អតីត​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​​​​​ប្រកាស​លា​ឈប់​ពី​ឆាក​នយោបាយ




លោក Kevin Rudd ​អតីតនាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​បានទទួល​ការ​បោះឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ ឲ្យ​បម្រើ​តួនាទី​ជា​​សភា​តំណាង​រាស្ត្រ នៅ​មណ្ឌល​ Griffith ​ក្នុងរដ្ឋ​​ Queensland ​នៅ​ឆ្នាំ ១៩៩៨។
ដប់​ប្រាំ​ឆ្នាំ​បន្ទាប់​ គឺ​ថ្ងៃ​​ម្សិល​មិញ​នេះ លោក Kevin Rudd ​បាន​ប្រកាស​ថា
លោក​នឹង​លាលែង​ពី​ដំណែង​​ជា​តំណាង​រាស្ត្រ​សភា​នៅ​ចុង​សប្តាហ៍​នេះ ដោយ​លោក​​បាន​បង្ហើប​ថា នេះ​គឺ​ជា​ពេលវេលា ដែល​លោក​ត្រូវ​​​គិត​គូរ​ពី​ក្រុម​គ្រួសារ​របស់​លោក​វិញ​ម្តង។ សូម​ចាក់​ជូន​នូវ​ប្រសាសន៍​​ផ្ទាល់​របស់​លោក Kevin Rudd ដែល​ថ្លែង​ទៅកាន់​សភា ​ទាំង​ទឹកមុខ​ក្តុកក្តួល​ក្នុង​ចិត្ត៖
(សំឡេង លោក Kevin Rudd)
លោក Kevin Rudd ​មាន​ប្រសាសន៍​អម្បាញ់​មិញថា ​ក្រុម​គ្រួសារ​របស់​លោក​បាន​​​បូជា​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​រូប​លោក និងសាធារណជន និង​​ប្រទេស​ជាតិ ហើយ​នេះ​គឺជាពេល ដែល​លោក​ធ្វើ​អ្វី​ដើម្បី​​ក្រុម​គ្រួសារ​វិញម្តង។ លោកថា​ ការសម្រេច​ចិត្ត​នេះ ​គឺជា​លទ្ធផល​នៃ​អ្វី​ដែល​គ្រួសារ​របស់​លោក​បាន​ព្យាយាម​ស្វែង​រក ក្នុង​អំឡុង​ពេល​ពីរបីខែ​ចុង​​ក្រោយ​នេះ។ លោក​ Kevin Rudd ​បាន​ពោល​ដូច្នេះ ទាំង​ខំ​ទប់​ទឹក​ភ្នែកមិន​ឲ្យ​ស្រក់​ ហើយ​បាន​បន្តថា ការ​សម្រេច​ចិត្ត​​លាលែង​ពី​សភា​នេះ មិន​បាន​ធ្វើឡើង​ដោយ​មិនមាន​ការ​គិតគូរ​ដិតដល់​នោះទេ។
ជាមួយ​គ្នា​នេះ​ដែរ លោក Kevin Rudd ​​បាន​ថ្លែង​ជូន​ពរ​ចំពោះ នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​បច្ចុប្បន្ន ដែល​ធ្លាប់​តែ​ប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​នយោបាយជាមួយ​លោក ឲ្យ​មាន​សំណាង​ល្អ​ក្នុង​ការ​ដឹកនាំ​ប្រទេស។
ទូរទស្សន៍​អូស្ត្រាលី បាន​ផ្តិតជាប់​រូបភាព​របស់​លោក Kevin Rudd ​ជូត​ទឹក​ភ្នែក​បន្ទាប់​ពី​ការ​ប្រកាស​ចាក​ចេញ​ពីនយោបាយ​​នេះ​រួច៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors