តើអ្វីខ្លះជាកត្តាបណ្ដាលនិងតើមានវិធីបង្ការឬព្យាបាលបែបណាខ្លះ? លោកវេជ្ជបណ្ឌិត ជុំ ណាវុធ នឹងបកស្រាយអំពីបញ្ហាសំខាន់ៗដើម្បីបង្កើនការយល់ដឹងអំពីជំងឺ CP ។ លោកជាគ្រូពេទ្យព្យាបាលជំងឺប្រសាទនិងខួរក្បាលនូវមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ គួរជំរាបថា កាលពីសប្ដាហ៍មុន ត្រូវនឹងថ្ងៃទី២ខែតុលា គឺជាទិវាយល់ដឹងអំពីជំងឺ CP ។
Cerebral មានន័យថាខួរក្បាល និង palsy មានន័យថាភាពទន់ខ្សោយផ្នែកសរសៃប្រសាទដែលបញ្ជាចលនាដោយខួរក្បាលទៅ លើអវយវៈ។ ជំងឺនេះមិនមែនជាជំងឺតពូជឬជំងឺឆ្លងទេ ប៉ុន្តែលោកវេជ្ជបណ្ឌិតមានប្រសាសន៍បញ្ហាជំងឺនេះកំពុងតែយីយាពលរដ្ឋ ជាច្រើននាក់ជាពិសេសកុមារនៅកម្ពុជា។ សម្រាប់ប្រទេសអូស្រ្តាលីមានមនុស្សប្រមាណ២ម៉ឺននាក់រួចទៅហើយបានរងគ្រោះនឹងជំងឺនេះ។
ស្របពេលគ្នានេះប្រទេសអូស្រ្តាលីកំពុងតែជំរុញឲ្យមានការយល់ដឹងក្នុងចំណោមប្រជាពលរដ្ឋថា អ្វីខ្លះទៅជាសុខភាពផ្លូវចិត្តនិងសារៈប្រយោជន៍នៃការស្វែងរកជំនួយនៅពេលមានវិបត្តិផ្លូវចិត្ត។
មានសេវាកម្មជាច្រើនដែលកំពុងបម្រើការដោះស្រាយសុខភាពផ្លូវចិត្ត ប៉ុន្តែនៅតែមានមនុស្សជាច្រើនដែរ ដែលជួបនឹងបញ្ហាវិបត្តិផ្លូវចិត្ត មិនស្វែងរកជំនួយ។ សប្ដាហ៍នេះចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១៣ខែតុលា ដើម្បីបង្កើនការយល់អំពីបញ្ហាសុខភាពផ្លូវចិត្តនិងអំពាវនាវឲ្យពលរដ្ឋប្រើប្រាស់សេវាកម្មទាំងនោះ ដែលអាចជួយព្យាបាលរហូតដល់ការសង្គ្រោះអាយុជីវិតក៏មានចំពោះមនុស្សដែលចង់បញ្ចប់ជីវិតខ្លួនឯង។ រីឯពិភពលោកទាំងមូលនឹងប្រារព្ធទិវាសុខភាពផ្លូវចិត្ត (World Mental Health Day) ថ្ងៃទី១០តុលានេះ។
នៅក្នុងប្រទេសអូស្រ្តាលី មានមនុស្ស៣លានរងនឹងបញ្ហាសុខភាពផ្លូវចិត្តុ។ ក្នុងនោះមានការរកឃើញថា ក្នុងចំណោមវេជ្ជបណ្ឌិត១០នាក់មានម្នាក់ជួបនឹងវិបត្តិផ្លូវចិត្តដែលខ្លះរហូតចង់សម្លាប់ខ្លួនឯង។ ចំណែកឯនិស្សិតវិញមានម្នាក់ក្នុងចំណោម៥នាក់ក៏បានជួបនឹងស្ថានភាពដូចគ្នាដែរ។ ប៉ុន្តែមានសញ្ញាវិជ្ជមានមួយ ដោយសារពួកគេមួយចំនួនបានចាប់ផ្ដើមស្វែងរកជំនួយពីសេវាកម្មជំនាញ។ បញ្ហាសុខភាពផ្លូវចិត្តរួមបញ្ចូលទាំងការពិបាកចិត្តដោយរងសម្ពាធអ្វីមួយ និងការថប់បារម្ភផងដែរ។
លោកបណ្ឌិត ឈឹម សុធារ៉ា ជាប្រធាននៃអង្គការ TPO ដែលបម្រើសេវាកម្មសុខភាពផ្លូវចិត្តនៅកម្ពុជា។ លោកក៏បានមកសិក្សានៅក្រុងមែលប៊ិននេះដែរ។ លោកមានប្រសាសន៍ថា ត្រូវការអប់រំឲ្យមានច្រើនដល់ប្រជាពលរដ្ឋជាទូទៅដើម្បីឲ្យយល់ដឹងអំពីអ្វីខ្លះទៅដែលចាត់ទុកថាជាបញ្ហាសុខភាពផ្លូវចិត្ត។ ក្រោយពេលដែលពួកគាត់អាចទទួលស្គាល់ថាខ្លួនពិតជាមានបញ្ហាសុខភាពផ្លូវចិត្តនោះ ពួកគាត់នឹងស្វែងរកជំនួយដើម្បីដោះស្រាយបញ្ហាផ្លូវចិត្ត៕
Labels: សុខភាព