លោក ជួប ចំរើន ជា​មេ​គយ​ល្បីល្បាញ​ខាង​ពុករលួយ​ប្រចាំខេត្ត​រតនគិរី អាច​ក្លាយទៅជា​មុខសញ្ញា​នៃ​ការដោះដូរ​តំណែង​មុនគេ​



បើតាម​ប្រភពព័ត៌មាន​ខ្សឹបខ្សៀវ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា តាមរយៈ​ការកែទម្រង់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ការផ្លាស់ប្តូរ​ថ្នាក់ដឹក​នាំ​គយ​និង​រដ្ឋាករ​នាពេលខាងមុខ​នេះ នឹង​បន្ត​ទៅដល់​ការផ្លាស់ប្តូរ​មុខ តំណែង​មន្ត្រី​គយ​តាម​សាខា តាម​ការិយាល័យ​ជាច្រើន​ទៀត ដែល​ក្នុង​នោះគេ​
ដឹងថា មុខសញ្ញា​មន្ត្រី​គយ​មួយចំនួន​ដែល​កាន់តំណែង​តាម​ការិយាល័យ និង​តាម​សាខា​ឡើង​ដុះ​ស្លែ​ទៅហើយនោះ អាច​នឹងត្រូវ​ដក​បញ្ឈ​រ​ជើង​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ ដូច្នេះ​គេ​មើលឃើញថា​លោក ជួប ចំរើន ដែលជា​ប្រធាន​សាខាគយ​ប្រចាំខេត្ត​រតនគិរី និង​ជា​ប្រធានការិយាល័យ​គយ ប្រចាំ​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ អាចជា​មុខសញ្ញា​នៃ​ការដោះដូរ​មុខតំណែង​មុនគេ ព្រោះ​លោក ជួប ចំរើន បាន​ប្រើ​សិទ្ធិអំណាច​របស់ខ្លួន​ក្នុងការ​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​នាំចេញ​ឈើ​ខុសច្បាប់​ទៅ​ស្រុក​យួន និង​ឃុបឃិត​បើកដៃ​ឲ្យ​មាន​ការហូរ​ចូល​ទំនិញគេចពន្ធ​ប្រភេទ​គ្រឿងចក្រ​ធំៗ​បំផ្លាញ​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​
សេចក្តីរាយការណ៍​ពី​ខេត្តរតនគិរី​បាន​ឲ្យ​ដឹងថា ការដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន នាពេល​បច្ចុប្បន្ននេះ កំពុងតែ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង គ្មាន​នរណា​អើពើ​ទប់ស្កាត់​ទេ ជាពិសេស​ជំនាញ​គយ​របស់លោក ជួប ចំរើន មានការ​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ក្នុងការ​ប្រមូល​លុយ​ពី​ឡាន​ដឹកឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន តាម​តំបន់​ដែល​គាត់​គ្រប់គ្រង​។ មានការ​បញ្ជាក់​ផងដែរ​ថា​ភាពអនាធិបតេយ្យ​ដែល​ក្រុម​ឈ្មួញ​កំពុងតែ​សុខ​ស្រួល​ក្នុង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​អូរ​យ៉ា​ដាវ ក៏​ព្រោះ​តែមាន​ការបើក​ភ្លៀង​ខៀវ​ពី​លោក ហេង គឹម​សាន ជា​ប្រធាន​ស្នាក់ការ​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ ជាពិសេស លោក ជួប ចំរើន ជា ប្រធានការិយាល័យ​គយ​ប្រចាំ​នៅ​ទីនោះ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ឡើង​ដុះ​ស្លែ​ជា​យូរ​មកហើយ​។​
​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ការនាំចេញ​ឈើ​ប្រណីត​ពី​តាម​បណ្តា​ស្រុក​មួយចំនួន​នៃ​ខេត្តរតនគិរី​ទៅ​ស្រុក​យួន​កំពុង​កើតមាន​យ៉ាង​គគ្រឹកគគ្រេង ទាំង​តាម​ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ  ក៏ដូចជា​ច្រករបៀង​មួយចំនួន ដូចជា​នៅ​ចំណុច​ភ្នំ​ក្រហម នៃ​ឃុំ​ប៉ក់​ញ៉ៃ ច្រក​ផ្លូវទឹក នៃ​ភូមិ​ភឹះ និង​ច្រករបៀង​មួយទៀត​ដែល​គេ​និយម​ហៅថា​ច្រក​បារី ស្ថិតនៅ​ខាងក្រោយ​កាស៊ីណូ ចម្ងាយ​៣០០​ម៉ែត្រ ពី​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​។ នៅតាម​បណ្តា​ច្រក​មួយចំនួន បើទោះបី​ជាមាន​ជំនាញ​គយ នគរបាល​សេដ្ឋកិច្ច​ទាហាន​ការពារ​ព្រំដែន នគរបាល​អន្តោប្រវេសន៍ ក៏ដូច​ជា​ជំនាញ​ផ្សេងៗ​ទៀត ប្រចាំការ​ទាំងយប់​ទាំង​ថ្ងៃ​បែបណាក៏ដោយ ក៏​ពួកគេ​មិនបាន​យកចិត្តទុកដាក់​ទប់ស្កាត់ ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន​ដ៏​អនាធិបតេយ្យ​ទាំងយប់​ទាំង​ថ្ងៃ​នោះដែរ ព្រោះថា​ក្រុម​ឈ្មួញ​បានរៀបចំ​ជា​កញ្ចប់​លុយ​យកទៅ​បង់​ជូន​មន្ត្រី និង​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ទាំងអស់​កុំ​ឲ្យ​ទៅ​រំខាន​ការរកស៊ី​ឈើ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​របស់​ពួកគេ​គ្មាន​ខ្វះចន្លោះ​អ្វី​ឡើយ​។

ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៀតថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ខេត្តរតនគិរី​នៅពេលនេះ ធ្វើឡើង​តាមផ្លូវ​ជាតិ​លេខ​៨​អា ឆ្លងកាត់​ប៉ុស្តិ៍​ជជុះ​របស់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រាប់សិប​កន្លែង ដូចជា​នគរបាល​មូលដ្ឋាន​យោធា​ស្រុក នគរបាល​សេដ្ឋកិច្ច​ខេត្ត នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ រួមទាំង​គយ​ចល័ត​ផងដែរ បាន​រាយ​បណ្តាក់​គ្នា​ដូច​ខ្យង ចាំ​រាប់​ក្បាល​ឡាន​ដឹកឈើ​យកលុយ ហើយ​ថែមទាំង​កោសរូស​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​រកស៊ី​ដឹកទំនិញ​បន្តិចបន្តួច​រួមទាំង​កសិផល​ឲ្យ​បង់លុយ​ទៅតាម​ការទាមទារ​រប​ស់​ពួកគេ គ្មាន​ក្រែង​ញញើត​អ្វី​ឡើយ​។ រថយន្ត​ដែល​ក្រុម​ឈ្មួញ​ប្រើប្រាស់​សម្រាប់​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតាម​ផ្លូវជាតិ​លេខ​៨​អានេះ​សុទ្ធតែ​ស៊េរី​ទំនើបៗ ដូចជា​កាមរី បា​ឡែ​ន ឡង់​គ្រី​ស័​រ រថ យន្ត​តូយ៉ូតា​មួយ​បាំង​កន្លះ​ឆ្ពោះទៅកាន់​ច្រកព្រំដែន​អន្តរជាតិ​អូរ​យ៉ា​ដាវ ដែល​នៅ​ទីនោះ​ជា​ចំណុច​ប្រមូល​លុយដុំ របស់លោក ជួប ចំរើន ព្រោះថា​ការដឹកជញ្ជូន​ឈើ​មកពី​គ្រប់​ទីកន្លែង​ទាំងអស់​សុទ្ធតែ​ត្រូវ​ចេញដំណើរ​ទៅកាន់​ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ​។​
​ចំពោះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាមផ្លូវ​ទឹក​ក្នុង​ខេត្តរតនគិរី ក៏​កំពុង​កើតមាន​ជា​ហូរហែ ដូចជា​ការដឹកជញ្ជូន​តាម​ទន្លេសេសាន កាត់​តាម​ភូមិ​បា​ចូល ឡើង​តាម​ច្រករបៀង​ភូមិ​ភឹះ យ៉ាង​ងាយស្រួល​បំផុត ហើយ​សកម្មភាព​ដឹកជញ្ជូន​ឈើ​នៅក្នុង​ខេត្តរតនគិរី​នេះ ធ្វើ​ឡើងជា​ចំហ​គ្មានអ្វី​លាក់បាំង​ទេ ព្រោះ​គេ​ដឹងថា​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ មានមុខ​ដដែលៗ​សុទ្ធសឹង​ជា​បក្ខពួក​និង​ជា​អ្នក​ស្គាល់ចិត្តស្គាល់ថ្លើម លោក ជួប ចំរើន ទាំងអស់​ទើប​អាច​រកស៊ី​ដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​ក្រែង​ញញើត​ពី​ច្បាប់ទម្លាប់​។ គេ​ដឹងថា​ឈ្មួញ​មួយចំនួន​នៅក្នុង​ខេត្តរត​នគិរី​នេះ​បាន​ប្រមូល​ទិញ ឈើ​ពី​តំបន់​ផ្សេងៗ​ដើម្បី​នាំចេញ ទៅ​ស្រុក​យួន ប៉ុន្តែ​ពួកគេ​ចាំបាច់​ត្រូវរាយការណ៍ជូន​ដំណឹង​ជាមុន ទៅកាន់​លោក ជួប ចំរើន ទើប អាច​នាំ​ចេញទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ ដោយ​រលូន​ល្អ ព្រោះ​នៅពេល​ដែលមាន​ភ្លើង​ខៀវ​ពី​លោក ជួប ចំរើន ហើយ​នោះ​គ្មាន​នរណា​ហ៊ាន​ក្អក​ជាមួយ​ទេ​។​
​លោក ជួប ចំរើន ក្រៅពី​ការឃុបឃិត​ចាត់តាំង​មន្ត្រី​ឲ្យ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​ពី​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គាត់​ក៏មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​វែង​អន្លាយ​ក្នុងការ​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​គ្រឿងចក្រ​ធំៗ​បម្រើ​ឲ្យ​ការឈូសឆាយដី​តាម​ព្រៃ​សម្បទាន ដោយ​គ្មាន​ការបង់ពន្ធ ហើយ​គ្រឿងចក្រ​ទាំងនោះ ត្រូវបាន​ឈ្មួញកណ្តាល​ដឹក​យកមក​លក់ដូរ​យ៉ាង​អនាធិបតេយ្យ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​យ៉ាង​សន្ធឹកសន្ធាប់​។ រឿង​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​នោះ លោក ជួប ចំរើន ក៏បាន​ចាត់តាំង​ឲ្យ​មន្ត្រីក្រោមឱវាទ​ប្រមូល​លុយ​ពី​ពលរដ្ឋ​ដែល​រកស៊ី​ដឹកជញ្ជូន​កសិផល​តាម​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ ហើយ​សូម្បីតែ​ឡានក្រុង​ដឹក​ភ្ញៀវទេសចរ និង អ្នកដំណើរ​ឆ្លងកាត់​ច្រក​នេះ ដែល​លួច​ដឹក ទំនិញគេចពន្ធ​បន្តិចបន្តួច ក៏ត្រូវ​តែ​ចូល​បង់លុយ​ឲ្យ​ជំនាញ​គយ​របស់លោក ជួប ចំរើន ផងដែរ ទើប​អ្វីៗ​អាច​ដំណើរការ​ទៅដោយ​រលូន បើទោះបី​ខាតបង់​ចំណូល​ពន្ធ​រដ្ឋ​ក៏ដោយ​៕​


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors