នៅថ្ងៃសុក្រនេះ អ៊ីរ៉ង់បានប្រាប់ថា ខ្លួននឹងចាប់អនុវត្តតាមកិច្ចព្រមព្រៀងក្រុងហ្សឺណែវ ដែលបានសំរេចចេញកាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ ដោយនឹងបញ្ឈប់សកម្មភាពនុយក្លេអ៊ែរមួយចំនួន អោយបានយ៉ាងយូរ នៅចុងខែធ្នូ រឺក៏ដើមខែមករា ឆ្នាំ២០១៤ក្រោយនេះ។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ប្រទេសមហាអំណាច៥+១ មានអាមេរិក រុស្ស៊ី ចិន អាល្លឺម៉ង់ បារាំង អង់គ្លេស និងអ៊ីរ៉ង់ បានសំរេចចេញនូវកិច្ចព្រមព្រៀងមួយ សំរាប់រយៈពេល៦ខែ បន្ធូរបន្ថយទណ្ឌកម្មលើអ៊ីរ៉ង់ ដោយតំរូវអោយអ៊ីរ៉ង់បញ្ឈប់សកម្មភាពនុយក្លេអ៊ែរ។
នៅថ្ងៃសុក្រនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋបាលទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ នៅទីក្រុងវីយេន ប្រទេសអូទ្រីស លោក Reza Najafi រេហ្សា ណាចាហ្វ៊ី តំណាងប្រទេសអ៊ីរ៉ង់ បានប្រាប់ថា យ៉ាងយូរនៅចុងខែធ្នូ រឺក៏ដើមខែមករា ឆ្នាំ២០១៤ខាងមុខនេះ អ៊ីរ៉ង់នឹងចាប់ផ្តើមបញ្ឈប់សកម្មភាពនុយក្លេអ៊ែរមួយចំនួន ស្របតាមកិច្ចព្រមព្រៀងក្រុងហ្សឺណែវ ដែលបានសំរេចកាលពីថ្ងៃអាទិត្យ សប្តាហ៍មុន។
គួររំលឹកថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ប្រទេសមហាអំណាច៥+១ មាន បារាំង អាមេរិក រុស្ស៊ី ចិន អាល្លឺម៉ង់ អង់គ្លេស និងអ៊ីរ៉ង់ បានសំរេចចេញនូវកិច្ចព្រមព្រៀងមួយ សំរាប់រយៈពេល៦ខែ បន្ធូរបន្ថយទណ្ឌកម្មមួយចំនួនដល់អ៊ីរ៉ង់ ដោយតំរូវអោយអ៊ីរ៉ង់បញ្ឈប់សកម្មភាពនុយក្លេអ៊ែរ។ ក្នុងគោលការណ៍កិច្ចព្រមព្រៀង៦ខែនេះ អ៊ីរ៉ង់ត្រូវបញ្ឈប់ការចម្រើនធាតុអ៊ុយរ៉ានីញ៉ូមអោយបានជាង៥ភាគរយ ព្យួរចោលនូវការសាងសង់ម៉ាស៊ីនប្រតិកម្មទឹកធ្ងន់ នៅក្រុងអារ៉ាក់។ ប្រតិករទឹកធ្ងន់នេះអាចអោយអ៊ីរ៉ង់ផលិតធាតុភ្លុយតូនីញ៉ូម ដែលឈានទៅដល់ការផលិតគ្រាប់បែកបរមាណូបាន។ កិច្ចព្រមព្រៀងក្រុងហ្សឺណែវក៏តំរូវអោយអ៊ីរ៉ង់យល់ព្រមអោយអ្នកជំនាញអន្តរជាតិបានចុះទៅត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរនានាផងដែរ។
ប្រសិនបើកិច្ចព្រមព្រៀងរយៈពេល៦ខែនេះ អាចអនុវត្តទៅបានល្អនោះ យ៉ាងយូរមួយឆ្នាំទៀត ប្រទេសមហាអំណាច៥+១ និងអ៊ីរ៉ង់ អាចនឹងឈានទៅសំរេចនូវកិច្ចព្រមព្រៀងសរុបធំមួយបាន។
បញ្ហានៅពេលនេះ គឺថាទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ដែលត្រូវចុះទៅពិនិត្យទីតាំងនុយក្លេអ៊ែរ នៅអ៊ីរ៉ង់ នៅមិនទាន់បានត្រៀមខ្លួនរួចស្រេចនៅឡើយទេ។ ទីភ្នាក់ងារនៅខ្វះថវិកា និងអ្នកជំនាញបន្ថែមទៀត។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិគ្មានអ្នកជំនាញស្ថិតនៅជាអចិន្ត្រៃយ៍ នៅប្រទេសអ៊ីរ៉ង់នោះទេ៕
Labels:
ព័ត៌មានអន្តរជាតិ