Pages

Saturday, November 30, 2013

មន្រ្តីបក្សប្រជាជន ធ្វើពិធី អបអរខូបបង្កើត រណសិរ្ស ២ធ្នូ

ភ្នំពេញ៖ នៅមន្ទីគណបក្ស ប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ បានប្រារព្វធ្វើមហា មីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី ៣៥ ទិវាកំណើតរណសិរ្ស ២ធ្នូក្រោមអធិបតីភាព លោក ស ថាវី អភិបាលនៃ គណៈអភិបាល ខេត្តឧត្តរមានជ័យ និងជាប្រធានរណសិរ្សខេត្ត ដោយមានការ ចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត
និងមន្ត្រីកងកំលាំងប្រជាពលរដ្ឋ ចំនួនជាង ១០០០នាក់។មហាមីទ្ទិញ ត្រូវបានប្រព្រឹត្តទៅដោយ មានភាពអធិអធម ដើម្បីជាការចងចាំនូវ មហាចលនាសាមគ្គីតស៊ូ សង្គ្រោះជាតិ ដល់ជនានុជនជំនាន់នេះ និងជំនាន់តទៅមុខរៀងទៅ។
ក្នុងឱកាសនេះដែរ ឯកឧត្តម បានឡើងអានសុន្ទរកថា របស់សម្តេច មហាពញាចក្រីហេង សំរិន ប្រធានកិត្តិយស គណបក្ស ប្រជាជនកម្ពុជា ប្រធានរដ្ឋភានិងជាប្រធាន ក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលស្តីពីការធ្វើមហាមិទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣៥ ទិវាកំណើតរណសិរ្ស២ធ្នូ និងពិធីសម្ភោធ (វិមានអនុស្សាវរីយ៍រណសិរ្ស២ធ្នូ) ដែលមានទីតាំងប្រវត្តិសាស្រ្តនេះ ស្ថិតនៅភូមិ ជើងភ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ៕