នាឱកាសបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមថ្ងៃអង្គារនេះ លោកប្រធានាធិបតីរុស្ស៊ី វ្លាដេមៀ ពូទីន បានធ្វើជាអធិបតីក្នុងការចុះហត្ថលេខាលើកិច្ចសន្យា ចំនួន១៧ សំដៅពង្រឹង
ពង្រីកទំនាក់ទំនងនយោបាយ យោធា ពាណិជ្ជកម្ម ដោយមិនរំលងឡើយកិច្ចសហប្រតិបត្តិការ លើវិស័យថាមពល។មានភាសានយោបាយយ៉ាងផ្អែមល្អែម ! ជាដៃគូយូរអង្វែងប្រកបដោយទំនុកចិត្ត ! ចរន្តផ្តោះប្តូររវាងរុស្ស៊ី និងវៀតណាម បានឡើងដល់កំរិតកំពូល!។ “យើងនឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកថាមពលប្រេង ឱ្យកាន់តែស៊ីជម្រៅ" នេះជាប្រសាសន៍របស់លោកប្រធានាធិបតីរុស្ស៊ី ពូទីន ពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើអាជីវកម្មប្រេងជាមួយនឹងសមភាគីវៀតណាម Truong Tan Sang។ ក្រៅអំពីទាញប្រយោជន៍ផ្នែកពាណិជ្ជកម្មពីធនធានឧស្ម័នប្រេងក្រោមដីនេះ វត្តមានរបស់លោកប្រធានាធិបតីពូទីន ក៏ជាឱកាសមួយសម្រាប់រុស្ស៊ី សម្តែងពីឥទ្ធិពលរបស់ខ្លួនការពារវៀតណាមដែលកំពុងមានជម្លោះដែនទឹកជាមួយនឹងមហាអំណាចចិន។
ជាមួយនឹងកិច្ចសន្យាថ្មីនេះ ក្រុមហ៊ុនប្រេងរដ្ឋវៀតណាមអាចនឹងមានលទ្ធភាពជ្រៀតចូលកាន់តែជ្រៅ ខាងផ្នែករុករកប្រេង នៅតំបន់មហាសមុទ្ទអាកទិក តាមបណ្តោយឆ្នេររុស្ស៊ី។ តាំងពីឆ្នាំ១៩៨១ មកម៉ូស្គូ មានចំណែកដ៏សំខាន់ក្នុងឧស្សាហកម្មប្រេងនៅវៀតណាម (អណ្តូងប្រេងវៀតណាមដ៏ធំជាងគេ នៅ Bach Ho ៤៩%កាន់កាប់ដោយវៀតណាម និង៥១%ដោយក្រុមហ៊ុនរុស្ស៊ី)។
ក្រៅពីផ្នែកថាមពលប្រេងនេះ សម្ព័ន្ធមិត្តតាំងសម័យសង្គ្រាមត្រជាក់ទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើសហប្រតិបត្តិការ លើវិស័យការពារជាតិ ដោយរុស្ស៊ីនឹងពង្រីកការផ្គត់ផ្គង់ សម្ភារៈយោធា ព្រមទាំងវគ្គបំពាក់បំប៉នដល់ទាហាន ប្រឈមនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើក្រុងហាណូយពីបទមិនគោរពសិទ្ធិមនុស្ស។ កាលពីដើមខែវិច្ឆិកា រុស្ស៊ីទើបបញ្ជូនមកឱ្យវៀតណាមនូវនាវាមុជទឹកបំពាក់គ្រឿងមីស៊ីល ៦គ្រឿង ស្របតាមការបញ្ជាទិញកាលពីឆ្នាំ២០០៩។ ពីរគ្រឿងនឹងត្រូវប្រគល់ឱ្យវៀតណាមនៅឆ្នាំ២០១៤។ នៅមានយន្តហោះប្រដេញ Soukhoï ២០គ្រឿងទៀត ដែលរុស្ស៊ីត្រូវលក់ទៅឱ្យវៀតណាម។
សូមអាន ៖ រុស្ស៊ីឱ្យលុយវៀតណាមខ្ចីសម្រាប់សង់ស្ថានីយអគ្គិសនីនុយក្លេអ៊ែរ
មិនតែប៉ុណ្ណោះ រុស្ស៊ី បានសហការយ៉ាងស្អិតល្មួតជាមួយវៀតណាមក្នុងវិស័យនុយក្លេអ៊ែរ។ ក្រៅពីផ្តល់ប្រាក់កម្ចី៨ពាន់លានដុល្លារ ជួយវៀតណាមដំឡើងប្រតិករនុយក្លេអ៊ែរ ម៉ូស្គូបានប្រកាស នៅថ្ងៃអង្គារនេះ សាងសង់មជ្ឈមណ្ឌលបំប៉នបច្ចេកវិទ្យានុយក្លេអ៊ែរនៅវៀតណាមតែម្តង។ ប្រតិករនុយក្លេអ៊ែរទីមួយរបស់វៀតណាមនឹងអាចដំណើរការនៅឆ្នាំ២០២៣ នៅNinh Thuan និងប្រតិករទីពីរនៅឆ្នាំ ២០២៤។
Labels:
ព័ត៌មានអន្តរជាតិ