នៅថ្ងៃអង្គារនេះ គណៈកម្មការអឺរ៉ុបបានសុំអោយប្រទេសសមាជិកខ្លួននានា ដាក់ទណ្ឌកម្មទៅលើប្រទេសកម្ពុជា បេលី និងហ្គីណេ ពីការធ្វេសប្រហែស ក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់។ ប្រទេសទាំងបីនេះ ត្រូវបានបញ្ចូលក្នុងបញ្ជីខ្មៅ ជាបញ្ជីឈ្មោះប្រទេសដែលមិនព្រមសហការលើបញ្ហានេះ។
ប្រទេសសហភាពអឺរ៉ុបទាំង២៨ អាចនឹងដាក់ទណ្ឌកម្មបិទទ្វារទីផ្សារមិនទទួលយកត្រីនាំមកពីរកម្ពុជា បេលី និងហ្គីណេ នោះទេ។នៅថ្ងៃអង្គារនេះ គណៈកម្មការអឺរ៉ុបនៅក្រុងព្រុចសែល បានសុំអោយប្រទេសសមាជិកខ្លួននានា ដាក់ទណ្ឌកម្មទៅលើប្រទេសកម្ពុជា បេលី និងហ្គីណេ ពីការធ្វេសប្រហែសក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់។ ប្រទេសសហភាពអឺរ៉ុបទាំង២៨ មានពេលវេលារហូតដល់ខែកុម្ភៈ ឆ្នាំ២០១៤ ដើម្បីសំរេចថា តើខ្លួនអាចនឹងដាក់ទណ្ឌកម្មលើប្រទេសទាំង៣នេះ ទៅតាមសំណូមពររបស់គណៈកម្មការអឺរ៉ុបរឺក៏យ៉ាងណា។
សហភាពអឺរ៉ុបអាចនឹងហាមឃាត់មិនអោយមានកិច្ចប្រតិបត្តិការរួមគ្នាស្តីពីការនេសាទ រឺក៏កិច្ចព្រមព្រៀងនេសាទ ជាមួយកម្ពុជា បេលី និងហ្គីណេ។ ដោយឡែក សហភាពអឺរ៉ុបក៏មិនអាចចូលទៅនេសាទ ក្នុងដែនទឹកប្រទេសទាំងបីនេះ បានដូចមុនទៀតឡើយ។
បើប្រទេសទាំង២៨នៃសហភាពអឺរ៉ុប សំរេចថាដាក់ទណ្ឌកម្ម ដោយមិនព្រមទទួលយកត្រីនាំមកពីកម្ពុជា ពីបេលី និងហ្គីណេនោះទេ នេះគឺជាលើកទីមួយហើយ ដែលសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មប្រឆាំងទៅនឹងប្រទេសតតិយលោក។ ក្រៅពីប្រទេសទាំងបីនេះ គណៈកម្មការអឺរ៉ុបក៏បានព្រមានផងដែរ ដល់ប្រទេសកូរ៉េខាងត្បូង ហ្កាណា និងរដ្ឋគួរ៉ាសាវ ដែលជារដ្ឋឯករាជ្យមួយនៃកោះអង់ទី នៅសមុទ្រការ៉ាអ៊ីប ពីបញ្ហាធ្វេសប្រហែសក្នុងការទប់ស្កាត់និងបង្ក្រាបការនេសាទខុសច្បាប់នេះ។
យោងតាមគណៈកម្មការអឺរ៉ុប ជារៀងរាល់ឆ្នាំ ត្រីប្រមាណជា១១លាន ទៅ១៦លានតោន ត្រូវបានគេនេសាទខុសច្បាប់។ បរិមាណនេះត្រូវនឹង១៥ភាគរយ នៃបរិមាណត្រីដែលនេសាទបាននៅទូទាំងពិភពលោក។ បញ្ហានេសាទខុសច្បាប់បែបនេះ ជាការគំរាមកំហែងដល់ធនធានជីវសាស្ត្រ និងសេដ្ឋកិច្ចក្នុងតំបន់។
ប្រទេសអេស្ប៉ាញដែលមានឧស្សាហកម្មនេសាទនាំមុខគេ នៅសហភាពអឺរ៉ុប ពិសេសមានសកម្មភាពនេសាទសំខាន់ នៅប្រទេសហ្គីណេនោះ បានសំដែងការប្រុងប្រយ័ត្នចំពោះសំណើអោយមានការអនុម័តទណ្ឌកម្មនេះ៕