ខ្ទឹមស ដែលជាគ្រឿងផ្សំដ៏ចំណាន និងសំខាន់បំផុតមួយ សម្រាប់បង្កើនរសជាតិ និងក្លិនឈ្ងុយឈ្ងប់ដល់ម្ហូបក្នុងចាន ក៏ជាសារធាតុផ្សំថ្នាំតាមបែបធម្មជាតិដ៏មានមហិទ្ធិរិទ្ធ នាសម័យបច្ចុប្បន្ននេះ។ មុនការរកឃើញឱសថទំនើប ដូចដែលយើងមានប្រើសព្វថ្ងៃនេះ ខ្ទឹមស មានចុះនៅក្នុងបញ្ជី សៀវភៅក្បួនពេទ្យផ្លូវការ តាំងពីសម័យរាប់ពាន់ឆ្នាំមុន និងត្រូវបានគេយកមកប្រើប្រាស់សម្រាប់ព្យាបាលជំងឺជាច្រើន ទាំងខាងក្នុងនិងទាំងផ្នែកខាងក្រៅសពាង្គកាយ។
កាលពី ជាងបីពាន់ឆ្នាំមុន អ្នកស្រាវជ្រាវអេហ្ស៊ីប បានរកឃើញពីគុណសម្បត្តិដ៏មហិមារបស់ខ្ទឹមស រហូតចាត់ទុកជាកំណប់ដ៏អស្ចារ្សមួយ ក្នុងចំណោមកំណប់សំខាន់ៗរបស់អេហ្ស៊ីប។ អ្នកស្រាវជ្រាវវេជ្ជសាស្ត្រសម័យនោះ បានកត់ត្រា២០ក្បួន ថ្នាំបូរាណ ផ្សំដោយខ្ទឹមស សម្រាប់ព្យាបាលជំងឺឈឺក្បាល ឡើងឈាម ឬដុំពក។ល។ និង។ល។ តាមពិតរុក្ខជាតិមួយបែបបានក្លាយជារុក្ខជាតិថ្នាំ ដែលមានលក្ខណៈមុនគេ ព្រោះថាតាំងពីស្រុកចិន ដល់ស្រុករ៉ូម៉ាំង កាត់តាមអ៊ីស្រាអែលទៀត បណ្តាប្រជាជនមានដើមកំណើតតាំងពីយូរលង់លើពិភពលោកនេះ សុទ្ធតែចុះឈ្មោះខ្ទឹមសក្នុងក្បួនព្យាបាលជំងឺទាំងអស់។ ដល់ពេលមានកលិយុគកើតជំងឺប៉េស្តរាតត្បាតនៅអឺរ៉ុប គេនាំគ្នាប្រើខ្ទឹមស ធ្វើជាថ្នាំប្រឆាំងនឹងការបង្ករោគ។ សមត្ថភាពធម្មជាតិផ្នែកប្រឆាំងនឹងការបង្ករោគ ដែល៥០០ឆ្នាំក្រោយមកទៀត ត្រូវបានទទួលស្គាល់ជាផ្លូវការតាមបែបវិទ្យាសាស្ត្រទំនើប ដោយលោក ល្វី ប៉ាស្ទ័រ។
ដើម្បីផ្ទៀងផ្ទាត់និងពិនិត្យពិច័យលើគុណសម្បត្តិនៃថ្នាំដ៏ចំណាស់មួយនេះ ការសិក្សាតាមបែបវេជ្ជសាស្ត្រជាច្រើនធ្វើឡើងជាបន្តបន្ទាប់ នារយៈពេលជាង១០ឆ្នាំចុងក្រោយនេះ។ ជាលទ្ធផល មហិទ្ធិរិទ្ធរបស់ខ្ទឹមដែលមនុស្សចាស់បូរាណបានចំណាំតៗគ្នាមក ថាល្អចំពោះបេះដូងត្រូវបានលាតត្រដាងបញ្ជាក់កាន់តែច្បាស់ នាពេលបច្ចុប្បន្ននេះ។
គុណសម្បត្តិទីមួយ គឺខ្ទឹម អាចជួយបញ្ចុះ អត្រាជាតិខ្លាញ់ លីពីត Triglycérides និងខ្លាញ់ក្នុងឈាម Cholestérole បានតិចតួចទេតែថេរថយជាលំដាប់។ លើសពីនេះទៅទៀត ខ្ទឹមសអាចជួយទៅកាត់បន្ថយគ្រោះផ្គុំជាកំណកឈាមតូចៗតាមសរសៃឈាម និងជួយសម្រួលឈាមឱ្យរាវល្អ អាចហូរបានស្រួល។ ជាចុងក្រោយខ្ទឹមស មានប្រយោជន៍ខ្លាំងណាស់ចំពោះអ្នកមានជំងឺឡើងឈាម ឈាមហូរមិនស្រួល សរសៃវែនរីកប៉ោងព្រោះឈាមហូរយឺត ឬមានបញ្ហាឬសដូងបាត។ ដូច្នេះខ្ទឹមសមិនមែនត្រឹមតែជាមិត្តល្អរបស់បេះដូងមួយប៉ុណ្ណោះទេ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកស្រាវជ្រាវ កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសកម្មភាពរបស់ខ្ទឹមចំពោះប្រព័ន្ធការពារខ្លួន និងដុំសាច់មហារីក។ ថ្មីៗនេះ អ្នកស្រាវជ្រាវបានរកឃើញតួនាទីរបស់ខ្ទឹមក្នុងការប្រយុទ្ធប្រឆាំងនឹងបាក់តេរីដែលធន់បំផុត ដូចជាពពួកentérocoque staphylocoque ភ្នាក់ងារមានឈ្មោះល្បីខាងបង្កជំងឺឆ្លងនៅមន្ទីរពេទ្យ។ កាន់តែគួរឱ្យចាប់អារម្មណ៍ទៅទៀតនោះ មានសារធាតុបន្សំក្នុងខ្ទឹមជាង២០មុខ ដែលទំនងជាមានប្រសិទ្ធិភាពជាពិសេសអាចប្រឆាំងទប់នឹងជំងឺមហារីក បំពង់ ផ្លូវ រំលាយអាហារ ឬក្រពះ។ មហារីកសួត សុដន់ ពោះវៀនធំ ក៏កំពិសខ្ទឹមអាចយកឈ្នះបានដែរ តាមរយៈសកម្មភាពពីរ ៖ ការពារទប់នឹងសារធាតុពុលអាចបង្កជំងឺមហារីក និងបញ្ឈប់ការរីករាលនៃដុំសាច់ មិនឱ្យកោសិកាមានជំងឺរីកលូតលាស់បាន។
រាប់សតវត្សរ៍មកហើយ ដែលគេប្រើប្រាស់ខ្ទឹមសសម្រាប់ព្យាបាលជំងឺផ្លូវដង្ហើម មានជាអាទិ៍ជំងឺផ្តាសាយ រលាកទងសួត រលាកបំពង់ក ... គេអាចនិយាយជាទូទៅបានថា ខ្ទឹមសមានគុណប្រយោជន៍ ប្រឆាំងនឹងមេរោគ ប្រឆាំងវីរ៉ុស ផ្សិត ប្រឆាំងមហារីក ជាថ្នាំសម្លាប់មេរោគ សម្លាប់មីក្រុប អង់ទីប៊ីយូទិក អង់ទីសិបទិច ជាថ្នាំបន្សាប ជាថ្នាំរំលាយឈាម ។ល។ និង។ល។ ឃើញថាគុណប្រយោជន៍មានច្រើនអនេក ! ចុះសួរថាតើការសិក្សារបស់អ្នកវិទ្យាសាស្ត្របានលទ្ធផលយ៉ាងណា និង យល់យ៉ាងណាដែរចំពោះគុណប្រយោជន៍ដ៏សន្ធឹកសន្ធាប់នេះ ?!
មែនហើយ ! ខ្ទឹមជាកម្មវត្ថុ នៃការសិក្សាស្រាវជ្រាវ ទាំងផ្នែកអាហារូបត្ថម្ភ និងទាំងផ្នែកវេជ្ជសាស្ត្រ។ ជាលទ្ធផល ៖ ខ្ទឹមមានផ្ទុកសារធាតុសំខាន់ៗ និងក្នុងបរិមាណច្រើន គួរឱ្យស្ងប់ស្ងែង ដូចជា វីតាមីន អា បេ សេ ដេ អឺ ប៉េប៉េ អូលីហ្កូអេឡេម៉ង់ និងរ៉ែ (ដែក ម៉ាញេស្យូម សង្កសី ។ល។) សារធាតុសរសៃ និងប្រូតេអ៊ីនដែលមានតួនាទីជាកាតាលីហ្សឺ ពោលគឺងាយធ្វើប្រតិកម្មប៊ីយូគីមី និងពិសេសសារធាតុអាលីអ៊ីន អាលីស៊ីន ឬអាហ្វូអែន។
អ្នកស្រាវជ្រាវបានបកស្រាយពន្យល់ថា សារធាតុAjoène មានសកម្មភាពដូចជាថ្នាំAspirine និង ពង្រាវឈាមមិនឱ្យឆាប់កក។ ដូច្នេះបើពិសារខ្ទឹមសចូលទៅ ដូចជាបានទៅភ្ញោចសរសៃឈាមតូចៗឱ្យរលា សម្រួលសម្ពាធឈាម និងចរន្តបេះដូង។ នៅពេលបេះដូងកាន់តែចាស់ សរសៃអាទែជុំវិញបេះដូងកាន់តែឡើងរឹង ចរន្តឈាមក៏បន្ថយល្បឿន ដែលនេះអាចបង្កើនគ្រោះស្ទះបេះដូងកាន់តែខ្លាំង ប៉ុន្តែដោយភាពសម្បូរបែបផ្នែកអង់ទីអុកស៊ីដង់ ខ្ទឹមសអាចជួយរាំងស្ទះដំណើរវិវឌ្ឍន៍របស់បេះដូងនេះ។
ទាកទងនឹងជំងឺមហារីកវិញ ការស្រាវជ្រាវបានលទ្ធផលគួរជាទីគាប់ចិត្ត។ ដោយមានផ្ទុកសកម្មភាពប្រឆាំងនឹងដុំពក ការបរិភោគខ្ទឹមសជាប្រចាំអាចនឹងការពារមិនឱ្យមានការដុះ ឬលេចជាដុះសាច់ពកមហារីកខ្លះ។ លទ្ធផលល្អត្រូវបានរកឃើញរួចមកហើយចំពោះមហារីកក្រពះ ពោះវៀន ស្បែក និងក្រពេញប្រូស្តាត ប៉ុន្តែចំពោះករណីមហារីកផ្សេងទៀត អ្នកវិទ្យាសាស្ត្រកំពុងសិក្សានៅឡើយ។
ខ្ទឹមមានប្រយោជន៍ខ្លាំងរហូតដល់មានសុភាសិតបារាំងមួយនិយាយថា "ញ៉ាំខ្ទឹមសពេលព្រឹក ខ្ទឹមបារាំងពេលល្ងាច នោះគ្រូពេទ្យពិតជាស៊យហើយ !”
ខ្ទឹមស ទំនងជាមានប្រភពដើមចេញមកពីអាស៊ីកណ្តាល ឬឥណ្ឌាខាងជើង។ រុក្ខជាតិមួយនេះ ត្រូវបានគេចាត់ទុកថាជាបន្លែ អាចរកទទួលទានបានពេញមួយឆ្នាំ ហើយស្ថិតនៅក្នុងចង្កោមគ្រួសារ Alliaceae ពោលគឺពពួកខ្ទឹម ៖ ខ្ទឹមដើម ខ្ទឹមខ្យល់ ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង។ ឬសវាផ្តល់ជាមើម។ ក្នុងមួយមើមៗមានចែកជាកំពិស ប្រមាណពី១២ ទៅ១៦កំពិសយ៉ាងច្រើន។ ជាសរុបខ្ទឹមមានប្រមាណជាជាង៣០ប្រភេទ បែងចែងទៅតាមមាឌ ពណ៌ ឬរសជាតិ។ ពពួកខ្ទឹមទាំងអស់នេះ មានគុណភាពនិងគុណប្រយោជន៍ ដូចដែលបានរៀបរាប់ខាងលើ គ្រាន់តែថាខ្ទឹមសមានមហិទ្ធិរិទ្ធខ្លាំងជាងប៉ុណ្ណោះ។ ជាឧទាហរណ៍ ក្នុងមួយរយក្រាម ខ្ទឹមបារាំងមានផ្ទុកសារធាតុរ៉ែសេឡេនីញ៉ូម ០,៥មីក្រូក្រាម ឯខ្ទឹមសវិញដល់ទៅ១៤មីក្រូក្រាម។
ដើម្បីអាចទាញប្រយោជន៍ពីខ្ទឹមដល់សុខភាពបាន ចូរពិសារជាខ្ទឹមស្រស់ និងហាន់ថ្មីៗ ព្រោះការសិក្សាបានបង្ហាញខ្ទឹមឆ្អិនមានអានុភាពតិចជាខ្ទឹមឆៅ។ រសជាតិរបស់ខ្ទឹមប្រែប្រួលទៅតាមរបៀបហាន់ កាន់តែស្តើង ល្អិត កាន់តែមានរសជាតិ និងកាន់តែហិរ។ ហើយបើកាន់តែហិរ នោះកាន់តែផ្តល់ផលល្អដល់សុខភាព។ ប៉ុន្តែសត្រូវដ៏ចម្បងរបស់ខ្ទឹមក៏មានដែរ នោះគឺក្លិនមាត់ ! តែសូមកុំព្រួយបារម្ភ និងយកមកធ្វើជាលេសលែងបរិភោគខ្ទឹមអី។ មានមធ្យោបាយមួយចំនួនអាចជួយលោកអ្នកបាន ៖ ដកបណ្តូលខ្ទឹម កុំបរិភោគ - សូមទំពារគ្រាប់អានីស គ្រាប់ក្រវ៉ាញ កាហ្វេ ឬជីរ ជីរអង្កាម ក្រោយពេលបរិភោគខ្ទឹមរួច។
ចង់បានសុខភាពល្អ ទាល់តែហ៊ានខ្លះបង់ខ្លះ ហើយសូមកុំធ្វើអ្វីឱ្យជ្រុលហួសហេតុ ! ខ្ទឹមមានគុណប្រយោជន៍ល្អមែនសម្រាប់សុខភាព ប៉ុន្តែបើបរិភោគច្រើនជ្រុលពេកក៏អាចធ្វើឱ្យរលាកក្រពះទៅវិញ បើលាបលើស្បែកច្រើនក៏នឹងធ្វើឱ្យស្បែកអាចរលាក ឬងាប់កោសិកាស្បែកខ្លះទៀតផង៕
Labels:
សុខភាព