ក្រុមអង្គការសិទ្ធិមនុស្សទាំងនោះយល់ឃើញថា ស្ថាប័នសិទ្ធិមនុស្ស ឯករាជ្យថ្នាក់ជាតិនេះ មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ខណៈដែល បញ្ហាសិទ្ធិមនុស្សជាចំណុចប្រឈមជាប្រចាំមួយរបស់កម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ខ្លួន
អង្គការសមាគមដែលធ្វើការងារខាងសិទ្ធិមនុស្សជាង១០ស្ថាប័ន បាន
កត់សម្គាល់ថា
កម្ពុជាគួរតែមានស្ថាប័នសិទ្ធិមនុស្សឯករាជ្យថ្នាក់ជាតិមួយជាចាំបាច់
ដើម្បីឲ្យស្របទៅនឹងគោលការណ៍កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី
ស្ថាប័នជាតិសិទ្ធិមនុស្ស
ហើយវាក៏ជាសេចក្តីត្រូវការចាំបាច់របស់កម្ពុជាដែលកំពុងប្រឈមនឹង
បញ្ហាសិទ្ធិមនុស្សជាប្រចាំ។
លោក ប៉ា ងួនទៀង អនុប្រធានក្រុមការងារដើម្បីបង្កើតយន្តការសិទ្ធិមនុស្សជាតិនិងអាស៊ាន បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ក្រុមសង្គមស៊ីវិលធ្លាប់បានធ្វើការជាមួយគណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាលជាច្រើនឆ្នាំមកហើយ ក្នុងការតាក់តែងសេចក្តីព្រាង ច្បាប់ស្តីពីការបង្កើតយន្តការសិទ្ធិមនុស្សឯករាជ្យនេះ។ ប៉ុន្តែ កិច្ចការនេះនៅមិនទាន់ជឿនលឿនទៅមុខនៅឡើយទេ។ កាលពីថ្ងៃ ២៨ វិច្ឆិកា ក្រុមការងារសង្គមស៊ីវិលក៏បានជួបជុំគ្នាក្នុងសិក្ខាសាលាពិគ្រោះយោបល់ មួយ ដើម្បីជជែកអំពីបញ្ហានេះឡើងវិញ។
នៅមិនទាន់មានចម្លើយតបពីរដ្ឋាភិបាលយ៉ាងណានៅឡើយទេចំពោះបញ្ហានេះ ប៉ុន្តែ គេនៅចាំបានថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងគាំទ្រឲ្យមានស្ថាប័នជាតិសិទ្ធិមនុស្សឯករាជ្យមួយនៅ កម្ពុជា។ ប្រមុខរដ្ឋាភិបាលបានថ្លែងដូច្នេះនៅក្នុងសន្និសីទអន្តរជាតិស្តីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជា ដែលបានបើកធ្វើក្នុង ខេត្តសៀមរាប កាលពីឆ្នាំ២០០៦ ។
ទោះជាយ៉ាងនេះក្តី រហូតមកទល់ពេលនេះ ស្ថាប័នសិទ្ធិមនុស្សឯករាជ្យថ្នាក់ជាតិនៅមិនទាន់កើតចេញជារូបរាងនៅឡើយទេ។
គួរបញ្ជាក់ថា រដ្ឋាភិបាលក៏បានបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សរបស់ខ្លួនមួយដែរ ក៏ប៉ុន្តែ ស្ថាប័ននេះត្រូវបានក្រុមសង្គមស៊ីវិលមើលឃើញថាមិនឯករាជ្យទេ។ លោកស្រី ពុង ឈីវកេក នាយិកាអង្គការលីកាដូ និងជាប្រធានក្រុមការងារដើម្បីបង្កើតយន្តការសិទ្ធិមនុស្សជាតិ និងអាស៊ាន បានមានប្រសាសន៍តាមរយៈសេចក្តីថ្លែងការណ៍ថា ការបង្កើតស្ថាប័នសិទ្ធិមនុស្សមិនឯករាជ្យ វាអាក្រក់ជាងការមិនបង្កើត ស្ថាប័នឯករាជ្យទៅទៀត៕
Labels:
ព័ត៌មានជាតិ