សហរដ្ឋអាម៉េរិក​​ពិចារណា​ក្នុង​ការ​ហាម​ឃាត់​មិន​ឲ្យ​ប្រើប្រាស់​ខ្លាញ់​​សិប្បនិម្មិតនៅ​ក្នុង​​អាហារ




សហរដ្ឋអាម៉េរិក​កំពុង​ពិចារណា​ក្នុង​ការ​ដាក់​ចេញ​នូវ​ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ប្រើប្រាស់​ខ្លាញ់​​សិប្បនិម្មិត​​ (artificial​ trans ​fats) ​នៅ​ក្នុង​ការ​​​ផលិត​អាហារ​ ដោយ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ប្រមាណ​មើល​ថា​ ការ​ហាម​ប្រាម​នេះ​នឹង​ជួយ​​រារាំង​មិនឲ្យ​មនុស្ស​ប្រមាណ​៧​ពាន់​នាក់​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​ក្នុង​មួយ​ឆ្នាំៗ។
អាជ្ញាធរ​ទទួល​បន្ទុក​ស្ដីពី​ចំណីអាហារ​ និង​ថ្នាំ​នៅ​សហរដ្ឋ​អាម៉េរិក​បាន​លើក​ឡើង​នូវ​សំណើ​ឲ្យ​មាន​ការ​ហាមប្រាម​នេះ ​ដោយ​និយាយ​ថា​ ការ​បន្ថយ​​ខ្លះ​​នូវ​ខ្លាញ់​ដែល​មាន​សារធាតុ​អ៊ីដ្រូហ្សែន​​នៅ​ចំណីរ​អាហារ​នឹង​ជួយ​ដល់​សុខភាព​ពលរដ្ឋ​អាម៉េរិក។​
ខ្លាញ់​សិប្បនិម្មិត​បាន​មក​ពី​ប្រេង​ខ្លាញ់​ដែល​រាវ​ ដូច​ជា​ ប្រេង​ឆា​ត្រូវ​បាន​បញ្ចូល​ជាមួយ​ ឧស្ម័ន​អ៊ីដ្រូហ្សែន​ ហើយ​ធ្វើ​ឲ្យ​ឡើង​កក។​ ជាទូទៅ​ គេ​ឃើញ​មាន​ការ​ប្រើ​ខ្លាញ់ឬ​ប្រេង​​ប្រភេទ​នេះ​នៅ​ក្នុង​នំ​ប៊ីស្កេត​(biscuits), ​នំ​ភីហ្សា​ដែល​បង្កក​ទុក​ (pizzas)​ និង​នំ​ខេក​បង្កក​ទុក​ពិសា​ជាដើម​។​

វិទ្យាស្ថាន​​វេជ្ជសាស្រ្ត​សហរដ្ឋ​អាម៉េរិក​ ជឿ​ថា​ ចំពោះ​ខ្លាញ់​ប្រភេទ​នេះ​គឺ​មិន​មាន​កម្រិត​សុវត្ថិភាព​ក្នុង​ការ​បរិភោគ​ឡើយ។​

ខ្សែ​សង្វាក់​ផលិតកម្ម​ហាងធំៗ ដែល​​លក់​អាហារ​បញ្ជា​ទិញ​ភ្លាម​ៗ​បាន​លុប​បំបាត់​ការ​ប្រើប្រាស់​ខ្លាញ់​ប្រភេទ​នេះ ​ដោយ​ការ​ប្រើ​ផលិតផល​ផ្សេង​​ជំនួស​វិញ៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors