យក​គំរូ​តាម។
 
ចំពោះ​ជីវិត​ឯកជន​វិញ លោក​ ឃែណឺឌី ដែល​​មាន​ភរិយា​ជា​ស្ត្រី​មាន​ចំណេះ​ដឹង​ វប្បធម៌​ជ្រាលជ្រៅ​ ស្រស់​ស្អាត​ទាន់​សម័យ ជា​គំរូ​ដែល​ភរិយា​ប្រធានាធិបតី​នៅ​លើ​លោក​ចង់​ធ្វើ​តាមទំនង​ជា​មាន​សុខភាព​មិន​សូវ​ល្អ ទំនង​ជា​មាន​​គូ​កំណាន់​ជា​​​ស្ត្រី​តារា​ចម្រៀង​ ទំនង​ជា​មាន​ទំនាក់ទំនង​ស្ងាត់ៗ​ជាមួយ​ក្រុមMafia ...។
 
ការធ្វើ​ឃាត​ប្រធានាធិបតី​ដែល​កំពុង​ឡើង​ប្រជាប្រិយភាព​ដល់កំពូល​ បន្សល់​ទុក​នូវ​សំណួរ​ជា​ច្រើន ខ្លះ​យល់​ថា​ជា​ការ​រៀប​ចំ​ផែនការ​ក្បត់​សម្លាប់​ប្រធានាធិបតី​ផង ដោយ​ហេតុ​តែ​ឃាតករ​ដែល​ចាប់​ខ្លួន​បាន​ភ្លាម​ ត្រូវ​បាន​គេ​លប​ធ្វើ​ឃាត​៤៨​ម៉ោង​ក្រោយ​ នៅ​ក្នុង​ប៉ុស្តិ៍​ប៉ូលិស។ ៥០​ឆ្នាំ​ក្រោយ ​មរណភាព​ដ៏​ចម្លែក​របស់​ប្រធានាធិបតី​នេះ នៅ​តែ​មាន​សញ្ញា​សួរ​ជានិច្ច៕
លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​លោក ប៊ីល គ្លីនតុន បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​អតីត​ប្រធានាធិបតីទី ៣៥​របស់​អាមេរិក ចន ឃែណឺឌី តាំង​ពីថ្ងៃ​ពុធ​ទី ២០​វិច្ឆិកា ជាមួយ​នឹង​សុន្ទរកថា​ប្រកប​ដោយ​ខ្លឹមសារ​ផ្លូវការ និង​ទុក្ខ​ដ៏​ក្រៀម​ក្រំ​ ចំពោះ​ការ​បាត់​បង់​ប្រធានាធិបតី​ ដែល​បណ្តា​ជន​អាមេរិក​ភាគ​ច្រើន​ចាត់​ទុក​ជា​មហា​បុរស​រដ្ឋ ដឹកនាំ​ប្រទេស​ឱ្យ​ស្គាល់​ភាព​រុងរឿង​​មិន​ធ្លាប់​មាន។ ៥០​ឆ្នាំ​ក្រោយ​ បណ្តា​ជន​អាមេរិក​នៅ​តែ​ចង​ចាំ​ថ្ងៃ​មរណភាព​ និង​បន្ត​ចោទ​សួរ​មិន​អស់​មិន​ហើយ អំពី​មូលហេតុ​នៃ​ការ​ធ្វើ​ឃាត​សម្លាប់​អតីត​ប្រធានាធិបតី កណ្តាល​ហ្វូង​មហាជន។២២ វិច្ឆិកា ១៩៦៣ - ២២​វិច្ឆិកា ២០១៣ ថ្ងៃ​នេះ​ជា​ខួប​៥០​ឆ្នាំ​គត់​នៃ​មរណភាព​របស់​ប្រធានាធិបតី​ទី​៣៥ របស់​សហរដ្ឋ​អាមេរិក គឺ​លោក John F. Kennedy។ ប្រធានាធិបតី​ ប្រចាំ​សតវត្សរ៍​ទី​២០ ដែល​គ្មាន​គូប្រៀប​រូប​នេះ​ ត្រូវ​បាន​ខ្មាញ់​កាំភ្លើង​ម្នាក់ បញ្ចេញ​សកម្មភាព​ជា​លក្ខណៈ​ឯកា បាន​បាញ់​សម្លាប់ ចំ​ក្បាល​ កណ្តាល​ក្បួន​ដង្ហែ​ស្វាគមន៍ ដំណើរ​មក​ដល់​របស់​​​ប្រធានាធិបតី នៅ​ក្រុង ដាឡាស រដ្ឋ​តិច​សាស់ ថ្ងៃទី ២២​វិច្ឆិកា ១៩៦៣។ រូបភាព​លោកជំទាវ​ ហ្សាគី ឃែណឺឌី ជា​ភរិយា ស្ទុះ​វា​ចាប់​បំបែក​ក្បាល​ស្វាមី នៅ​ដក់​ជាប់​ក្នុង​អារម្មណ៍​បណ្តា​ជន​អាមេរិក ព្រោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ពេល​នេះ មាន​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ផង។



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors