EX-M អង្កាម​ដុត​បណ្ដុះ​ឫស​ដំណាំ មើ​ម



EX-M អង្កាម​ដុត​សំរាប់បណ្ដុះ​ឫស​ដំណាំ និង មើ​ម
1
១- សំភារៈ​ត្រៀម (​មាន​ដូច​នៅក្នុង​ការធ្វើ​ជី​ស្ងួត​អង្កាម​រស់​ដែរ​)
២- តារាង​ធាតុ​ផ្សំ​ជី​

១​ ​លាមក​សត្វ​គ្រប់​ប្រភេទ (​សំដិល​ស្ងួត​ម៉ត់​)​១ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
អង្កាម​ដុត (​ពិសេស​ឡ​ដុត​ក្បឿង​)​១ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
កន្ទក់ ឬ ដំឡូង​មី ឬ ចុង​អង្ករ១ រង្វាល់ បើ​រង្វាល់​ជា​បង្គី គឺ ១ បង្គី​ទាំងអស់​
មេ EX-M (​មេ អ៊ី អ៊ិក្ស អិម​)​២០ មី​លី​លីត្រ ស្មើនឹង ៤ គំរប​ទឹកបរិសុទ្ធ​
កា​កស្ករ (​ស្ករ​បរិសុទ្ធ ឬ​ស្ករ​រងូ​)២០ មី​លី​លីត្រ ស្មើនឹង ៤ គំរប​ទឹកបរិសុទ្ធ​
ទឹកស្អាត ពិសេស​គឺ​ទឹកភ្លៀង១០ លីត្រ​
​លក្ខណៈ​ពិសេស​នៃ​ធាតុ​ផ្សំ​ជី​
​- អង្កាម​ដុត : ជា​ប្រភេទ​អាហារ​ល្អ ផ្ដល់​ឲ្យ​អតិសុខុមប្រាណ ហើយ​ពេល​បញ្ចេញ​មកវិញ​សំបូរ​ដោយ​ជាតិ​អា​សូត និង​ប៉ូ​តា​ស្យូម​ជា​តំរូវកា​ររុក្ខជាតិ​យក​មើម និង​ស្លឹក ។​
៣- ការ​លាយ​ជី (​លាយ​ដូច​ការ​ធ្វើ​ជី​ស្ងួត​អង្កាម​រស់​)
៤- កំរិត​យក​ជី​ប្រើ​
  • ត្រូវ​យក​ជី​ទៅ​កប់​ទ្រាប់​បាត ឬ​វិធី​កប់​គល់​លើ​ដំណាំ​ផ្សេងៗ​ដូច​ជី​អង្កាម​រស់​ដែរ ។​
  • បើ​ដំណាំ​អាយុ ១ ឆ្នាំ យើង​ប្រើ​ជី ១ គីឡូក្រាម ។ ការប្រើ​ទៅតាម​អាយុកាល​ដំណាំ មិន​ត្រូវ​ប្រើ​ហួស បណ្ដាល​ឲ្យ​ដំណាំ​ខ្ចិ​ល មិន​ធ្វើការ​បំរើ​មនុស្ស ។​
  • ប្រើ​ជា​មួយ​ជី​សរីរាង្គ របស់​ក្រុមហ៊ុន ៥០ ភាគរយ កាន់តែ​ប្រសើរ​បំផុត ។​
៥- ការថែរក្សា​ទុក​
  • ជី​ស្ងួត​អង្កាម​ដុត​អាច​រក្សា​ទុក​បាន​រយៈពេល ១ ឆ្នាំ ហើយ​កុំ​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ និង​ទឹក ។​
  • កាលណា​ត្រូវ​ទឹក វា​ចាប់ផ្ដើម​បំលែងខ្លួន​ភ្លា​ម (​ឯកសារ​ពី​បរទេស​) ។​
៦- ការចំណាយ​
លោក​អ្នក​គ្រាន់តែ​ចំណាយ​យ៉ាងច្រើន​ប្រហែល ១២០០ រៀល ក្នុង ១ គីឡូក្រាម ប៉ុណ្ណោះ ។​
៧- ផលប្រយោជន៍​
  • ជួយ​ឲ្យ​រុក្ខជាតិ​ឆាប់​ចាប់​ឫស​បានល្អ ព្រោះ​ជី​នេះ​សំបូរ​ជាតិ​អាសូត​ណាស់ ។​
  • ជួយ​ធ្វើ​ដី​ផុស និង​ធ្វើឲ្យ​ដំណាំ​មាន​មើម​ធំ ។​
  • បន្លែ​មាន​ស្លឹក​ក្រាស់​ល្អ ហើយ​មាន​ទំងន់​ធ្ងន់ និង​រក្សា​ទុក​បាន​យូរ​ថ្ងៃ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors