Pages

Saturday, November 30, 2013

បុគ្គលិក​អង្គភាព​អគ្គិសនី​ខេត្ត​មណ្ឌលគិរី​២​នាក់​ត្រូវ​ឃុំ​ខ្លួន​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

បុគ្គលិក​អង្គភាព​អគ្គិសនី​ខេត្ត​មណ្ឌលគិរី ចំនួន​ពីរ​នាក់ ដែល​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រាជ​រដ្ឋាភិបាល​ឃាត់​ខ្លួន​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កិបកេង​ប្រាក់​របស់​អង្គភាព ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​វិច្ឆិកា។

មន្ត្រី​ទាំង​ពីរ​រូប គឺ​លោក មី សាព័រ មាន​តួនាទី​ជា​បេឡា និង​លោក សូត្រ សារីម ជា​ប្រធាន​ផ្នែក​អាជីវកម្ម​អង្គភាព​អគ្គិសនី​កម្ពុជា ប្រចាំ​ខេត្ត​មណ្ឌលគិរី។
មន្ត្រី​ខេត្ត​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​មួយ​រូប​មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​ទាំង​ពីរ​ជាប់​ចោទ​កិបកេង​ប្រាក់​របស់​អង្គភាព​អគ្គិសនី​ប្រមាណ ១០​ម៉ឺន​ដុល្លារ៕