បុគ្គលិកអង្គភាពអគ្គិសនីខេត្តមណ្ឌលគិរី ចំនួនពីរនាក់ ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាលឃាត់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយកិបកេងប្រាក់របស់អង្គភាព ត្រូវបានតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ត កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា។
មន្ត្រីទាំងពីររូប គឺលោក មី សាព័រ មានតួនាទីជាបេឡា និងលោក សូត្រ សារីម ជាប្រធានផ្នែកអាជីវកម្មអង្គភាពអគ្គិសនីកម្ពុជា ប្រចាំខេត្តមណ្ឌលគិរី។
មន្ត្រីខេត្តសុំមិនឲ្យបញ្ចេញឈ្មោះមួយរូបមានប្រសាសន៍បញ្ជាក់ថា មន្ត្រីទាំងពីរជាប់ចោទកិបកេងប្រាក់របស់អង្គភាពអគ្គិសនីប្រមាណ ១០ម៉ឺនដុល្លារ៕
Labels:
ព័ត៌មានជាតិ