ប៉ុន្មានថ្ងៃក្រោយពីសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេស្តីពីបញ្ហាព្រះវិហារ រដ្ឋាភិបាលក្រុងបាងកកកំពុងរងគំនាបកាន់តែខ្លាំងពីបក្សប្រឆាំង។
មេដឹកនាំថៃដែលធ្លាប់បានសន្យាថានឹងគោរពនិងអនុវត្តសេចក្តីសម្រេចរបស់តុលាការអន្តរជាតិនោះ ពេលនេះ បានអះអាងនៅក្នុងសភាថា ខ្លួនមិនដែលអះអាងពីការទទួលយកសេចក្តីសម្រេចរបស់តុលាការទេ។ យ៉ាងណាក៏ដោយ ភាគីកម្ពុជាត្រៀមជាស្រេចដើម្បីអនុវត្តសេចក្តីសម្រេចនេះដោយសន្តិវិធីជាមួយថៃ។ សូមចុចលីង ដើម្បីស្តាប់ពិស្តារ