គណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា គ្រោងទៅចុះជួបកងទ័ពប្រចាំតំបន់ប្រាសាទព្រះវិហារ ក្នុងខែធ្នូខាងមុខ។ ការចុះជួបនេះ គឺជាដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់គណបក្សប្រឆាំង ក្រោយបាតុកម្មថ្ងៃទី១០ធ្នូ នៅខេត្តសៀមរាប។
ប៉ុន្តែ មេបញ្ជាការកងទ័ពតំបន់ប្រសាទព្រះវិហារ មិនទាន់ទទួលបានដំណឹងពីការទស្សនកិច្ចនេះទេ។គណបក្សសង្គ្រោះជាតិបង្កើតដំណើរទស្សនកិច្ចបន្តបន្ទាប់មួយ ទៅកាន់តំបន់ប្រាសាទព្រះវិហារ នៅថ្ងៃទី១១ ធ្នូខាងមុខ មុនធ្វើបាតុកម្មនៅទីក្រុងភ្នំពេញថ្ងៃទី១៥ធ្នូ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ បានឱ្យដឹងថាដំណើរទស្សនកិច្ចនេះ គឺដើម្បីទៅសួរសុខទុក្ខកងទ័ព និងពិនិត្យស្ថានការណ៍នៅតំបន់ព្រំដែនប្រាសាទព្រះវិហារផងដែរ។ តំបន់ប្រាសាទព្រះវិហារដែលតុលាការយុត្តិធម៌អន្តរជាតិ បានកាត់ឱ្យនៅក្រោមដែនអធិបតេយ្យភាពរបស់កម្ពុជា។
គួររំលឹកថា ដំណើរទស្សនកិច្ចនេះ កើតឡើងខណៈស្ថានការនៅប្រាសាទព្រះវិហារនៅមានភាពតានតឹងនៅឡើយ។ តានតឹងព្រោះថា ភាគីថៃដែលកំពុងមានជម្លោះនយោបាយផ្ទៃក្នុងប្រទេសនោះ មិនទាន់អនុវត្តដកកងទ័ពចេញពីតំបន់ជុំវិញប្រាសាទព្រះវិហារក្រោយការបកស្រាយសាលក្រមរបស់តុលាកាអន្តរជាតិ ទីក្រុងឡាអេ កាលពីថ្ងៃទី១១ វិច្ឆិកានៅឡើយនោះទេ។
យ៉ាងណាក៏ដោយ មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មិនបានបញ្ជាក់លំអិតពីកម្មវិធីទៅជួបសួរសុខទុក្ខកងទ័ពនោះទេ។ មន្ត្រីយោធាជាន់ខ្ពស់នៅប្រចាំតំបន់ប្រាសាទព្រះវិហារ លោកឧត្តមសេនីយ ស្រី ដឹក បានអះអាងថា លោកមិនទាន់ទទួលបានព័ត៌មាននៃការមកទស្សនារបស់គណបក្សសង្គ្រោះជាតិនៅឡើយនោះទេ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន គណបក្សសង្គ្រោះជាតិ បានប្រកាសថា ក្រោយធ្វើមហាបាតុកម្មនៅខេត្តសៀមរាប និងសួរសុខទុក្ខកងទ័ពនៅតំបន់ព្រំដែន គណបក្សប្រឆាំងរបស់លោក សម រង្ស៊ី និងលោក កឹម សុខា នឹងធ្វើដំណើរទៅតំបន់ព្រៃឡង់ ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី១២ធ្នូខាងមុខនេះ។ ដំណើរទៅកាន់តំបន់ព្រៃឡង់នេះ ត្រូវបានគណបក្សសង្គ្រោះជាតិតាមរយៈលោកយ៉ែម បុញ្ញឫទ្ធិដដែល បានអះអាងថា ជាការលើកទឹកចិត្ត ដល់សហគមន៍ និងអង្គការសង្គមស៊ីវិល ដែលធ្វើការលើការការពារព្រៃឈើ។ សូមបញ្ជាក់ថា ដំណើរទៅកាន់ខេត្តសៀមរាប ព្រះវិហារ និងខេត្តកំពង់ធំរបស់គណបក្សសង្គ្រោះជាតិនេះ គឺជាដំណើរទស្សនកិច្ចបន្តបន្ទាប់គ្នាមួយ មុនការធ្វើបាតុកម្មរៀងរាល់សប្តាហ៍ នៅទីក្រុងភ្នំពេញ ដើម្បីទាមទារយុត្តិធម៌នៃការបោះឆ្នោត៕
Labels:
ព័ត៌មានជាតិ