អ្នកស្រី Ghislaine Dupont និង លោក Claude Verlon ត្រូវក្រុមប្រដាប់អាវុធនៅម៉ាលី ចាប់ខ្លួន និងសម្លាប់នៅថ្ងៃសៅរ៍ទី២ វិច្ឆិកា ឆ្នាំ២០១៣ ក្នុងពេលដែលអ្នកយកការណ៍របស់វិទ្យុបារាំងអន្តរជាតិទាំងពីរ ចេញទៅបំពេញបេសកកម្មនៅក្រុង Kidal ប៉ែក
ខាងជើងបំផុតប្រទេសម៉ាលី ក្នុងក្របខ័ណ្ឌប្រតិបត្តិការពិសេស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ទី៧វិច្ឆិកា ក្នុងរដ្ឋធានី បាម៉ាកូ។ មិត្តរួមការងាររបស់យើង ទើបតែបានជួបសម្ភាសន៍ជាមួយនឹងតំណាងមេឧទ្ទាមTouareque ស្រាប់តែពីរបីម៉ោងក្រោយក្រុមប្រដាប់អាវុធបានតាមមកចាប់ពីផ្ទះ សំណាក់ ទៅចម្ងាយប្រមាណជាង១០គីឡូម៉ែត្រ ដើម្បីប្រហារជីវិតអ្នកទាំងពីរ។ Ghislaine Dupont, Claude Verlon គឺជាអ្នកយកការណ៍ប្រកបដោយបទពិសោធន៍ និងមានឯកទេស ព្រមទាំង ស្គាល់ជាពិសេស តំបន់អាហ្វ្រិក។
Ghislaine Dupont និង Claude Verlon អ្នកកាសែតដែលមានជំនក់ចិត្តចុះផ្ទាល់តាមមូលដ្ឋាន
កើតនៅខែមករា ឆ្នាំ ១៩៥៦ Ghislaine Dupont ជាអ្នកកាសែតរបស់វិទ្យុបារាំងអន្តរជាតិ ផ្នែកការិយាល័យនិពន្ធអន្តរជាតិ ធ្លាប់ឆ្លងកាត់កុមារភាពនៅអាហ្វ្រិក។ ក្រោយពីបញ្ចប់ការសិក្សា Ghislaine Dupont បានជ្រើសរើសមុខរបបជាអ្នកកាសែត ដោយចាប់ផ្តើមការងារដំបូងនៅកាសែត Ouest France -Témoignage Chrétien បន្ទាប់មកនៅ វិទ្យុសេរី Radion France Belfort និង វិទ្យុបារាំងអន្តរជាតិ ចាប់ពីឆ្នាំ១៩៨៦មករហូតមកទល់ថ្ងៃមរណភាព។
ជាអ្នកកាសែតប្រកបដោយវិជ្ជាជីវៈ ជាអ្នកយកការណ៍ដែលចូលចិត្តដល់ផ្ទាល់កន្លែងកើតហេតុ ពិសេសកន្លែងដែលមានអសុវត្ថិភាពបំផុត ៖ Ghislaine Dupont ធ្លាប់ចុះទៅដល់សមរភូមិសង្គ្រាម នៅអង់ហ្គោឡា របស់ក្រុមប្រដាប់អាវុធតស៊ូដើម្បីសេរីភាពនិងប្រជាធិបតេយ្យអង់ហ្កោឡា គាំទ្រដោយបស្ចឹមលោក ប្រឆាំងនឹងរបបដឹកនាំអង់ហ្កោឡា ដែលមានសហភាពសូវៀតនៅពីក្រោយ- ទៅ Sierra-Léonne ដើម្បីពិព័ណនាអំពីសោកនាដ្ឋកម្មបង្កដោយក្រុមឧទ្ទាម។ នៅRwanda Ghislaine ធ្លាប់ត្រូវបានប៉ូលិសស៊ីវិល ចូលទៅគំរាមសម្លាប់ដល់បន្ទប់សណ្ឋាគារ ប៉ុន្តែ Ghislaine Dupont មិនដែលខ្លាច ឬរាថយម្តងណាឡើយ !
បញ្ជីឈ្មោះប្រទេសដែល Ghislaine បានទៅ យកការណ៍មានវែងណាស់ ! យើងអាចរាប់ត្រួសៗបន្ថែមបានខ្លះមានជាអាទិ៍ ប្រទេស Djibouti Burundi ឬ Ethiopie ពេលកំពុងធ្វើសង្គ្រាមជាមួយនឹងប្រទេស Erythrée ។ល។ និង។ល។ ហើយប្រទេសដែល Ghislaine Dupont ជាប់ និងមានជំនក់ចិត្ត ខ្លាំងជាងគេ គឺសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ គាត់បានចំណាយពេលជាង១០ឆ្នាំក្នុងការសរសេរទាក់ទងនឹងប្រទេសនេះ។ ភាពមុះមុតជម្នះនិងជជីកចង់ដឹងរបស់ Ghislaine Dupont បានធ្វើរដ្ឋាភិបាលគីនសាសា ខឹង ចេញគាត់ចេញពីប្រទេសផង កាលពីឆ្នាំ២០០៦។
នៅក្នុងការិយាល័យធ្វើការ នាក្រុងប៉ារីសវិញ Ghislaine Dupont ត្រូវបានមិត្តរួមការងារ រំខានជាញឹកញាប់ តាមទូរស័ព្ទដៃឯកជន ដើម្បីបានគំនិត បានព័ត៌មាន ព្រោះ Ghislaine Dupont ចូលចិត្តចែករំលែក ដល់មិត្តរួមការងារនៅRFI ដល់ក្មេងជំនាន់ក្រោយ ...
មិនថានៅកូដឌីវ័រ ឬនៅម៉ាលីទេ ការផ្តល់សេរីភាព និងឱកាសបញ្ចេញមតិ ដល់គ្រប់ភាគី ជាក្តីប្រាថ្នាដ៏ដំបង Ghislaine Dupont! ហេតុដូច្នេះហើយ បានជា គាត់ត្រូវទៅភាគខាងជើងប្រទេសម៉ាលី ដើម្បីតាមដានយកការណ៍ទាក់ទងនឹងការបោះឆ្នោតប្រធានាធិបតីនៅម៉ាលី ដោយមាន Claude Verlon ជាអ្នកជំនួយការបច្ចេកទេសក្នុងបេសកកម្មនេះ។
មានអាយុ៥៨ឆ្នាំ Claude Verlon ជាជំហរដ៏រឹងមាំរបស់អ្នកកាសែត ជាពិសេសនៅពេលមានកម្មវិធីពិសេសៗ ចាក់ផ្សាយពេលយប់។ ហ្មត់ចត់ សាច់ការ គ្រប់គ្នាទទួលស្គាល់ នឹងដឹងច្បាស់ថាអាចទុកចិត្តលើ Claude Verlon បានគ្រប់ពេលវេលា។ តាំងពីបានក្លាយជាជាបុគ្គលិករបស់RFI ភ្លាមខែមេសា ឆ្នាំ១៩៨២ Claude Verlonជាអ្នកបច្ចេកទេសចុះផ្ទាល់តាមកន្លែងកើតហេតុ និងបានចូលរួមចំណែកបង្កើតការិយាល័យយកការណ៍របស់វិទ្យុទៀតផង។ ជាច្រើនឆ្នាំមកនេះ ក្លូតបានអមដំណើរអ្នកកាសែតជាច្រើនចុះទៅបំពេញបេសកកម្ម នៅគ្រប់ជ្រុងនៃភពផែនដី ៖ លីបង់ អាហ្វហ្កានិស្ថាន អ៊ីរ៉ាក់ អាហ្វ្រិក ...
មានសញ្ញាប័ត្រវិស្វកម្មផ្នែកសំឡេង និងជំនក់ចិត្តផ្នែកបច្ចុប្បន្នភាព ក្លូតស្ម័គ្រចិត្តជានិច្ចចេញទៅ កន្លែងដែលមានជម្លោះ មានវិបត្តិ មានសង្គ្រាម... ជាមនុស្សមិនចេះខ្លាច តែមានការប្រុងប្រយ័ត្ន រៀបចំកាត់តសំឡេងយ៉ាងល្អិតល្អន់ តែក៏ពូកែខាងដោះស្រាយបញ្ហាចៃដន្យ សម្របការងារទៅតាមកាលៈទេសៈ ដើម្បីឱ្យការផ្សាយផ្ទាល់ ឬមិនផ្ទាល់មានដំណើរការទៅបានដោយរលូន។ ជាមួយគុណសម្បត្តិមនុស្សធម៌ និងចំណោះធ្វើ ក្លូតបានទទួលការគោរពពីគ្រប់អ្នកកាសែតរបស់វិទ្យុបារាំងអន្តរជាតិទាំងមូល៕
TAGS: បារាំង - សារព័ត៌មាន
Labels:
ព័ត៌មានអន្តរជាតិ