អង្គការតម្លាភាពអន្តរជាតិនឹងបង្ហាញរបាយការណ៍នៃសន្ទស្សន៍ និងចំណាត់ ថ្នាក់អំពើពុករលួយ នៅសប្តាហ៍ក្រោយ បន្ទាប់ពីការរកឃើញកាលពីពេលថ្មីៗនេះ នៅលើប្រទេសជាច្រើនដែលជាសមាជិករបស់អង្គការនេះ។ ប្រទេសកម្ពុជាដែលរងការចោទប្រកាន់ជាញឹកញាប់ពីការប្រព្រឹត្តអំពើពុករលួយកន្លងមក ក៏ជាគោលដៅនៃការដាក់ចំណាត់ថ្នាក់ផងដែរ។
អង្គការតម្លាភាពអន្តរជាតិដែលមានទីស្នាក់ការនៅប្រទេសអាល្លឺម៉ង់ នឹងរៀបចំធ្វើការផ្សព្វផ្សាយរបាយការណ៍មួយ នៅថ្ងៃទី០៣ ខែធ្នូ ខាងមុខនេះ ស្តីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនៅទូទាំងពិភពលោក។ ក្រៅពីបញ្ហាពុករលួយសកល អង្គការតម្លាភាពកម្ពុជានឹងធ្វើការប្រកាសផ្សព្វផ្សាយផងដែរពីស្ថានភាពពុករលួយនៅក្នុងប្រទេសកម្ពុជា ដែលប្រទេសនេះក៏ត្រូវបានជ្រើសរើសផងដែរនៅក្នុងការសិក្សា។
លោក ស៊ុន ឡុង នាយកប្រតិបត្តិស្តីទីនៃអង្គការតម្លាភាពកម្ពុជា បានប្រាប់វិទ្យុបារាំង RFI ថាការផ្សព្វផ្សាយជាលក្ខណៈសកលដែលកំណត់យកថ្ងៃ៣ធ្នូនោះ គឺជាការរៀបចំដំណាលគ្នាចំពោះប្រទេសទាំងអស់នៃពិភពលោក នូវការរកឃើញរួម ពីបណ្តាប្រទេសជាសមាជិកនៃអង្គការតម្លាភាពអន្តរជាតិ។លោក ស៊ុន ឡុង បញ្ជាក់ថា សន្ទស្សន៍នៃការយល់ឃើញអំពើពុករលួយនេះ នឹងដាក់ពិន្ទុ និងលេខរៀង ចំណាត់ថ្នាក់ដល់ប្រទេសនានា ដោយផ្អែកទៅលើស្ថានភាពអំពើពុករលួយនៅក្នុងវិស័យសាធារណៈ និងឆ្លុះបញ្ចាំងពីទស្សនៈរបស់អ្នកសង្កេតការណ៍មកពីទូទាំងពិភពលោក រួមបញ្ចូលទាំងអ្នកជំនាញដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសនោះផងដែរ។
គេនៅមិនទាន់បានបង្ហើបពីចំណាត់ថ្នាក់ថ្មី សម្រាប់ប្រទេសកម្ពុជា ទាក់ទងទៅនឹងស្ថានភាពអំពើពុករលួយនៅដែលបានរកឃើញនៅឡើយ។ ក៏ប៉ុន្តែកាលពីឆ្នាំទៅ ប្រទេសកម្ពុជាត្រូវគេចាំថា មានចំណាត់ថ្នាក់ទី១៥៧ ក្នុងចំណោមប្រទេស ១៧៦ប្រទេស ហើយទទួលបានពិន្ទុ ២២ លើ១០០ ដែលមន្ត្រីអង្គការតម្លាភាពពិព័ណ៌នាថា ស្ថិតនៅក្នុងលំដាប់ប្រទេសដែលមានអំពើពុករលួយខ្លាំងក្លាដដែល។ លើសពីនេះ គេបានគេរកឃើញថាមានអំពើពុករលួយខាំ្លង សម្រាប់វិស័យចំនួនបួន គឺស្ថាប័នតុលាការ ប៉ូលិស គណបក្សនយោបាយ និងមន្ត្រីសាធារណៈ។
សូមបញ្ជាក់ថា តាមការឲ្យដឹងពីមន្ត្រីនៃអង្គការក្រៅរដ្ឋាភិបាលនានា ក៏ដូចជា គណបក្សនយោបាយប្រឆាំង ប្រទេសកម្ពុជាបានបាត់បង់ថវិកាប្រមាណជា ៥០០លានដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារតែអំពើពុករលួយ។ ទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានធ្វើការតាំងចិត្តយ៉ាងមុតមាំថា នឹងមានការកែទម្រង់លើវិស័យនានារបស់រដ្ឋ ជាពិសេស ការប្រយុទ្ធប្រឆាំងអំពើពុករលួយដែលជាហេតុផលធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋ៕
Labels:
ព័ត៌មានជាតិ