បង្កើតកែឆ្នៃ-EX-M ទឹក​អង្ករ​​បំបាត់​ក្លិនស្អុយ



EX-M ទឹក​អង្ករ​​បំបាត់​ក្លិនស្អុយ និង សំអាត​ផ្ទះ​
1
១- សេចក្តី​ផ្តើម​
ដើម្បី​លើក​តំកើង​កំរិត​ជីវភាព​ ប្រជាពលរដ្ឋ​ទាំងអស់​គ្នាតំរូវ​អោយ​ពលរដ្ឋ​ ម្នាក់ៗ​ត្រូវតែ​ស្វែងយល់​អោយបាន​ច្រើន​
លើក​លើ​បញ្ហា​ផ្សេងៗ​ដែល​ទាក់ទង​ទៅ​ នឹង​ជីវភាព​ប្រចាំថ្ងៃ (​ការ​សន្សំសំចៃ ការច្នៃប្រឌិត ភាពប៉ិនប្រសព្វ និង​ភាព​អត់ធ្មត់​នឹង​ការងារ​) ។ ក្រុមហ៊ុន EX-M សូម​ធ្វើ​ការណែនាំនិង​ជួយ​សំរួល​រាល់​ការចំណាយ​ខ្លះ​លើ​បញ្ហា បំបាត់​ក្លិនស្អុយ ឆ្អេះឆ្អាប​នៅលើ​គេហដ្ឋាន រោងចក្រ កសិដ្ឋាន ជាពិសេស​ក្លិន​បង្គន់ លូ …​៘ ការបំបាត់​បញ្ហា​អស់ទាំង​នេះ​គឺ EX-M ទឹក​អង្ករ។​
២- ការត្រៀម​សំភារៈ​
  • ចានដែក ឬ​ធុង​មាន​ចំនុះ ៥​លីត្រ ចំនួន​១ ។​
  • សំបក​ដប​ទឹកបរិសុទ្ធ ១.៥​លីត្រ មាន​គំរប​មួល​ជិត​ល្អ លាង​អោយ​ស្អាត​ចំនួន​១ ។​
  • ប៊ីដុង​បាញ់​ផ្កា សំរាប់​លាយ​ទឹក​ច្រក ឬ​បាញ់ (​អាច​ស​ប់បាន ហើយ​បាញ់​ទៀត​) ។​
៣- តារាង​ធាតុ​ផ្សំ​
​០១
  ទឹក​លាង​អង្ករ​លើក​ទី​១  ១ លីត្រ​
០២​
  មេ EX-M (​មេ អ៊ី អ៊ិក្ស អិម​)​  ១០ មី​លី​លីត្រ​=២​គំរប​ទឹក​សុទ្ធ​
០៣​
  ​កា​កស្ករ  ១០ មី​លី​លីត្រ​
​៤- វិធី​ធ្វើ​
  • យក​ចាន​ធុន​ចាក់ទឹក​អង្ករ​ចំណុះ ១​លីត្រ​ចូល ហើយ​កា​កស្ករ ១០​សេ​សេ កូរ​ចូលគ្នា​លាយ​តែមួយ​រួច​ទើប​យក​មេ EX-M ចំណុះ ១០​សេ​សេ (​ខ្នាត​សេ​សេ​ស្មើ​មី​លី​លីត្រ​) ។ បន្ទាប់​មក​ចាក់​កា​កស្ករ​ចំណុះ ៥​មី​លី​លីត្រ​ចូល​ទៀតហើយ​មួល​គំរប​ដប​អោយ​ជិត រួច​ធ្វើការ​ក្រឡុក​ចុះឡើង​ដើម្បី​អោយ​កា​កស្ករនិង​ទឹក​អង្ករ​ក្លាយជា​ល្បាយ ​តែមួយ ។​
  • យក​ដប​ទឹកបរិសុទ្ធ​ចាក់​ល្បាយ​នេះ​ចូល ទុកចន្លោះ​លំហ​តិច​បំផុត ២០​ភាគរយ ហើយ​មួល​គំរប​បិទ​អោយ​ជិត​រហូតដល់​ខ្យល់​មិនអាច​ចូល​បាន ។ ផ្អាប់​ទុក​រយៈពេល ៧​ថ្ងៃ​ទើប​យកមកប្រើ ។​
  • ទុក​រយៈពេល ៣​ថ្ងៃ គឺ​រៀងរាល់ ៤៨​ម៉ោង បើក​គំរប​បញ្ចេញ​ហ្គាស​ម្តង ហើយ​បិទ​គំរប​អោយ​ជិត​វិញ និង​នៅ​ថ្ងៃទី៥ ​យើង​បើក​គំរប​បញ្ចេញ​ហ្គាស​ម្តងទៀត​ហើយ​ទុក​បន្ថែម​២​ថ្ងៃ​ទៀត គឺ​នៅ​ថ្ងៃទី ៧ យើង​អាច​យកមកប្រើ​បាន​ហើយមានន័យ​ថា​វា​ក្លាយជា EX-M ទឹក​អង្ករ ។​
៥- វិធី​ប្រើ​
  • យក​បរិមាណ EX-M ទឹក​អង្ករ​ចំណុះ ៤៥០​មី​លី​លីត្រ លាយ​ជាមួយ​នឹង​ទឹកស្អាត ៥​លីត្រ ឬ​១០​លីត្រ ស្រោច​ទៅ​កន្លែង​ណា​ដែល​មាន​ក្លិនស្អុយ​ខ្លាំង ។ បើសិនជា​ក្លិន​ខ្លាំង​យើង​ប្រើ EX-M ទឹក​អង្ករ​សុទ្ធ​តែ​ម្តង ។ ជាក់ស្តែង​បើ​បំបាត់​ក្លិន​លាមក​ដែល​ជុះ​ភ្លាម​ត្រូវ​ចាក់ EX-M ទឹក​អង្ករ​ផ្ទាល់​តែម្តង (​មិនបាច់​លាយ​ទឹក​ទេ​) ។​
  • ប្រសិន​ជា​លាង​បង្គន់​វិញ ត្រូវ​ចាក់​វា​ចូល​ក្នុង​កា​ដុង​ទឹក​បាញ់​ផ្កា​ហើយ​បាញ់​លើ​ផ្ទៃ​ដែល​ត្រូវ​ សំអាត​នោះ ទុក​រយៈពេល ១​នាទី ទើប​ចាក់ទឹក​សំអាត​ទៅ​លើ​ផ្ទៃ​នោះ​ជា​ការ​ស្រេច ។​
៦- ផលប្រយោជន៍​
  • ជួយ​រំលាយ​កាក​សំណល់ ដែល​អាច​បណ្តាល​អោយ​ក​ក​ស្ទះលូ ឬ​បង្គន់ ។​
  • ជួយ​កាត់បន្ថយ ឬ​បណ្តេញ​សត្វល្អិត​ចង្រៃ ដែល​រស់នៅ​ក្នុង​លូ ឬ​បង្គន់​របស់​លោក​អ្នក ។​
  • បំបាត់​ក្លិនស្អុយ​ដែល​មាន​នៅក្នុង​គេហដ្ឋាន ជា​ពិសេស​មាន​នៅក្នុង​បង្គន់ លូ និង​ទឹក​ដែល​មាន​ក្លិនស្អុយ ។​
  • ជា​សារធាតុ​ធម្មជាតិ​ជំនួយ​ដល់​រុក្ខជាតិ មាន​ផ្កា ផ្លែ និង ស្លឹក ។ (​លោកអ្នក​អាច​បាញ់ ឬ​ស្រោច​ក៏បាន​) ។​
  • ជួយ​កាត់បន្ថយ​សារធាតុ​គីមី​ពុល​ចូល​ផ្ទះ និង​ចូល​លូ​របស់​លោក​អ្នក ។​
  • ការចំណាយ​លើ​ករណី​បែប​នេះ​ក្នុង ១​លីត្រ តំលៃ ១០០​រៀល​ប៉ុណ្ណោះ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors