នៅថ្ងៃសុក្រម្សិលមិញ តុលាការអន្តរជាតិទទួលបន្ទុកច្បាប់សមុទ្របានធ្វើការសំរេចអោយរុស្ស៊ីដោះលែងអ្នកនាវាអង្គការបរិស្ថានGreenpeace ចំនួន២៨រូប រួមនឹងអ្នកសារព័ត៌មាន២រូបទៀត
អោយមានសេរីភាពឡើងវិញ។ គួររំលឹកថា កាលពីខែកញ្ញា រុស្ស៊ីបានស្កាត់ចាប់នាវាអង្គការGreenpeace និងឃុំខ្លួនអ្នកនាវាទាំងនេះ ដោយសារតែពួកគេបានឡើងទៅកាន់ស្ថានីយបូមប្រេងរបស់រុស្ស៊ី។ ម្សិលមិញនេះ សមាជិកនាវាស្ទើរតែគ្រប់គ្នាបានត្រូវដោះលែងពីពន្ធនាគារ តាមរយៈការបង់ប្រាក់កក់។
ប្រទេសហូឡង់ដែលជាម្ចាស់ទង់ជាតិនាវាអង្គការបរិស្ថានGreenpeace ដែលរុស្ស៊ីបានស្កាត់ចាប់កាលពីខែកញ្ញានោះ បានទទួលជោគជ័យក្នុងការប្តឹងប្រឆាំងរុស្ស៊ី។ នៅថ្ងៃសុក្រម្សិលមិញ តុលាការអន្តរជាតិទទួលបន្ទុកច្បាប់សមុទ្របានសំរេចអោយរុស្ស៊ីដោះលែងអ្នកនាវាអង្គការបរិស្ថានGreenpeace ២៨រូប រួមនឹងអ្នកសារព័ត៌មាន២រូបទៀត អោយមានសេរីភាពឡើងវិញ។ តុលាការក៏បានសំរេចអោយរុស្ស៊ីប្រគល់នាវានោះទៅអង្គការបរិស្ថានវិញផងដែរ។
រដ្ឋាភិបាលរុស្ស៊ីដែលមិនបានចូលរួមក្នុងសវនាការជំនុំជម្រះរឿងក្តីនេះ បានប្រតិកម្មតបទៅវិញថា ខ្លួនមិនទទួលស្គាល់សមត្ថភាពតុលាការអន្តរជាតិផ្នែកច្បាប់សមុទ្រនេះទេ ហើយថែមទាំងថា តុលាការនេះបានរំលោភបូរណភាពដែនដីរុស្ស៊ីទៀតផង។
គួររំលឹកថា កាលពីខែកញ្ញា រុស្ស៊ីបានស្កាត់ចាប់នាវាអង្គការGreenpeace និងឃុំខ្លួនអ្នកនាវា៣០រូប ជាពលរដ្ឋមកពី១៨ប្រទេសផ្សេងគ្នា។ ជនទាំងនេះបានឡើងទៅកាន់ស្ថានីយបូមប្រេងរបស់រុស្ស៊ីនៅតំបន់អាក់ទិច ដើម្បីបរិហារបញ្ហាបំពុលបរិដ្ឋាននៅទីនោះ។ រុស្ស៊ីបានចោទប្រកាន់ពួកគេពីបទប្លន់ជាក្រុម ក្រោយមកការចោទប្រកាន់បានប្រែក្លាយទៅជាបទបំផ្លាញទ្រព្យសម្បត្តិរុស្ស៊ីទៅវិញ។ បទបំផ្លិចបំផ្លាញនេះ អាចអោយអ្នកនាវាទាំងនេះ ទទួលទោសជាប់ពន្ធនាគារដល់៧ឆ្នាំ។
ម្សិលមិញនេះ ក្នុងចំណោមសមាជិកនាវា៣០នាក់ រុស្ស៊ីបានដោះលែងសមាជិកនាវា២៩នាក់ ដោយសារពួកគេបានបង់ប្រាក់កក់ ក្នុងម្នាក់ៗប្រមាណ៤ម៉ឺន៥ពាន់អឺរ៉ូ។ ហើយនាវាក៏បានប្រគល់អោយអង្គការGreenpeace វិញដែរ តាមរយៈការបង់ប្រាក់កក់៣លាន៦សែនអឺរ៉ូ។ ប៉ុន្តែ សមាជិកនាវាដែលបានដោះលែងនោះ នៅតែស្ថិតក្រោមការចោទប្រកាន់របស់រុស្ស៊ីដដែល។ ពួកគេអាចចាកចេញពីទឹកដីរុស្ស៊ីបាន លុះត្រាតែមានការសំរេចពីតុលាការរុស្ស៊ី ក្រុងសាំងភីតឺស្បួរ Saint-Petersbourg។ ប៉ុន្តែ តុលាការអន្តរជាតិផ្នែកច្បាប់សមុទ្របានទាមទារអោយពួកគេទាំងនោះ បានចាកចេញពីរុស្ស៊ី៕
Labels:
ព័ត៌មានអន្តរជាតិ