១- សេចក្តីផ្តើម
ដើម្បីលើកតំកើងកំរិតជីវភាព ប្រជាពលរដ្ឋទាំងអស់គ្នាតំរូវអោយពលរដ្ឋ ម្នាក់ៗត្រូវតែស្វែងយល់អោយបានច្រើន
លើកលើបញ្ហាផ្សេងៗដែលទាក់ទងទៅ នឹងជីវភាពប្រចាំថ្ងៃ (ការសន្សំសំចៃ ការច្នៃប្រឌិត ភាពប៉ិនប្រសព្វ និងភាពអត់ធ្មត់នឹងការងារ) ។ ក្រុមហ៊ុន EX-M សូមធ្វើការណែនាំនិងជួយសំរួលរាល់ការចំណាយខ្លះលើបញ្ហា បំបាត់ក្លិនស្អុយ ឆ្អេះឆ្អាបនៅលើគេហដ្ឋាន រោងចក្រ កសិដ្ឋាន ជាពិសេសក្លិនបង្គន់ លូ …៘ ការបំបាត់បញ្ហាអស់ទាំងនេះគឺ EX-M ទឹកអង្ករ។
២- ការត្រៀមសំភារៈ
- ចានដែក ឬធុងមានចំនុះ ៥លីត្រ ចំនួន១ ។
- សំបកដបទឹកបរិសុទ្ធ ១.៥លីត្រ មានគំរបមួលជិតល្អ លាងអោយស្អាតចំនួន១ ។
- ប៊ីដុងបាញ់ផ្កា សំរាប់លាយទឹកច្រក ឬបាញ់ (អាចសប់បាន ហើយបាញ់ទៀត) ។
៣- តារាងធាតុផ្សំ
០១
| ទឹកលាងអង្ករលើកទី១ | ១ លីត្រ |
០២
| មេ EX-M (មេ អ៊ី អ៊ិក្ស អិម) | ១០ មីលីលីត្រ=២គំរបទឹកសុទ្ធ |
០៣
| កាកស្ករ | ១០ មីលីលីត្រ |
៤- វិធីធ្វើ
- យកចានធុនចាក់ទឹកអង្ករចំណុះ ១លីត្រចូល ហើយកាកស្ករ ១០សេសេ កូរចូលគ្នាលាយតែមួយរួចទើបយកមេ EX-M ចំណុះ ១០សេសេ (ខ្នាតសេសេស្មើមីលីលីត្រ) ។ បន្ទាប់មកចាក់កាកស្ករចំណុះ ៥មីលីលីត្រចូលទៀតហើយមួលគំរបដបអោយជិត រួចធ្វើការក្រឡុកចុះឡើងដើម្បីអោយកាកស្ករនិងទឹកអង្ករក្លាយជាល្បាយ តែមួយ ។
- យកដបទឹកបរិសុទ្ធចាក់ល្បាយនេះចូល ទុកចន្លោះលំហតិចបំផុត ២០ភាគរយ ហើយមួលគំរបបិទអោយជិតរហូតដល់ខ្យល់មិនអាចចូលបាន ។ ផ្អាប់ទុករយៈពេល ៧ថ្ងៃទើបយកមកប្រើ ។
- ទុករយៈពេល ៣ថ្ងៃ គឺរៀងរាល់ ៤៨ម៉ោង បើកគំរបបញ្ចេញហ្គាសម្តង ហើយបិទគំរបអោយជិតវិញ និងនៅថ្ងៃទី៥ យើងបើកគំរបបញ្ចេញហ្គាសម្តងទៀតហើយទុកបន្ថែម២ថ្ងៃទៀត គឺនៅថ្ងៃទី ៧ យើងអាចយកមកប្រើបានហើយមានន័យថាវាក្លាយជា EX-M ទឹកអង្ករ ។
៥- វិធីប្រើ
- យកបរិមាណ EX-M ទឹកអង្ករចំណុះ ៤៥០មីលីលីត្រ លាយជាមួយនឹងទឹកស្អាត ៥លីត្រ ឬ១០លីត្រ ស្រោចទៅកន្លែងណាដែលមានក្លិនស្អុយខ្លាំង ។ បើសិនជាក្លិនខ្លាំងយើងប្រើ EX-M ទឹកអង្ករសុទ្ធតែម្តង ។ ជាក់ស្តែងបើបំបាត់ក្លិនលាមកដែលជុះភ្លាមត្រូវចាក់ EX-M ទឹកអង្ករផ្ទាល់តែម្តង (មិនបាច់លាយទឹកទេ) ។
- ប្រសិនជាលាងបង្គន់វិញ ត្រូវចាក់វាចូលក្នុងកាដុងទឹកបាញ់ផ្កាហើយបាញ់លើផ្ទៃដែលត្រូវ សំអាតនោះ ទុករយៈពេល ១នាទី ទើបចាក់ទឹកសំអាតទៅលើផ្ទៃនោះជាការស្រេច ។
៦- ផលប្រយោជន៍
- ជួយរំលាយកាកសំណល់ ដែលអាចបណ្តាលអោយកកស្ទះលូ ឬបង្គន់ ។
- ជួយកាត់បន្ថយ ឬបណ្តេញសត្វល្អិតចង្រៃ ដែលរស់នៅក្នុងលូ ឬបង្គន់របស់លោកអ្នក ។
- បំបាត់ក្លិនស្អុយដែលមាននៅក្នុងគេហដ្ឋាន ជាពិសេសមាននៅក្នុងបង្គន់ លូ និងទឹកដែលមានក្លិនស្អុយ ។
- ជាសារធាតុធម្មជាតិជំនួយដល់រុក្ខជាតិ មានផ្កា ផ្លែ និង ស្លឹក ។ (លោកអ្នកអាចបាញ់ ឬស្រោចក៏បាន) ។
- ជួយកាត់បន្ថយសារធាតុគីមីពុលចូលផ្ទះ និងចូលលូរបស់លោកអ្នក ។
- ការចំណាយលើករណីបែបនេះក្នុង ១លីត្រ តំលៃ ១០០រៀលប៉ុណ្ណោះ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)