កាលពីថ្ងៃសៅរ៍ ចិនបានប្រកាសបង្កើតតំបន់ការពារដែនអាកាស នៅក្នុងសមុទ្រចិនខាងកើត ដែលលាតសន្ធឹងរហូតទៅដល់ក្បែរដែនទឹករបស់ជប៉ុន និងកូរ៉េខាងត្បូង។ តំបន់ប្រជុំកោះជាប់ជម្លោះជាមួយជប៉ុនក៏ត្រូវបានដាក់បញ្ចូលទៅក្នុងតំបន់ការពារដែនអាកាសនេះដែរ ដែលជាហេតុធ្វើឲ្យភាពតានតឹង រវាងចិន និងជប៉ុន បានកើនឡើងកាន់តែខ្លាំងថែមទៀត។
លោកស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានហៅការបង្កើតតំបន់ការពារដែនអាកាសរបស់ចិនថាជាទង្វើប្រកបដោយគ្រោះថ្នាក់ ហើយនៅថ្ងៃចន្ទនេះ រដ្ឋាភិបាលជប៉ុនបានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំក្រុងតូក្យូ ដើម្បីធ្វើការតវ៉ាជាផ្លូវការ ទៅនឹងការបង្កើតតំបន់ការពារដែនអាកាសនេះ។
ក្នុងពេលជាមួយគ្នា ឯកអគ្គរាជទូតជប៉ុនប្រចាំក្រុងប៉េកាំង ក៏ត្រូវបានរដ្ឋាភិបាលចិនកោះហៅដែរ ដើម្បីតវ៉ាទៅនឹងប្រតិកម្មរបស់ជប៉ុន ដែលចិនចាត់ទុកថាជាប្រតិកម្មដែលហួសហេតុ និងមិនសមហេតុផល។
ភាពតានតឹងជុំវិញការបង្កើតតំបន់ការពារដែនអាកាសចិននេះ មិនមែនកើតមានតែ រវាងចិន និងជប៉ុននោះទេ។ ប្រទេសផ្សេងទៀត រួមមាន កូរ៉េខាងត្បូង អាមេរិក និងកោះតៃវ៉ាន់ ក៏បានតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចរបស់ចិននេះដែរ។ តៃវ៉ាន់ក៏កំពុងតែជាប់ជម្លោះក្នុងប្រជុំកោះសេនកាគូ ឬទៀវយូជាមួយនឹងជប៉ុន និងចិនដែរ។ កូរ៉េខាងត្បូងវិញ តវ៉ាជំទាស់នឹងការបង្កើតតំបន់ការពារដែនអាកាសរបស់ចិន ដោយសារតែតំបន់នេះគ្របដណ្តប់លើកោះដែលកូរ៉េខាងត្បូងទាមទារផង និងម្យ៉ាងទៀត វាឆ្លងចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូងផង។ សហរដ្ឋអាមេរិក បើទោះបីជាមិនមានតំបន់ជាប់ជម្លោះដែនដីជាមួយចិន ក៏ប៉ុន្តែ ក៏បានរិះគន់ការបង្កើតតំបន់ការពារដែនអាកាសរបស់ចិនយ៉ាងខ្លាំងដែរ ដោយសារតែអាមេរិកជាសម្ព័ន្ធមិត្តរបស់ជប៉ុន និងកូរ៉េខាងត្បូង។
គួរបញ្ជាក់ឡើងវិញថា តំបន់ការពារដែនអាកាស ដែលចិនប្រកាសបង្កើត កាលពីថ្ងៃសៅរ៍ ជាតំបន់ដែលលាតសន្ធឹងហួសពីដែនអាកាសជាតិរបស់ចិន ចូលទៅក្នុងដែនអាកាសនៃសមុទ្រចិនខាងកើត។ ការបង្កើតតំបន់ការពារដែនអាកាសនេះមានន័យថា រាល់យន្តហោះ ដែលហោះចូលទៅក្នុងតំបន់នេះ ត្រូវតែគោរពតាមវិធាន ដែលកំណត់ដោយអាជ្ញាធរចិន។
►សូមអាន ចិនបង្កើតតំបន់ការពារដែនអាកាសលើប្រជុំកោះជាប់ជម្លោះជាមួយជប៉ុន
ក្រៅពីចិន មានប្រទេសមួយចំនួនផ្សេងទៀត ក៏បានបង្កើតតំបន់ការពារដែនអាកាស ដែលលាតសន្ធឹងហួសពីដែនអាកាសជាតិ ចូលទៅដល់ដែនអាកាសអន្តរជាតិបែបនេះដែរ ដូចជា តំបន់ការពារដែនអាកាសនៅជុំវិញអាមេរិក និងកាណាដា ដែលអាមេរិកបានបង្កើតតាំងពីសម័យសង្រ្គាមលោកលើកទី២មក។ ប្រទេសជិតខាងចិន គឺជប៉ុន និងកូរ៉េខាងត្បូង ក៏សុទ្ធតែបានបង្កើតតំបន់ការពារដែនអាកាស ដែលចេញហួសពីដែនអាកាសជាតិរបស់ខ្លួនដែរ។ ហេតុដូច្នេះហើយបានជា នៅថ្ងៃចន្ទនេះ កាសែតរដ្ឋចិនបានរិះគន់ជប៉ុនថា ខ្លួនឯងចេះបង្កើតតំបន់ការពារដែនអាកាសរហូតទៅដល់ក្បែរដែនទឹករបស់រុស្ស៊ី និងចិន ក៏ប៉ុន្តែ បែរជាមករិះគន់ការបង្កើតតំបន់ការពារដែនអាកាសរបស់ចិនទៅវិញ។
ក៏ប៉ុន្តែ បញ្ហាអំពីការបង្កើតតំបន់ការពារដែនអាកាសរបស់ចិន គឺនៅត្រង់ថា តំបន់នេះមិនមែនគ្របដណ្តប់តែទៅលើដែនទឹកអន្តរជាតិនោះទេ តែបានលាតសន្ធឹងចូលទៅដល់ដែនអាកាសនៃប្រជុំកោះ ដែលជាប់ជម្លោះជាមួយនឹងជប៉ុន។
ជប៉ុនតែងតែដាក់ពង្រាយយន្តហោះល្បាត នៅក្នុងតំបន់ប្រជុំកោះសេនកាគូ ឬទៀវយូនេះរួចទៅហើយ។ បើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ យន្តហោះល្បាតរបស់ចិនក៏បានចាប់ផ្តើមចេញហោះល្បាតតំបន់នេះដែរ ចាប់តាំងពីមានការបង្កើតតំបន់ការពារដែនអាកាស កាលពីថ្ងៃសៅរ៍មក។ អ្វីដែលជាគ្រោះថ្នាក់ គឺការប៉ះទង្គិចគ្នាជាយថាហេតុ រវាងយន្តហោះល្បាតនៃប្រទេសទាំងពីរ ដែលអាចនឹងរាលដាលទៅជម្លោះកាន់តែធំ។
កាសែតរដ្ឋរបស់ចិនបានព្រមានថា ប្រសិនបើជប៉ុនហ៊ានបញ្ជូនយន្តហោះមករំខានការហោះល្បាតរបស់យន្តហោះចិន ក្រុងប៉េកាំងនឹងចាត់វិធានការចាំបាច់តបតវិញ ក្នុងនោះ ក៏អាចមានការបញ្ជូនយន្តហោះចម្បាំងចូលធ្វើអន្តរាគមន៍ផងដែរ។
គេសង្កេតឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ចាប់តាំងពីលោកស៊ី ជីនពីង ឡើងកាន់អំណាចមក ចិនកំពុងតែបោះជំហានបន្តិចម្តងៗ ទៅរកនយោបាយការបរទេសថ្មី ដែលមានលក្ខណៈសកម្មជាងមុន ពោលគឺជានយោបាយការបរទេស ក្នុងឋានៈជាមហាអំណាចពិភពលោក។

►សូមអាន ចិនបង្ហាញសាច់ដុំដោយបង្អួតពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ
ចិនមិនញញើតនឹងបញ្ចេញសាច់ដុំផ្នែកយោធា ក្នុងការពង្រីកអំណាច និងឥទ្ធិពល ដើម្បីការពារផលប្រយោជន៍របស់ខ្លួន នៅក្នុងតំបន់អាស៊ី ក៏ដូចជា នៅតំបន់ផ្សេងទៀត នៅទូទាំងពិភពលោក។

ចិនប្រាកដជាចាប់ផ្តើមគិតថា នៅពេលនេះ ចិនមិនមែនជាប្រទេសតូចតាចនោះទេ ប៉ុន្តែ ជាមហាអំណាចពិភពលោក។ ដូច្នេះ ចិនត្រូវតែមាននយោបាយការបរទេសក្នុងឋានៈជាមហាអំណាចពិភពលោក។ ម្យ៉ាងទៀត ឆ្លៀតក្នុងពេលដែលអំណាចអាមេរិកកំពុងតែធ្លាក់ចុះ វាគឺជាឱកាសកាន់តែអំណោយផល សម្រាប់ចិន ក្នុងការពង្រឹងអំណាច ដើម្បីប្រកួតប្រជែងជាមួយនឹងសហរដ្ឋអាមេរិក៕