ជា វីរនារី ឬជាមនុស្សដ៏ល្បីលើឆាកអន្ដរជាតិ ហើយក៏ជាជ័យលាភីរង្វាន់ណូបែលសន្ដិភាពផងនោះ តើវានឹងធ្វើឲ្យពិធីនោះកាន់តែពិសេស, អធឹកអធម និងមានអនុស្សាវរីយ៍ល្អប៉ុណ្ណា?លោក អេបារ (Aibar) គឺជាអតីតអង្គរក្សផ្ទាល់របស់លោកស្រី អាំងសាន ស៊ូជី ហើយលោកស្រីធ្លាប់បានអញ្ជើញទៅចូលរួមពិធីមង្គលការរបស់គាត់ជាមួយនឹងអ្នកនយោបាយល្បីៗច្រើននាក់ទៀត។
ដោយសារតែមានការប្ដេជ្ញាចិត្ដខ្ពស់ចូលរួមនៅក្នុងកិច្ចការនយោបាយ លោក Aibar មិនមានឱកាសបានទៅរៀនសូត្រចេះដឹងខ្ពង់ខ្ពស់នៅសកលវិទ្យាល័យឡើយ ដោយសារលោកត្រូវគេចាប់ដាក់គុកដល់ទៅ២ដង ព្រោះមានការពាក់ព័ន្ធនឹងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនៅភូមា ដឹកនាំដោយលោកស្រី អាំងសាន ស៊ូជី។
ដើម្បីគេចខ្លួនពីការចាប់ដាក់ពន្ធនាគារជាលើកទី៣ លោកបានចាកចេញពីភូមាទៅប្រទេសថៃ ហើយបន្ទាប់មកក៏ភៀសខ្លួនមកអូស្រ្ដាលីនៅឆ្នាំ២០០៨តាមរយៈជំរំជនភៀសខ្លួនមួយនៅថៃ។
ឥឡូវនេះក្រោយពីបានដឹងថា លោកស្រី អាំងសាន ស៊ូជី អញ្ជើញមកអូស្រ្ដាលី លោកមានក្ដីរំភើបរីករាយឥតឧបមាចង់ជួបលោកស្រីម្ដងទៀតជាលើកទីមួយក្រោយពីបែកគ្នាអស់ពេលជាង១០ឆ្នាំ។
លោកស្រី អាំងសាន ស៊ូជី មេដឹកនាំបក្សប្រឆាំងដ៏ធំនៅភូមា អញ្ជើញមកធ្វើទស្សនកិច្ចនៅអូស្រ្ដាលីនៅក្នុងចុងខែវិច្ឆិកា ឆ្នាំ២០១៣ ដើម្បីចូលរួមព្រឹត្ដិការណ៍សាធារណៈជាច្រើន និងដើម្បីអញ្ជើញមកជួប និងសួរសុខទុក្ខពលរដ្ឋសហគមន៍ភូមានៅប្រទេសអូស្រ្ដាលី៕
ប្រភព ABC Radio Australia
ប្រភព ABC Radio Australia