Pages

Tuesday, November 26, 2013

ស្ថានភាព​អាហ្វ្រិក​កណ្តាល​ឡើង​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ

ដោយ អៀង សុខម៉ិញ
ស្ថានភាព​សន្តិសុខ​អាហ្វ្រិក​កណ្តាល​កំពុងធ្វើឱ្យពិភពលោក​ទាំង​មូល​ព្រួយ​បារម្ភ។ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ត្រូវ​បើក​ប្រជុំ​នៅ​ល្ងាច​ថ្ងៃចន្ទ​នេះ ដើម្បី​ក្តាប់​ស្ថានការណ៍​ប្រទេស​នេះ។ អាមេរិក និង​បារាំង បាន​វាយ​តម្លៃ​ស្ថានភាព​​ប្រទេស​អាហ្វ្រិក​កណ្តាល​ថា កំពុង​ឆ្លង​ចូល​​ដំណាក់កាល​ប្រល័យ​
ពូជសាសន៍ ឬ​ “ហៀប​ផ្ទុះ​អំពើ​​ប្រល័យពូជសាសន៍”។ នៅ​ក្នុង​របាយការណ៍​ ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​ត្រូវ​ពិនិត្យ​មើល​នៅ​ថ្ងៃល្ងាច​​ចន្ទនេះ លោក​ បាន​ គីមូន បាន​ឡើង​អំពី​ស្ថានភាព​ងាយ​ជួប​គ្រោះ​សង​សឹក​គ្នា​យ៉ាង​សាហាវ​យ៉ង់ឃ្នង។ ចំណែក​សហភាព​អឺរ៉ុប ពិព័ណនា​អំពី​ការ​រំលោភសិទ្ធិមនុស្ស​ជាទូទៅ​ យ៉ាង​អានាណា​បំផុត។៨​ខែ​ក្រោយ ការ​ឡើង​កាន់​អំណាច​របស់លោក Michel Djotodia អាជ្ញាធរ​​​មិន​អាច​គ្រប់គ្រង​ពួក​អតីត​ឧទ្ទាមក្នុង​ជួរ​កងទ័ព​ជាតិ​ Séléka បាន អសន្តិសុខ និង​ការ​ភ័យ​ខ្លាច បាន​​​ទន្ទាន​ទី។ កង​យុទ្ធជន​ស្វ័យត្រាន បាន​ប្រមូល​ផ្តុំ​ជា​ក្រុម​ប្រដាប់​អាវុធ​ស្វ័យការពារ អង់ទី​បាឡាកា (anti-Balaka) ​ដើម្បី​ប្រឈម​មុខ​នឹង​ពួក​ឧទ្ទាមដែលប្រព្រឹត្ត​ទង្វើ​​រឹប​អូស​សម្លុត​ប្រជាជន​ ប៉ុន្តែ​​បាន​រាល​ដាល​សង​សឹក​​ដល់​​ក្រុម​អ្នក​អ៊ីស្លាម​ទៀត។ ជា​ចម្លើយ​តប កង​កម្លាំង សេឡេកា បាន​ប្រើ​មធ្យោបាយ​បង្ក្រាប​យ៉ាង​ងងឹត​ងងុលបក​មក​វិញ​ និង​ដោយ​កាច​សាហាវ​ដោយ​គ្មាន​រើស​មុខ។
 
ជា​លទ្ធផល​ ភូមិឋាន​គ្មាន​មនុស្ស​នៅ កង​​ស្វ័យ​ការពារ​បណ្តេញ​អ្នក​ភូមិ​អ៊ីស្លាម​អស់​ពីស្រុក ពួក​សេឡេកា​ដុត​បំផ្លាញ​ផ្ទះ​សម្បែង​ប្រជាជន​អ្នក​កាន់​សាសនាគ្រិស្ត និង​បណ្តេញ​ឱ្យ​ចូល​ព្រៃ។ ពេល​នេះ​រាល់​អំពើ​ហិង្សា​កើត​ឡើង​រវាង​តែ​អ្នក​ជ្រុលនិយម​ដូច​គ្នា ​អំពើ​ហិង្សា​ មាន​លក្ខណៈ​ជា​ជម្លោះ​ក្នុង​ភូមិ ឬក្នុង​​ក្រុង​​ មួយៗ​ដាច់​ដោយ​ឡែក​ពីគ្នា។ ​ ប៉ុន្តែ​មិន​ទុក​ចិត្ត​កំពុង​តែ​រីកធំធាត់​ក្នុង​ហ្វូង​សហគមន៍ ហើយ​​បន្តិចម្តងៗ កំហឹង និង​គំនុំ​សង​សឹក​ បាន​កើន​​ឡើង​ជា​រៀង​រាល់​ថ្ងៃ ស្នូរ​ផ្ទុះ​លាន់​ឮកាន់​តែ​ច្រើន រាល​ដាល​ដល់​រដ្ឋ​ធានី។ ការ​ដាក់​បម្រាមគោរច​ បាន​រឹង​រឹត​តែ​ធ្វើ​ឱ្យ​បណ្តា​ជន​អាហ្វ្រិក​កណ្តាល​កាន់​តែ​រន្ធត់។
 
ប្រឈម​មុខ​នឹង​គ្រោះ​ផ្ទុះ​អំពើ​ហិង្សា​អន្តរ​សហគមន៍​ បណ្តា​ជន​អាហ្វ្រិក​កណ្កាល​បាន​ទទូច​ឱ្យ​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ និង​ បារាំង អតីត​ប្រទេស​ធ្លាប់​ធ្វើ​អាណានិគមន៍​ ជួយ​ធ្វើ​អន្តរាគមន៍​ ដើម្បី​កុំ​ឱ្យ​ប្រទេស​ខ្ទេច​ខ្ទី​ធ្លាក់​ក្នុង​គ្រោះ​ប្រល័យ​ពូជ​សាសន៍​ទាន់។ បារាំង​ចង់​ឱ្យ​កង​កម្លាំង​ទ័ព​អាហ្វ្រិក​ក្នុង​តំបន់​​ជា​អ្នក​ការពារសន្តិសុខ​អាហ្វ្រិក​កណ្តាល​ក្នុង​ក្រប​ខ័ណ្ឌ​អង្គការ​សហប្រជាជាតិ៕